ក្រុមហ៊ុន​ផលិត​រថយន្ត​រុស្ស៊ី​បញ្ចេញ​រថយន្ត​សំរាប់​កំពូល​អ្នកមាន ជំនួស​អោយ​Rolls-Royce.

2642
ចែករម្លែក
  • 196
    Shares

ក្រុមហ៊ុន ផលិត រថយន្ត រុស្ស៊ី មួយ ដែល បាន ផលិត រថយន្ត ការពារ គ្រាប់ តំលៃ ៣០០ លាន ដុល្លារ សំរាប់ ប្រធានាធិបតី វ្ល៉ា ឌី មៀ ពូ ទីន បាន បញ្ចេញ រថយន្ត ប្រណិត ស៊េរី ថ្មី សំរាប់ កំពូល អ្នកមាន ក្នុងស្រុក ។ <

 

ក្នុង ពិព័រណ៍ រថយន្ត នៅ ក្រុង មូ ស្គូ កាលពី ថ្ងៃ ធុ ធ ទី ២៩ សីហា ក្រុមហ៊ុន បានបង្ហាញ រថយន្ត ពីរ ម៉ូ ដែល មកពី ក្រុមហ៊ុន រដ្ឋ Aurus គឺ រថយន្ត ម៉ាក Senat ធុន ប្រណិត និង Senat ធម្មតា ។

រថយន្ត ប្រណិត នេះ ត្រូវបាន រុស្ស៊ី ខិតខំ ផលិត ច្នៃ ឡើង ដើម្បី ទាក់ទាញ់ កំពូល អ្នកមាន ក្នុងស្រុក ជាជាង និយម ម៉ូដ បរទេស ដូចជា Rolls-Royce ។ រថយន្ត ប្រណិត នេះ ធានា ផ្តល់នូវ ការការពារ គ្រាប់ និង គ្រឿងផ្ទុះ និង ផាសុខភាព ន ភ ខាងក្នុង ។

រថយន្ត កូនកាត់ ប្រេង និង អគ្គិសនី លាយ គ្នា នេះ អាច បង្កើនល្បឿន ពី ០ ទៅ ១០០ គីឡូម៉ែត្រ ក្នុង ម៉ោង តែ ក្នុង ថេរវេលា ៦ វិនាទី ។ កៅអី ក្រោយ វា ទ្រេត បាន ៤៥ ដឺ ក្រេ ជាមួយ នឹង ពូក ខ្នើយ និង ទូរ ទឹកកក នៅ ខាងក្នុង រួមទាំង តុ បត់ មួយ ។

Aurus ស៊េរី ថ្មី នេះ យក គំរូ តាម រថយន្ត របស់លោក ពូ ទីន ដែល ផលិតឡើង សំរាប់ ការពារ លោក ប្រធានាធិបតី ដែល អាច លិច ក្នុង ទឹក ទាំងស្រុង និង ប្រើ សំបក កង់ ពាស ដោយ ដែក ដើម្បី កុំអោយ វា ធូរ ។

រថយន្ត Senat Limousine មាន ម៉ាស៊ីន ស៊ីឡាំង ៨(V8 ) ផលិត រួមគ្នា ដោយ ក្រុមហ៊ុន NAMI និង Porsche ហើយ ម៉ាស៊ីន ស៊ីសាំង និង ដំណើរការ ជាមួយ អាគុយ ។

ក្នុង ពិធី ចូលកាន់ តំណែង អាណត្តិ ទី ៤ របស់លោក កាលពី ខែឧសភា លោកពូ ទីន បាន ជិះ រថយន្ត Aurus ពណ៌ ខ្មៅ ក្បាំង មុខធំ ទៅកាន់ វិមាន ក្រឹម ឡាំង ។ វា កត់ សំគាល់ការ វិល ទៅរក ការអនុវត្ត សម័យ សូ វៀត ដែល ពួក មេដឹកនាំ ជិះ តែ រថយន្ត ពិធី ការផលិត ក្នុងស្រុក ។ កាលពី ប៉ុន្មាន ឆ្នាំមុន លោកពូ ទីន បាន ប្រើ រថយន្ត Mercedes ។

រថយន្ត នេះ ក៏ អាច ចាត់ទុកជា គូប្រជែង នឹង រថយន្ត The Beast របស់ ប្រធានាធិបតី អាមេរិក ដែល បំពាក់ សុទ្ធតែ កាមេរ៉ា មើល ពេលយប់ ឧបករណ៍ បាញ់ ឧស្ម័ន ហៀរ ទឹកភ្នែក កាំភ្លើង នៅត្រង់ ទ្វារ បន្ទប់ រថយន្ត ដែល ធន់ នឹង ការវាយប្រហារ ដោយ អាវុធ គីមី និង ឈាម របស់ ដូ ណា ល់ ត្រាំ ជាច្រើន ថង់ ដែល ត្រៀម ទុក សំរាប់ គ្រាអាសន្ន ។

ប្រធាន អ្នក រចនា រថយន្ត នេះ បានអោយដឹងថា Aurus Limousine ត្រូវបាន យក គំរូ ប្លង់ ខ្លះ តាម រថយន្ត ZIS ឆ្នាំ ១៩៤៦ របស់ មេ ផ្តាច់ កាត សូ វៀត ហ្សូ សេប ស្តា លីន ។ លោក បាន បន្តថា ការសិក្សា ទីផ្សារ បង្ហាញ អំពី តំរូវការ រថយន្ត ប្រភេទ នេះ នៅក្នុង ប្រទេស រុស្ស៊ី ខណៈ អតិថិជន ធុន ទ្រាន់ នឹង ម៉ាក Rolls-Royces, Mercedes និង Maybachs៕ ដោយ ៖ វាសនា