ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​ធំ​មួយ​សម្អាត​បរិស្ថាន​ទីក្រុង​

169
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ដើម្បី​ចូលរួម​ជាមួយ​សង្គម​ដែល​ខ្លួន​កំពុង​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​អរ អ៊ែន អេ​ហ្វ​( R&F) បានរៀបចំ​នូវ​ព្រឹត្តិការណ៍​សំអាត​បរិស្ថាន និង​បំផុស​ឱ្យ ពលរដ្ឋ​កម្ពុជា​ចូលរួម​ថែរក្សា​បរិស្ថាន​ដែល​ខ្លួន​រស់នៅ​ឱ្យ​ស្អាត​ល្អ​។​ដើម្បី​សុខុមាលភាព​នៃ​ប្រជាជន​ទាំងមូល​កម្មវិធី​សម្អាត​បរិស្ថាន​របស់​ក្រុមហ៊ុន អរ អ៊ែន អេ​ហ្វ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៧ កញ្ញា ២០១៩ នៅ​មហាវិថី​សម្ដេច​ហ៊ុនសែន ឬ​ហៅថា​ផ្លូវ​៦០​ម៉ែត្រ ។

​លោក​យូ​ហ្គ័​ង​ជី​អនុប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​អរ​អ៊ែន​អេ​ហ្វេ​ប្រឹ​ផឹ​ធី​បានឱ្យដឹងថា​ក្រុមហ៊ុន​បាន​ចូលមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​អស់​ជាច្រើន​ឆ្នាំ​មកហើយៗ​កន្លងមក​ក្រុមហ៊ុន​ក៏បាន​សម្អាត​នូវ​ទីតាំង​ដែល​ខ្លួន​វិនិយោគ​ច​ជា​បន្តបន្ទាប់​ដែរ​។​ដូច្នេះ​យើង​នឹង​នៅតែ​បន្តសកម្មភាព​របស់​យើង​ដោយ​ត្រូវ​សម្អាត​ទីតាំង​ដែល​យើង​ត្រូវ​វិនិយោគ ។​

​លោក​បន្តថា​សកម្មភាព​នេះ​ក៏​ជា​សកម្មភាព​គំរូ​មួយ​ដើម្បី​បង្ហាញ​ដល់​ប្រជាជន​ទូទៅ​ឱ្យ​ស្រលាញ់​បរិស្ថាន​ចូលរួម​ថែរក្សា​បរិស្ថាន​នៅ​ជុំវិញខ្លួន​យើង​ឱ្យបាន​ស្អាត​។​បើកាលណា​បរិស្ថាន​ស្អាត​ការរស់នៅ​ល្អ​នោះ​នឹង​ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អ និង​រីករាយ​ជាមួយនឹង​ទីកន្លែង​ដែល​យើង​រស់នៅ ។

​លោក​បន្ថែមថា​មូល​ហេតុដែល​ក្រុមហ៊ុន​ជ្រើស​យក​ទីតាំង​ផ្លូវ​៦០​ម៉ែត្រ​សម្រាប់​ការសម្អាត​បរិស្ថាន​លើក​នេះ​ព្រោះ​យើង​បានដឹងហើយថា​ផ្លូវ​៦០​ម៉ែត្រ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​និង​មាន​មនុស្ស​ចេញចូល​ច្រើន​ផងដែរ​។​ដូច្នេះ​នៅពេលដែល​គេ​ជិះ​កាត់​នេះ​គេ​នឹង​ឃើញ​ភាព​ស្អាត​នៃ​ផ្លូវ​នេះ​តែ​បើសិនជា​យើង​មិន​សម្អាត​វា​ទេ វា​នៅតែ​កខ្វក់​និង​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ទីក្រុង ៕S/


​ ​