ក្រុមហ៊ុន​ម៉ូតូ​អគ្គិសនី​ចិន​មួយ កំពុង​សិក្សា​ទីផ្សារ​កម្ពុជា​ដើម្បី​រក​ឱកាស​វិនិយោគ​

1218
ចែករម្លែក
  • 110
    Shares

ដោយ​: សុផល / ទីក្រុង អ៊ូ​ស៊ី ខេត្ត ជាំ​ង​ស៊ូ​: ក្រុមហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី​ដ៏​ធំ​មួយ ដែល​រកចំណូលបាន​ប្រមាណ​២.៧​ប៊ី​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ នៅក្នុង​ទីក្រុង​អ៊ូ​ស៊ី ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន កំពុង​សិក្សា​និង​ស្វែងយល់​អំពី​ទីផ្សារ​កម្ពុជា ដើម្បី​រក​ឱកាស​មក​វិនិយោគ និង​សាងសង់​រោងចក្រ​ផលិត និង​នាំចូល​ម៉ូតូ​ប្រើ​អាគុយ​។​

​លោក វិក​ទ័​រ វូ (Victor Wu) នាយក​គ្រប់គ្រង​ក្រុមហ៊ុន Jaingsu Xinri E-Vihicle Co., Ltd (SUNRA)​បាន​ប្រាប់​គណៈប្រតិភូ​អ្នកកាសែត​ចិន​-​អាស៊ាន​ក្នុងអំឡុងពេល​ទស្សនកិច្ច​ទីស្នាក់ការ ក្រុមហ៊ុន​កាលពី​ថ្ងៃទី​១១ ខែឧសភា​ឆ្នាំ​២០១៨​ថា​៖​ក្រុមហ៊ុន​ផលិត​ឡាន ម៉ូតូ​និង​កង់​ប្រើ​អាគុយ​ក្នុង​មួយឆ្នាំ​៤​លាន​គ្រឿង សម្រាប់​ប្រើ​នៅក្នុង​ប្រទេស​ចិន និង​នាំ​ចេញទៅ​ប្រទេស​ចំនួន​ជាង​៣០ នៅក្នុង​ពិភពលោក ដែល​ក្នុងនោះ​៣៨​ភាគរយ​ទៅ​អឺរ៉ុប​។ ចំណែក​ទីផ្សារ​អាស៊ីអាគ្នេយ៍​ក្រុមហ៊ុន Xinri E-Vihicle កំពុង​ដំឡើង​រោងចក្រ​នៅ​ម៉ាឡេស៊ី និង​វៀតណាម​។​

​លោក​បានឱ្យដឹងថាៈ «​ក្រុមហ៊ុន​កំពុង​សិក្សា​ទីផ្សារ​នៅ​កម្ពុជា ដើម្បី​បើក​ការិយាល័យ​តំណាង និង​ឆ្ពោះទៅរក​ការសាងសង់​រោងចក្រ​ផលិត​ផងដែរ​»​។​

​ទាក់ទង​នឹង​ការប្រើប្រាស់​នោះ លោក វិក​ទ័​រ បានឱ្យដឹងថា អាគុយ មាន​សុពលភាព​អាច​ប្រើ​បាន​ក្នុង​ចំងាយ​ពី​៥៥​គីឡូម៉ែត្រ ទៅ​៦៥​គីឡូម៉ែត្រ​។ ប្រដាប់​សាក​អាគុយ​អាច​យកបាន​តាម​ខ្លួន​។​

​គួរ​ជម្រាប​ថា​៖ SUNRA ជា​ក្រុមហ៊ុន​ឈានមុខ​គេ នៅក្នុង​ឧស្សាហកម្ម​យានយន្ត​អេឡិចត្រូនិក នៅ​ប្រទេស​ចិន​។ រហូតមកដល់​ពេលនេះ បាន​បង្កើត​ទំនាក់ទំនង​កិច្ចសហការ​ប្រតិបត្តិកា​រ​យុទ្ធសាស្ត្រ ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ និង​សាកលវិទ្យាល័យ​ល្បីៗ នៅ​ចិន​និង​នៅ​បរទេស ដើម្បី​បម្រើ​ដល់​វិស័យ​អប់រំ ការស្រាវជ្រាវ និង ការផលិត​៕ ល​