ក្រុមហ៊ុន​មួយ​ជំរុញ​ឲ្យ​អ្នកមាន​ធនធាន​មក​រស់នៅ​តំបន់​អភិវឌ្ឍន៍​ទំនើប​ផ្លូវ​៦០​ម៉ែត្រ​

361
ចែករម្លែក

​ភ្នំពេញ​៖ ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​មួយ​ដែលមាន​វត្ត​មាននៅ​កម្ពុជា គឺ​ក្រុមហ៊ុន ឃេ​ល័​រ វីលៀម ឃែ​ម​បូ​ឌា​( Keller Williams Cambodia) បាន​ជម្រុញ​ឲ្យ​ជនបរទេស ឬ​ប្រជាជាតិ​អាស៊ាន ឬ​អ្នកវិនិយោគ​ឱ្យ​សម្លឹង​និង​ទិញ​ខុន​ដូ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទំនើប លើផ្លូវ​៦០​ម៉ែត្រ​។​

​លោក​បណ្ឌិត គីម ហ៊ាង ដែលជា​ប្រធាន​ក្រុមហ៊ុន​នេះ​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ក្នុង ព្រឹត្តិការណ៍​ជួបជុំ​បណ្តា​អ្នក​ទីផ្សារ​អចលនា​ទ្រព្យ ភ្នាក់ងារ​ធនាគារ និង អ្នកវិនិយោគ មាន​ចំនួន​សរុប​១៥០​នាក់ កាលពី​ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៩​ថា នៅលើ​ទំហំ​ដី​៧ ហិកតា​ក្នុង​តំបន់​អភិវឌ្ឍន៍​ទំនើប​ផ្លូវ​៦០​ម៉ែត្រ​ជា​គម្រោង​ដ៏​ធំ​មួយ​របស់​កម្ពុជា​។ លោក ក៏បាន បង្ហាញ គម្រោង​មួយចំនួន ជាពិសេស​គឺ​គម្រោង Urban Village ។

​លោក​បាន​និយាយថា បទ​បង្ហាញ​លើក​នេះ យើង​បានធ្វើការ​ទំនាក់​និង​បង្ហាញជូន ជាមួយ​ដៃគូ​សហការ​ក្រៅប្រទេស​ដូចជា ថៃ ម៉ាឡេស៊ី និង វៀតណាម ដែលជា​ទីផ្សារ ថ្មី​មួយទៀត​បន្ថែម​ចូលមក​ស្រុក​ខ្មែរ ជម្រុញ​ពួកគេ​មក​ទិញ​ខុ​ដូន​នេះ​នៅ​ស្រុក​ខ្មែរ​ដើម្បី ឱ្យ​សេដ្ឋកិច្ច​ខ្មែរ​យើង​មាន​ភាព​រីកចម្រើន​ខាង​មុខ​។ ពីព្រោះ​កាលណា​មាន​អ្នកមាន និង វិនិយោគ​បរទេស​ច្រើន​មក​រស់នៅ​ស្រុក​ខ្មែរ គឺ​កំណើន​សេដ្ឋកិច្ចកម្ពុជា​នឹង​បន្ត​កើនឡើង ទៅមុខ​។

​លោក​បណ្ឌិត គីម ហ៊ាង បាន​ប្រាប់ថា “​ក្រុមហ៊ុន​របស់​យើង​ធ្វើការ​ងារ​ដ៏​ត្រឹមត្រូវ​មួយ ដែល​សហការ​ជាមួយ​ខុន​ដូ Urban Village ជា​គម្រោង​ធំ​មួយ​នៅ​ស្រុក​ខ្មែរ​ដោយ​ធ្វើ ទាក់ទាញ​បណ្តា​អ្នកមាន​បរទេស​មក​សិក្សា​កម្ពុជា​និង​ជម្រុញ​ពួកគេ​ទាំង​នោះមក​ទិញ​ខុន​ដូ​យើង រស់នៅ​ស្រុក​យើង​ដើម្បីឱ្យ​សេដ្ច​កិច្ច​កម្ពុជា​កើនឡើង​” ៕ ដោយ: បូ​រិ​ន​