ក្រុមហ៊ុន​សែ​ល​កាត​បង្ហាញខ្លួន​នៅ វិមាន ឈ្នះ ឈ្នះ​

687
ចែករម្លែក
  • 39
    Shares

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រុមហ៊ុន សែ​ល​កាត​ដែល​បាន​បើក​បម្រើ​អតិថិជន​កម្ពុជា​នៅក្នុង​វិស័យ​ទូរគមនាគមន៍​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ បាន​ចូលរួម​អបអរ​ព្រឹត្តិការ​ណ៏​បុណ្យជាតិ ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វិមាន​អនុស្សា​វ​រី​យ៏ នយោបាយ ឈ្នះ ឈ្នះ និង​ការតាំងពិព័រណ៍​សមិទ្ធ​ផល​នានា អបអរ​សារ​ទរ​ខួប​លើក​ទី​២០ នៃ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ នៅ​ថ្ងៃទី​២៩​ដល់​ថ្ងៃទី​៣១ ខែធ្នូ​ឆ្នាំ​២០១៨​នេះ​។​

​ក្នុង​កម្មវិធី​នេះដែរ​ត្រូវបាន​រំពឹងថា​នឹង​ទាក់ទាញ​ការចូលរួម​ពី​សំណាក់​ភ្ញៀវ​ក្នុង​ជួរ​រាជរដ្ឋាភិបាល មន្ត្រី​យោធា​ជាន់ខ្ពស់ និង​អ្នកជំនួញ​ពី​ទូទាំង​តំបន់ ឯកអគ្គរាជទូត ក៏ដូចជា​ប្រជាជន​កម្ពុជា និង​ភ្ញៀវទេសចរ​នានា​។​

​គួរ​បញ្ជាក់ថា​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៃ វិមាន​ឈ្នះ​-​ឈ្នះ​នេះ ត្រូវបាន​គេ​បាញ់​កាំជ្រួច​អបអរសាទរ​ដ៏​ធំ និង​យូរ​ជាងគេ​បំផុត ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុ​ជានា​កន្លងមក​។​

​លោក អៀន វ៉ា​ត់​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​បានឱ្យដឹងថា កម្មវិធី​នេះ​រៀបចំឡើង​ស្របពេល​ដែល​ក្រុមហ៊ុន សែ​ល​កាត​ទទួលបាន​ជោគជ័យ​នៃ​ពានរង្វាន់​ជាច្រើន​ក្នុង​ឆ្នាំ​ជា​ប្រវត្តិសាស្ត្រ ដោយ​ទទួលបាន​ការទទួលស្គាល់​ទាំង​ក្នុងស្រុក ក្នុង​តំបន់ និង​ទូទាំង​សកលលោក​លើ​បណ្តាញ​ទំនាក់ទំនង​ដ៏​អស្ចារ្យ​នៃ​បច្ចេកវិទ្យា 4G​។​

​លោក​បាន​បញ្ចាក់​បន្ថែម​ថា​៖ «​ក្រុមហ៊ុន Cellcard មាន​មោទនភាព​ជា​ក្រុមហ៊ុន​ខ្មែរ ផ្តោត​ចក្ខុវិស័យ​លើ​សេដ្ឋកិច្ច ឌីជីថល​សម្រាប់​ប្រទេស​កម្ពុជា​។​ពួកយើង​ប្តេជ្ញា​ក្នុង​ការផ្តល់សេវា​អ៊ី​ន​ធើ​ណិ​ត​ទូរស័ព្ទ​ក្នុងតម្លៃ​សមរម្យ​បំផុត ហើយ​បាន​ដំណើរការ សេវា​ថ្មីៗ​ជាច្រើន​ដើម្បី​ពង្រីក និង​ពង្រឹង​សេវា​របស់​យើង​»​។​

​លោក​បាន​បន្ត​ឱ្យដឹងថា​«​វិមាន ឈ្នះ ឈ្នះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន Cellcard នឹង​ដើម្បី​រស់នៅ​ជាមួយគ្នា​ក៏ដូចជា​ការយកចិត្តទុកដាក់​នៅក្នុង​បេះដូង ដើម្បី​ផ្តោតលើ​ឆ្នាំ​បន្តបន្ទាប់​ទៀត​ក្នុង​ការបន្ត​សេវា​នៅក្នុង​ប្រទេស​កម្ពុជា​។​»

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​រូ​បន​បានលើកឡើង​ដែរ​ថា ក្រុមហ៊ុន សែ​ល​កាត គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​រ៉ូ​យា​ល់​គ្រុប មាន​មោទនភាព​ក្នុងការ​ចូលរួម​ជាមួយ​ការបង្ហាញ​ជាពិសេស អំពី​ការបំរើ​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជា អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​៕ ល​