ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​ទិញ​សិទ្ធិ​អាជីវកម្ម​ពី​អាមេរិក​បើក​ដំណើរការ​ជា​ផ្លូវការ​

513
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ធំ​មួយ​ឈ្មោះ​ERACAMBODIA​ក្រោយពី​បើក​ដំណើរការ​ជាង​១​ឆ្នាំ​បាន​បើកសម្ពោធ​ផ្លូវការ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា​២០១៩​។​

​លោក​ខន​គង្គារ​អគ្គនាយក​ក្រុមហ៊ុន​ERACAMBODIA​និង​CEO​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​អ្នកវិនិយោគទុន​សំខាន់ៗ​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិប្រមាណ​ជាង​៣០០​នាក់​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិ​ធិ​សម្ពោធ​នេះ​។​ERACAMBODIA​បាន​ទិញ​សិទ្ធិ​អាជីវកម្ម​(Franchise)​ពី​ERA​ជា​ភ្នាក់ងារ​អចលនទ្រព្យ​លំដាប់​កំពូល​មួយ​របស់​សហរដ្ឋអាមេរិក​ដែលមាន​កិត្តិនាម​ល្បីល្បាញ​ទូទាំង​ពិភពលោក​។

​លោក​ខន​គង្គារ​អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ERACAMBODIA​បានបង្ហាញ​សុទិដ្ឋិនិយម​ក្នុង​ថ្ងៃ​សម្ពោធ​ក្រុមហ៊ុន​ជា​ផ្លូវការ​ថា​៖ “ យើង​ពិត​ជាមាន​មោទនភាព​ដែល​ដែល​ក្រុមហ៊ុន ERA ទទួលបាន​ការជឿទុកចិត្ត​ខ្លាំង​បំផុត​ពី​សំណាក់ ម្ចាស់​គម្រោង អ្នក​អភិវឌ្ឍ អ្នកវិនិយោគ និង​ភ្នា​ក់ ងារ​លក់​”​។​

​លោក​បន្តថា​៖“ERA​ជា​ក្រុមហ៊ុន​ដ៏​ធំ​លំដាប់​ពិភពលោក​ហើយ​យើង​មានបទពិសោធន៍​ជា​ភ្នាក់ងារ​លក់​ខុន​ដូរ​ដែល​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា​.​យើង​ស្វាគមន៍​គ្រប់​ភ្ញៀវ​ដែល​ចង់​ក្លាយជា​ភ្នាក់ងារ​លក់​បន្ត​អតិថិជន​ដែល​ចង់​ទិញ​ខុន​ដូ​និង​វិនិយោគទុន​ទាំងអស់​ដែល​ចាប់អារម្មណ៍​ចង់​លក់​គម្រោង​ខុន​ដូរ​របស់ខ្លួន​អាចទាក់ទង​មកកាន់​ភ្នាក់ងារ ERA ដែល​នៅ​ជិត​លោកអ្នក​បំផុត​”​។

​បច្ចុប្បន្ន​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ERACAMBODIA​មាន​សមាជិក​ដែលជា​ភ្នាក់ងារ​លក់​ជាង​២០០​នាក់​កំពុង​ប្រតិបត្តិ​ការលក់​យ៉ាងសកម្ម​ទូទាំងប្រទេស​ហើយ​។​កន្លងមកនេះ ERA CAMBODIA បាន​ពង្រឹង​កិត្យានុភាព​របស់ខ្លួន​ដោយបាន​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ល្បីៗ ទាំង​ក្នុងស្រុក និង​អន្តរជាតិ ដើម្បី​អភិវឌ្ឍ​វិស័យ​អ​ល​ចនទ្រ​ព្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ​។

