ក្រុមហ៊ុន​សំបក​កង់​Hodo របស់​ចិន​សន្យា​មក​វិនិយោគ​នៅ​កម្ពុជា​

1130
ចែករម្លែក

(​ខេត្ត​ជាំ​ង​ស៊ី​)៖​លោក អ៊ិត សំហេង​ ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានស្នើ​សុំឱ្យ​តំណាង​ក្រុមហ៊ុន​ប្រចាំ​ក្រុង​អ៊ូ​ស៊ី​ ​ខេត្ត​​ជាំ​ង​ស៊ូ​ ​ប្រទេស​ចិន​មក​ធ្វើការ​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា និង​គោលដៅ​វិនិយោគ​បន្ថែម​ឱ្យ​​បាន​ចំនួន ៣៥០​ក្រុមហ៊ុន​។​

ការស្នើសុំ​បស់​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បែបនេះ​បាន​ធ្វើឡើង​នៅក្នុង​ពេលដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅកាន់​ខេត្ត​ជាំ​ង​ស៊ី​ប្រទេស​ចិន ហើយ​បានធ្វើ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Zhou Yaoting អភិបាល​នៃ​ក្រុមហ៊ុន​Hodo នៅ​ទីក្រុង Wuxi ខេត្ត​ជាំ​ង​ស៊ូ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៧​រួចមក ។

​ក្នុងជំនួប​នេះដែរ​លោក អ៊ិត​សំ​ហង បានបង្ហាញ​នូវ​ការស្វាគមន៍​និង​បញ្ជាក់​អំពី​ស្ថានភាព​នៃ​ការអភិវឌ្ឍន៍​នៅ​តំបន់​សេដ្ឋកិច្ច​ខេត្ត​ព្រះ​សីហនុ និង​គោលដៅ​នៃ​ការវិនិយោគ​បន្ថែម​។

​នាឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យមើល​លទ្ធភាព វិនិយោគ​លើ​ការផលិត​សំបក​កង់​រថយន្ត​ពី​ក្រុមហ៊ុន Hodo នៅ​កម្ពុជា​ផងដែរ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការចាំបាច់​នូវ​កំណើន​យានយន្ត​ដ៏​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ឆ្លើយតប​ទៅនឹង​ប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ តំណាង​ក្រុមហ៊ុន Hodo​បានដាក់​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​វិនិយោគ​​នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ដែលជា​តំបន់​ដ៏​ល្អ​និង​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ក្រុមហ៊ុន ព្រោះ​ក្រុមហ៊ុន Hodo បាន​យល់ឃើញថា​ក្នុង​បោះទុន​វិនិយោគ​ក្រៅប្រទេស កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ​ដែល​ល្អ​មាន​លក្ខណៈ​អំណោយ​​ផល បំផុត​ក្នុងការ​ធ្វើការ​វិនិយោគ ដោយសារ​ប្រទេស​កម្ពុ​ជាមាន​សក្តានុពល​ខ្ពស់ មាន​ធនធាន​គ្រប់គ្រាន់ មាន​លក្ខខណ្ឌ​ល្អ​ព្រមទាំង​​មាន​ចំណង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជិតស្និត​រវាង កម្ពុជា​-​ចិន​។

​សូមបញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន Hodo គឺជា​ក្រុមហ៊ុន​ដ៏​ធំ​ប្រចាំ​នៅ​ប្រទេស​ចិន ដែលមាន​ប្រមាណ​៥០០​សាខា​ទូទាំងប្រទេស​ចិន​ហើយ​​ក្រុម​មានការ​ប្រកប​អាជីវកម្ម លើ​ការ​កាត់ដេរ​សំលៀកបំពាក់ អចលនៈវត្ថុ ការផលិត​សំបក​កង់ ការផលិត​ឱសថ​និង​ការបង្កើត​តំបន់​​សេដ្ឋកិច្ច​ពិសេស​ទាំង​នៅ​ប្រទេស​ចិន និង​នៅតាម​បណ្តាល​ប្រទេស​នានា​៕ ​ដោយ ៖ដេប៉ូ

លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Zhou Yaoting អភិបាល​នៃ​ក្រុមហ៊ុន Hodo នៅ​ទីក្រុង Wuxi ខេត្ត​ជាំ​ង​ស៊ូ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​