ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​របស់​កូរ៉េ​នឹង​ដំឡើងរថយន្ត​ពីរម៉ឺន​គ្រឿង​ក្នុងមួយឆ្នាំនៅ​កម្ពុជា​

132

(​ភ្នំពេញ)៖ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​របស់​កូរ៉េខាងត្បូង DAEHAN Auto Cambodia Co, Ltd​នឹងធ្វើ​ការដំឡើង​រថយន្ត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ ដែល​សមត្ថភាព​ផលិត​របស់​ក្រុមហ៊ុន​នេះ អាច​ដំឡើងរថយន្ត​បាន​ចំនួន​ពីរម៉ឺន​គ្រឿងក្នុង​មួយឆ្នាំ​។​

​ការដំឡើង​រោងចក្រ​ផលិត​រថយន្ត​នេះ នឹងធ្វើ​ឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តស្វាយរៀង នឹងមាន​ការចូលរួម​ពី​លោក​កែវ សុខ​ឃាង​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​តំបន់​រួច​ព​ន្ឋ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។ ក្រុមហ៊ុន​នេះ​នឹង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​១០.០០០​នាក់​។​

​នៅពេល​ក្រុមហ៊ុន​នេះ​វិនិយោគ​នៅ​កម្ពុជា ​វា​ជា​ក្រុមហ៊ុន​ទី​២​ហើយ ដែល​បានធ្វើការ​ដំឡើងរថយន្ត​នៅ​កម្ពុជា និង​ទទួល​បានការ​អនុ​ញ្ញា​ត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​
​ ​
ការវិនិយោគ​បែបនេះ​ឆ្លើយតប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥ ២០២៥ ជា​គោលនយោបាយ​មួយ​ជួយ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​តាមបែប​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​កំលាំង​ពលកម្ម​ជំនាញ​៕ដោយៈ​ច្រាយ ចំណាន​/sn

រថយន្ត​ផលិត​ដោយ​ក្រុមហ៊ុន​DAEHAN AUTO(​រូបថត​ឯកសារ​)​