ក្រុមហ៊ុន​មួយ​នៅ​ព័រ​ទុយ​ហ្គា​ល់​ផលិត​ទូរស័ព្ទ​ចេញពី​ឆ្នុកដប​ស្រា​

1556
ចែករម្លែក

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ព័រ​ទុយ​ហ្គា​ល់​មួយ​កំពុង​បង្កើត​ស្មា​ត​ហ្វូ​ន Android ផលិត​ចេញពី​ឆ្នុកដប​ឈើ​ធម្មជាតិ ដែលជា​វត្ថុ​កកើត​ឡើងវិញ​។​

​ទូរស័ព្ទ Ikimobile គឺជា​ទូរស័ព្ទ​ដំបូង​គេ​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ក្រៅពី​ប្លា​ស្ទិ​ក លោហៈ និង​កញ្ចក់ ហើយ​វា​តំណាងឱ្យ​ការជំរុញ​ដល់​វិស័យ​បច្ចេកវិជ្ជា​របស់​ព័រ​ទុយ​ហ្គា​ល់ ដែល​អភិវឌ្ឍ​សូ​ហ្វ​វែ​យ៉ាងសកម្ម ប៉ុន្តែ​ផលិត​ហាតវែ​តិចតួច​។​

​ទូរស័ព្ទ “​ផលិត​នៅ​ព័រ​ទុយ​ហ្គា​ល់​” គ្រោង​នឹង​ចាប់ផ្តើម​លក់​នៅ​ឆ្នាំនេះ ខណៈដែល​ក្រុមហ៊ុន Ikimobile ទើប​សង់​រួចរាល់​រោងចក្រ​មួយ​ដើម្បី​ផ្ទេរ​ផលិតផល​របស់ខ្លួន​ភា​គ​ច្រើន​មកពី​ចិន​។​

​លោក ទី​តូ កាដូ​សូ អគ្គនាយក​ក្រុមហ៊ុន Ikimobile បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​រោងចក្រ Ikimobile ក្នុង​តំបន់​ផលិត​ឆ្នុកដប​កូ​រូ​ឆេ នៅ​ចម្ងាយ ៨០ គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង​លី​ស​ប៊​ន ថា “Ikimobile ចង់​ដាក់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​លើ​វិថី​ឆ្ពោះទៅរក​អនាគត​និង​បច្ចេកវិជ្ជា​ដោយ​សង្កត់ធ្ងន់​លើ​ផលិតផល​ផលិត​នៅ​ព័រ​ទុយ​ហ្គា​ល់​”​។​

​ទូរស័ព្ទ Ikimobile មានតម្លៃ​ចាប់ពី ១៨៧ ទៅ ៤២០ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ Ikimobile
#