​ជាក់ស្ដែង​គម្រោង​ខុន​ដូ​ធំៗ និង​ល្បីៗ ជាច្រើន​ដែល​ភ្នាក់ងារ​អចលនទ្រព្យ ERA CAMBODIAបានសហការជាមួយមានដូចជា៖គម្រោងខុនដូMorganEnmaisonCondominiums​ជា​គម្រោង​អភិវឌ្ឍ​ថ្មី​ក្នុង​ទឹកដី​ខណ្ឌ​ជ្រោយចង្វារ​ដែលជា​តំបន់​កំពុងមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​, គម្រោង​ខុន​ដូ La Vista One មាន​ទីតាំង​ស្ថិតនៅតាម​បន​ណ្ដោ​យ​វិថី​ទន្លេមេគង្គ ខណ្ឌ​ជ្រោយចង្វា , គម្រោង Time Sqaure 3 ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ​ទៅកាន់ TK avenue, គម្រោង TK Star ស្ថិតក្នុង​ខណ្ឌទួលគោក​, គម្រោង URBAN VILLAGE មា​នទី​តាំងទី​១​ស្ថិតនៅ​ផ្លូវ​មហាវិថី​សម្ដេច​ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ​, និង​គម្រោង Star City ខណ្ឌ​សែន​សុខ ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​លោក​បាន​បញ្ជាក់ថា​៖​គម្រោង​Star City ដែលមាន​កម្ពស់​២២​ជាន់​បានបញ្ចប់​ហើយ​។​គម្រោង TK Star ដែលមាន​កម្ពស់​៣០​ជាន់ កំពុង​សាងសង់​។ គម្រោង URBAN VILLAGE មាន​ពីរ​ដំណាក់កាល ហើយ​ដំណាក់កាល​ទី​១​ដែលមាន​២២​ជាន់​បានបញ្ចប់​និង​ដំណាក់កាល​ទី​២​មាន​៥១​ជាន់​។​គម្រោង​ខុន​ដូ La Vista One កំពុង​ចាប់ផ្តើម​និង​សាងសង់​បានជា​ន់ទី​៤​និង​ទី​៥ គម្រោង​ខុន​ដូ Morgan ដែល​គម្រោង​ពី​៥០​ទៅ​៧០​ជាន់ កំពុង​បុកគ្រឹះ​។​

​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ERA ត្រូវបាន​បង្កើតឡើង​នៅ​សហរដ្ឋអាមេរិក​ក្នុងអំឡុង​ទសវត្ស​ឆ្នាំ ១៩៧០​។​ERA​បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​យ៉ាង​ឆាប់រហ័ស​ដោយ​ចាប់ផ្ដើម​ក្នុងការ​ត្រួសត្រាយ​ការប្រើប្រាស់​ម៉ាស៊ីន​ទូរសារ​ដើម្បី​ភ្ជាប់​អ្នកទិញ និង​អ្នកលក់​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។ វា​ក៏​ជាទី​ភ្នាក់ងារ​អចលនទ្រព្យ​ដំបូង​គេ​ដែល​បាន​ចុះផ្សាយ​បញ្ជី​តាម​អ៊ី​ន​ធើ​ណេ​ត​ក្នុង​ឆ្នាំ ១៩៩៤ ។

​ជាមួយនឹង​ភាពជោគជ័យ​លើ​ទីផ្សារ​អចលនទ្រព្យ​ជា​បន្តបន្ទាប់ ERA​ក៏បាន​ពង្រីក​ទៅដល់​ទ្វីបអាហ្វ្រិក កា​រា​បៀ​ន​អឺរ៉ុប​មជ្ឈិមបូព៌ា​និង​អាស៊ី​ប៉ាស៊ីហ្វិក​រួច​បន្ត​ពង្រីក​វិសាលភាព​ដល់​ទ្វីបអាស៊ី​ថែមទៀត​ដូចជា​៖ សិង្ហ​បុរី​, ឥណ្ឌូនេស៊ី​, ជប៉ុន​, កូរ៉េ​, ម៉ាឡេស៊ី​, តៃវ៉ាន់​, ថៃ និង​វៀតណាម​។

​កម្ពុជា​គឺជា​ប្រទេស​ទី​៩​ដែល​ត្រូវបាន​បញ្ចូល​ក្នុង​បណ្ដាញ​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ERA​បន្ទាប់ពី​ទទួលបាន​ការណែនាំ​និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម​អាស៊ី​ប៉ាស៊ីហ្វិក​កាលពី​ឆ្នាំ​២០១៨ ដែល​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​សិង្ហ​បុរី​។ ការឈាន​ជើង​ចូលក្នុង​វិស័យ​អ​ល​ចនទ្រ​ព្យ​នៅ​កម្ពុជា ក៏​ព្រោះតែ ERA​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​ប្រទេស​នេះ​។​

​បច្ចុប្បន្ន​ERA​មាន​វត្តមាន​នៅក្នុងរ​ដ្ឋ​ចំនួន​៤៥​របស់​សហរដ្ឋអាមេរិក​និង​៣១​ប្រទេស​លើ​ពិភពលោក​ព្រមទាំង​មាន​ការិយាល័យ​ចំនួន ២.២៥០​កន្លែង និង​សាខា​ចំនួន ៣៩.៥៥៧ នៅ​ទូទាំង​ពិភពលោក​៕S/