ក្រុមហ៊ុន​វៀតណាម​បង្កើត​ម៉ាស់​មុខ​តម្លៃ ២០០ ដុល្លារ អាច​ដោះ​សោ iPhone X យ៉ាង​ងាយ

300

​កាលពី​ដើមខែ​នេះ ក្រុមហ៊ុន​វៀតណាម​មួយ​បាន​បង្កើត​ម៉ាស់​មុខ​គំរូ​តម្លៃ ១៥០ ដុល្លារ​ដែល​អាច​បោក​បញ្ឆោត​ប្រព័ន្ធ Face ID របស់​ក្រុមហ៊ុន Apple ដើម្បី​ដោះ​សោ​ទូរស័ព្ទ iPhone X ។​

​ឥឡូវនេះ ក្រុមហ៊ុន​ដដែល​នេះ គឺ Bkav បាន​បង្កើត​កំណែ​ថ្មី​នៃ​ម៉ាស់​មុខ​តម្លៃ ២០០ ដុល្លារ ដែល​មើលទៅ​ដូច​មនុស្ស​ស្តែងៗ​ជាង​មុន ហើយ​វា​ក៏​អាច​បោក​បញ្ឆោត​ប្រព័ន្ធ​សម្គាល់​មុខ​របស់ iPhone X ផងដែរ​។​

​ម៉ាស់​មុខ ដែល​ត្រូវបាន​ផលិត​ដោយ​ម្សៅ​ស៊ីម៉ង់​តិ៍​ពណ៌​ស ជាមួយនឹង​រូបភាព​អ៊ី​ន​ហ្វ្រា​រ៉េដ 2D បិទ​ជាប់​នៅលើ​ផ្ទៃ​ភ្នែក​នេះ ក៏​អាច​ដោះ​សោ iPhone X បានដែរ ហើយ​ដោះ​បានច្បាស់លាស់​ជាង​ម៉ាស់​មុខ​ទីមួយ​ថែមទៀត​។​

​ក្រុមហ៊ុន​នេះ​បាន​ព្រមាន​ថា ដោយសារតែ​ហេតុនេះហើយ ប្រព័ន្ធ Face ID របស់​ក្រុមហ៊ុន Apple មិនមាន​សុវត្ថិភាព​គ្រប់គ្រាន់​ក្នុងការ​ប្រើប្រាស់​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ទូទាត់​ផ្សេងៗ​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

ម៉ាស់​មុខ​របស់​ក្រុមហ៊ុន Bkav អាច​ដោះ​សោ iPhone X យ៉ាង​ងាយ