ក្រុមហ៊ុន​ម៉ាឡេស៊ី​សម្លឹង​ឃើញ​ទីផ្សារ​កម្ពុជា​សម្រាប់​នាំចូល ផលិតផល​សម្អាង​និង​សុខភាព​

1110
ចែករម្លែក

​ដោយ : សុផល /​ភ្នំពេញ : ដោយ​មើលឃើញ​សក្តានុពល​សេដ្ឋកិច្ច​និង​ទីផ្សារ​នៅ​កម្ពុជា ក្រុមហ៊ុន​ម៉ាឡេស៊ី​ដ៍​ធំ​មួយ​ឈ្មោះ អ​អេ​ហ្វ​៣​វើ​ល​(RF 3 World)​បាន​បង្កើត​ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​ល​ខេ​ម​បូ​ឌា ជា​តំណាង​ចែកចាយ​ផលិតផល​សុខភាព សម្ផស្ស និង​គ្រឿងសម្អាង នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

កាលពី​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុមហ៊ុន​អ​អេ​ហ្វ​៣​វើ​ល​ខេ​ម​បូ​ឌា បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​ដោយ​មា​ការចូលរួម​ពី​លោកមៀ​ច សុផាន់​ណា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​លោក​ដា​តុ ស្រ៊ី​ណា​ហ្សេ​រី ប៊ី​ន អូ​ម៉ា តំណាង​ក្រុមហ៊ុន​ម៉ាឡេស៊ី​។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នោះ លោក​វណ្ណ សុភា​នោ អគ្គនាយក​អ​អេ​ហ្វ​៣​វើ​ល​ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖​អ​អេ​ហ្វ​៣​វើ​ល ទទួល​ចែកចាយ​ក្នុង​តំបន់ មាន​កម្ពុជា វៀតណាម ឡាវ ។​ក្រុមហ៊ុន​មាន​មូលដ្ឋាន​ក្នុងប្រទេស​ម៉ាឡេស៊ី និង​ជា​ក្រុមហ៊ុន​ស្របច្បាប់​ចុះបញ្ជី​ការ​នៅ​ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​របា់​ម៉ាឡេស៊ី​។​

​ក្រុមហ៊ុន​ផលិត​ផលិតផល​គ្រឿងសម្អាង​តាម​បច្ចេកវិទ្យា​ណា​ណូ​ថ្មី​ដែល​ផ្សំ​ឡើង​ដោយ​សមាសភាព​ជាច្រើន ដែលមាន​សមត្ថភាព ឧត្តមភាព គុណភាព​សម្រួល​ដល់​ប​ញ្ហា​សុខភាព ជួយ​សម្រួល​ប្រព័ន្ធ​សរសៃឈាម ប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធ​ប្រសាទ ជួយ​បន្តឹង​ស្បែ​កមុខ បំបាត់​ភាព​ជ្រីវជ្រួញ និង​បំបាត់​មុន ជាដើម​។​ ​ផលិតផល​របស់​អ​អេ​ហ្វ​៣​វើ​ល មិន​ប៉ះពាល់​សុខភាព​និង​នាំ​ចេញទៅ​ជាង​២០​ប្រទេស​ក្នុង​ពិភពលោក​ដែល​រួមមាន​ អូស្ត្រាលី អាមេរិក នូ​វែ​ល​សេ​ឡង់ កាណាដា ឥណ្ឌា សិង្ហ​បុរី បង់​ក្លា​ដេ​ស​។​

​លោក មៀ​ច សុផាន់​ណា ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ថ្លែងអំណរគុណ ក៏ដូចជា​ការគាំទ្រ​ស្វាគមន​ដល់​អ​អេ​ហ្វ​៣​វើ​ល​ខេ​ម​បូ​ឌា ដែល​បាន​នាំចូល​និង​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​សុខភាព​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ សង្គម និង​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​កម្ពុជា​៕B

ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​ល​ខេ​ម​បូ​ឌា ដែលជា​តំណាង​ចែកចាយ​ផលិតផល​សុខភាព សម្ផស្ស និង​គ្រឿងសម្អាង នៅ​កម្ពុជា​បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​មា​ការចូលរួម​ពី​លោកមៀ​ច សុផាន់​ណា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ (​រូបៈ​សុផល​)

#