ក្រុមហ៊ុន​ស្រ​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វប្រ​គល់​រង្វាន់​ដល់​គូ​ស្វាមីភរិយា​ថ្មី​សម្រាប់​រដូវ​កាល​២០១៦-២០១៧

143

​(​ភ្នំពេញ​)៖​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រប​ស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ ដែលជា​ចំណងដៃ​របស់​គូ​អាពាហ៍ពិពាហ៍​ដែល​បាន​ជាវ​ទៅ​​ទទួលភ្ញៀវ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ហើយ​មានសំណាង​ឈ្នះ​រង្វាន់​នាពេល​កន្លងមក​ត្រូវបាន​ប្រគល់ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​សំរាប់​​រដូវ​កាល​ឆ្នាំ​២០១៦-២០១៧ នា​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៧​មកនេះ​នៅ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ ដែលមាន​ទីតាំង​នៅមុខ​អាកាស​​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​កម្មវិធី​ប្រគល់​រង្វាន់​ដែលមាន​អ្នកមាន​សំណាង​ចូលរួម​យ៉ាងច្រើន​នៅពេលនោះ​ក៏មាន​ការជួបជុំ​ពិសារ​​អាហារ​សាមគ្គី​ជាមួយ​ស្រា​បៀរ​និង​ភេសជ្ជ​:​ជាច្រើន​មុខ​ដែលជា​ផលិតផល​ដ៍​មានគុណ​ភាព​និង​ឈ្មោះ​ល្បីៗ​ដែល​ផលិត​និង​នាំចូល​​ដោយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​។​
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
​លោក ខេ​វី​ង អឹង អ្នកតំណាង​ផ្នែក​ទីផ្សារ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​​ចែក​រង្វាន់​នៅពេលនោះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​ទាំងអស់​ពិសេស​គូ​ស្វាមីភរិយា​ដែល​បានជ្រើសរើស​កម​ស្រា​​បៀរ​និង​ភេសជ្ជ​:​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ ក៏ដូចជា​កម្មវិធី​ជប់លាង​ផ្សេងៗ​។​
​ ​ ​ ​ ​ ​ ​ ​ ​ ​​គួរ​បញ្ជាក់​ផងដែរ​ថា គូ​ស្វាមីភរិយា​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ពី​កញ្ចប់​កម្មវិធី​ប្រ៊ូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​មាន​ដូច​ស្រា​បៀរ​អង្គ​រអិច​ស្ត្រា​ស្តោ​ត​
​រួមមាន ទឹកប្រាក់​៥០០០​ដុល្លារ​ចំនួន​២​រង្វាន់ ទឹកប្រាក់​២០០០​ដុល្លារ​ចំនួន​៤​រង្វាន់ ទឹកប្រាក់​១០០០​ដុល្លារ​ចំនួន​៦​រង្វាន់​ទឹកប្រាក់​៥០០​ចំនួន​២០​រង្វាន់​។​រង្វាន់​ពី​ស្រា​បៀរ​កាស​ស្ប៊ែ​រួមមាន​ដំណើរ​កម្សាន្ត​ទៅ​អឺរ៉ុប​និង​មាន​ទឹកប្រាក់​៣០០០​ដុល្លារ​មាន​ចំនួន​៤​រង្វាន់​និង​រង្វាន់​កាបូប​ម៉ាក​LV​មួយឈុត​មាន​៤​រង្វាន់​។​រង្វាន់​របស់​ស្រា​បៀរ​អាសា​ហ៊ី​រួមមាន​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ជប៉ុន​រួម​និង​មាន​ទឹកប្រាក់​ចំនួន​៣០០០​ដុល្លារ​ចំនួន​១​រង្វាន់​។​ក្នុងនោះ​ក៍មានរ​ង្វាន់​ពី​ភេសជ្ជ​:​ទឹកក្រូច​ប៉ិ​ប​ស៊ី​ដែល​រង្វាន់​ធំ​មាន​ម៉ូតូ​ហុងដា​Zoomer X 2018​ចំនួន​២​ង្វាន់​Sony Home​ចំនួន​៥​រង្វាន់​និង​ទូរ​ទឹកកក​ចំនួន​៧​រង្វាន់​៕​ដោយ​:​គឹម ប៊ុន​/sn