ក្រុមហ៊ុន​ភី​ធី​ស៊ី​កុំព្យូទ័រ និង​NEC​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ថ្មីៗ​ដល់​យុវជន​

332

(​ភ្នំពេញ​)៖​បណ្តា​យុវជន​ក៏ដូចជា​អ្នកមាន​ជំនាញ​លើ​បច្ចេកវិទ្យា​ជាច្រើន​នាក់​កាលពី​ថ្ងៃទី​២៤​ខែវិច្ឆិកា​បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​លើ​បច្ចេកវិទ្យា​ស្តីពី NEC Smart Enterprise Solutions​ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ទទួលបាន​ចំណេះដឹង​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​​ថ្មីៗ​និង​សមត្ថភាព​បំពេញការងារ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​
​ ​
​ថ្លែង​ក្នុង​ពី​ធី​បើក​វគ្គ​បណ្តុះបណ្តាល​ដែល​បានរៀបចំ​ឡើង​នៅ​ការិយាល័យ​កណ្តាល​នៃ​ក្រុមហ៊ុន​ភី​ធី​ស៊ី កុំព្យូទ័រ​ក្នុង​រាជធានី​ភ្នំពេញ​លោកស្រី​​តាំង​វួ​ច​ឡាយ អគ្គនាយិកា​រង ក្រុមហ៊ុន​ភី​ធី​ស៊ី​កុំព្យូទ៍័រ​បានឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​ពិតជា​ផ្តល់​សារៈសំខាន់​ដល់​បណ្តា​យុវជន​ក្នុង​ការបង្កើន​ចំណេះដឹង​លើ​បច្ចេកវិទ្យា​ថ្មីៗ​នេះ​។​ជាមួយគ្នា​វគ្គ​បណ្តុះបណ្តាល​នេះ​ក៏​ជា​ចំណែក​មួយ​ជួយ​ពង្រឹងសមត្ថភាព​ដល់​យុវជន​បាន​បង្កើន​សមត្ថភាព​ស​ម្រា​ប់​ប្រើប្រាស់​ការងារ​របស់​ពួកគេ​ដែរ​។​

​លោកស្រី​ថា ក្រុមហ៊ុន​ភី​ធី​ស៊ី គឺជា​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​ទិញ​ផ្តាច់មុខ​ក្នុង​ការទទួល ចែកចាយ​លើ​ផលិតផល​ម៉ា​ក្យ​NEC​គ្រប់​​ម៉ូ​ឌែ​ល​ទាំងអស់ និង​ផ្តល់​សេវាកម្ម​ជួសជុល​ក្នុងប្រទេស​កម្ពុជា​។​ទ​ន្ទឺ​ម​នឹង​គ្នា​នេះដែរ​ក្រុមហ៊ុន​NEC​គឹជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​​ភី​ធី​ស៊ី​អស់​រយៈ​មិនតិចជាង​១០​ឆ្នាំ​មកហើយ​។​
​ ​
​ដោយឡែក​លោក LAU YEW ANN​​ទីប្រឹក្សាបច្ចេកទេស​ប្រចាំ​ក្រុមហ៊ុន​NEC​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​បានឱ្យដឹង​ក្នុង​ពិធី​នេះ​​ដែរ​ថា ការចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​ភី​ធី​ស៊ី​បានធ្វើឱ្យ​ការលក់​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​លោក​ទទួល​ការគាំទ្រ​អតិថិជន​ជា​បន្តបន្ទាប់​។​​ពេលនេះ​ការលក់​កុំ​ព្យ​ទ័​រ​ប្រភេទ​ម៉ា​ក្យ​NEC​មាន​កំណើន​កើនឡើង​ពីមួយ​ខែ​ទៅ​មួយខែ​ឥតឈប់ឈរ​៕​ដោយ​៖​ដេប៉ូ​/sn

​ក្រុមហ៊ុន​ភី​ធី​ស៊ី​កុំព្យូទ័រ និង NEC ចាប់ដៃគ្នា​បណ្តុះបណ្តាល​ប​ច្ចេក​វិទ្យា​ថ្មីៗ​ដល់​យុវជន​កាលពី​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៧(​រូប​៖​ដេប៉ូ​)