ក្រុមហ៊ុន​ផលិត​សម្ភារៈ​ផ្ទះបាយ​មួយ​របស់​ចិន​ត្រៀម​លុយ ១២ លាន​ដុល្លារ​ប្រគល់ឱ្យ​អតិថិជន​វិញ បន្ទាប់ពី​បារាំង​លើក​ពាន​វើ​ល​ខាប់​

1275
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​សម្ភារៈ​ផ្ទះបាយ​មួយ​របស់​ចិន​នឹង​ប្រគល់​ប្រាក់​ចំនួន ៧៩ លាន​យ័ន (១១,៨១ លាន​ដុល្លារ​) ដល់​អតិថិជន​របស់​ខ្លួន​វិញ ក្រោយពី​បាន​ប្តេជ្ញា​កាលពី​ខែ​មុន​ថា ខ្លួន​នឹងធ្វើ​ដូច្នេះ ប្រសិនបើ​បារាំង​ឈ្នះ​ពាន​វើ​ល​ខាប់​។​

​ក្រុមហ៊ុន Vatti Corp Ltd ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​ក្វាង​ទុង ភាគ​អាគ្នេយ៍​ប្រទេស​ចិន​បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦ កក្កដា នៅលើ​គណនី Weibo ផ្លូវការ​របស់ខ្លួន​ថា ខ្លួន​នឹង​គោរព​តាម​ពាក្យសន្យា និង ចេញ​សេចក្តីណែនាំ​អំពី​របៀប​ដែល​អតិថិជន​អាចមក​ដកយក​លុយរ​បស់​ពួកគេ​វិញ​។​

​ក្រុមហ៊ុន​នេះ​គឺជា​អ្នក​ឧបត្ថម្ភ​ផ្លូវការ​របស់​ក្រុម​ជម្រើសជាតិ​បារាំង​។ ក្រុមហ៊ុន​នេះ​បានផ្តល់​កិច្ចព្រមព្រៀង​ដល់​អតិថិជន​នូវ “​កញ្ចប់​ប្រាក់​ជើងឯក​” ដែលមាន​តម្លៃ​រហូតដល់ ១៦.១០០ យ័ន​រួមទាំង​ចង្ក្រានហ្គាស បំពង់​ទឹក​ក្តៅ និង ម៉ាស៊ីន​លាងចាន ពីថ្ងៃ​ទី ១ ខែមិថុនា​ដល់​ថ្ងៃទី ៣ ខែកក្កដា ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទីផ្សារ​។​

​បារាំង​បានឈ្នះ​ជើងឯក​វើ​ល​ខាប់​ជា​លើក​ទី ២ កាលពី​ថ្ងៃអាទិត្យ​ទី​១៥ កក្កដា ដោយបាន​ផ្តួល​ក្រូ​អាស៊ី​ក្នុង​លទ្ធផល ៤-២៕ ដោយ៖ កញ្ញាដាលីស

បារាំង​បានឈ្នះ​ជើងឯក​វើ​ល​ខាប់​ជា​លើក​ទី ២ កាលពី​ថ្ងៃអាទិត្យ​ទី​១៥ កក្កដា ដោយបាន​ផ្តួល​ក្រូ​អាស៊ី​ក្នុង​លទ្ធផល ៤-២