ក្រុមហ៊ុន​ហូ​ដូ​គ្រុប​ឧបត្ថម្ភ​ការកសាង​ “​សួនច្បារ​មិត្តភាព​ព្រះសីហនុ​-​ហូ​ដូ​”​

1177
ចែករម្លែក

ដោយ : ក្រុមហ៑ុន/​ព្រះសីហនុ៖ នៅ​ខួប​លើក​ទី ៦០ នៃ​ការបង្កើត​ចំណងទាក់ទង​ការទូត​រវាង​កម្ពុជា​និង​ចិន ដើម្បី​ជួយ​លើកកម្ពស់​មុខមាត់​និង​សោ​ភណ្ឌ​ភាព​ខេត្ត ព្រះសីហនុ ព្រមទាំង​ជុំរុញ​ការស្ថាបនា​មនុស្សជាតិ នៅ​ថ្ងៃទី ៣១ ខែឧសភា​លោក Zhou Haijiang ប្រធាន​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Hodo Group និង​ជា​ម្ចាស់​ភាគហ៊ុន​គ្រប់​គ្រង់​របស់​ចិន នៅ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​តំណាងឱ្យ​ក្រុមហ៊ុន Hodo Group ទាំងមូល​ក្នុងការ​បរិច្ចាគ​ទឹកប្រាក់​ចំនួន ៣00.000​ដុល្លារ​អាមេរិក ជូន​ដល់​សាលាខេត្ត​ព្រះសីហនុ ដើម្បី​យកទៅ​កសាង​សួនឧទ្យាន​មនុស្សជាតិ​មួយ ដែលមាន​ឈ្មោះថា “​សួនច្បារ​មិត្តភាព​ព្រះសីហនុ​-​ហូ​ដូ​” ដែល​បាន​ប្រព្រឹត្តិ​ឡើង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។

លោក Gao Yunlong អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​នៃ​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន លោក Lee Ann ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដែលជា​ថ្នាក់ដឹកនាំ​ខាង​ភាគី​ចិន បាន​ជួប​សម្តែង​ការគួរសម​ជាមួយនឹង​ភាគី​កម្ពុជា​ដែលមាន​វត្តមាន ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​និង​មន្ត្រី​តាម​ស្ថាបន​ផ្សេងៗ ក្នុង​ពិធី​ជូនអំណោយ​និង ជា​សាក្សី​ពី​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ហូ​ដូ​គ្រុប​ទៅកាន់​សង្គម នឹង​បាន​នាំមក​នូវ​ផល​ប្រ​យោ​ជ​ន៏​យ៉ាង​ធំធេង​ដល់​ប្រជាជន​ក្នុង​តំបន់​។

ហូ​ដូ ជា​ភាសា​ចិន​គឺ​មានន័យថា​សណ្តែកក្រហម ក្នុង​សុភាសិត​ចិន​បានសរសេរថា “​សណ្តែកក្រហម​គឺជា​និ​ត្ត​សញ្ញា​នៃ​ក្តី​ស្រលាញ់ អោយតែ​ពេល​នឹក​ដល់​សេចក្តីស្រលាញ់​គឺ​នឹក​ដល់​សណ្តែកក្រហម​”​។ លោក​ប្រធាន Zhou Haijiang បាន​គិតថា ខណៈពេលដែល​សហគ្រាស​ទទួលបាន​ធនធាន​ពី​សង្គម សហគ្រាស​ក៏ត្រូវ​បំពេញ​ទំនួល​ខុស​ដោយផ្ទាល់​ទៅលើ​សង្គម​វិញ​ផងដែរ​។

ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​របស់​កម្ពុជា​ត្រូវបាន​ដឹកនាំ​ដោយ​ក្រុមហ៊ុន​ហូ​ដូ​គ្រុប​របស់​ចិន បាន​អភិវឌ្ឍ​ន៏​កសាង​ដោយមាន​ការសហការ​រ​វាង​វិនិយោគទុន​របស់​សហគ្រាស​ក​ម្ពុ​ជា​និង​ចិន ១០​ឆ្នាំ​កន្លងមកនេះ​ក្រុមហ៊ុន​តែងតែ​អនុវត្ត​នូវ​គោល​គំនិត​ឈ្នះ​រួមគ្នា ‟​ឈ្នះ​-​ឈ្នះ​រួមគ្នា​ប្រាំបី​ខាង​” ជាមួយនឹង ម្ចាស់​ភាគហ៊ុន បុគ្គលិក អតិថិជន អ្នកផ្គត់ផ្គង់ ដៃគូរ​សហការ ស្ថាប័ន​រដ្ឋាភិបាល បរិស្ថាន និង​សង្គម មកដល់​សព្វថ្ងៃនេះ​បានក្លាយ​ជា​សួន​ឧស្សាហកម្ម​ដែល​ទទួល​បានការ​ស្វា​គម​ន៏​ខ្លាំងជាងគេ​និង​អភិវឌ្ឍន​ល្អ​ជាងគេ ហើយ​ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បានធ្វើ​ទស្សនកិច្ច​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​បួន​ដង​រួចមកហើយ ហើយ​តែងតែ​ហៅ​តំបន់​នេះ​ថា​ជា “​កូនប្រុស​បង្កើត​” និង​បានដាក់​ក្តីសង្ឃឹម​ខ្ពស់​លើ​ការអភិវឌ្ឍន៍​របស់​តំបន់​។ ខែតុលា ឆ្នាំ​២០១៦ ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន លោក ស៊ី ជីន​ភីង បាន​អញ្ជើញ​មក​ទស្សនកិច្ច​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កំឡុង​ទស្សនកិច្ច​ប្រទេស​កម្ពុជា​លោក​បាន​ចុះ​ចំណងជើង​នៅក្នុង​អត្ថបទ​ថា​៖ “​ការរីកលូតលាស់​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​គឺជា​គំរូ​នៃ​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​-​ចិន​”​។ ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨​នេះ នៅមុន​ពេល​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា ឯកឧត្តម Li Keqiang នាយករដ្ឋមន្ត្រី​របស់​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​កោតសរសើរ​ពី​សមិទ្ធិផល​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​នៅក្នុង​អត្ថបទ​ដ៏​ល្បីល្បាញ​មួយ​ថា “​ការផ្តល់​ផលប្រយោជន៍​ជា​បន្តបន្ទាប់​ដល់​ប្រជាជន ត្រូវបាន​ចារ​លើ​ជំពូក​ថ្មី​មួយ​នៅក្នុង​យុគសម័យ​នៃ​ចំណងមិត្តភាព​រវាង​កម្ពុជា​និង​ចិន​”​។

លោក Zhou Haijiang ជឿជាក់ថា​សមិទ្ធផលរ​បស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មិនអាច​ឃ្លាត​ពី​ការគាំទ្រ​យ៉ាងខ្លាំង​របស់​សាលាខេត្ត​និង​ប្រជាជន​ខេត្ត​ព្រះសីហនុ​ឡើយ​។ ហើយ​ការ​ការបរិច្ចាគ “​សួនច្បារ​មិត្តភាព ព្រះសីហនុ​-​ហូ​ដូ​” គឺជា​ការថ្លែងអំណរគុណ​ដល់​សាលាខេត្ត​និង​ប្រជាជន​ខេត្ត​ព្រះសីហនុ​សំរាប់​លម្ហែ​កំសាន្ត ដើម្បី​សុខភាព​និង​សុភមង្គល​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។​

ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​និយាយថា​ចាប់តាំងពី​ឆ្នាំ 2009 មក​ក្រុងព្រះសីហនុ​និង​ទីក្រុង​វ៉ូ​ស៊ី​ត្រូវបាន​គេ​ចាត់ទុកថា​ជាទី​ក្រុង​មិត្តភាព​នឹង​គ្នា​។ នៅ​ឆ្នាំ ២០១៤ ខេត្ត​ជាំ​ង​ស៊ូ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ជាមួយ​ខេត្ត​ព្រះសីហនុ ខេត្ត​ទាំង​ពីរបាន​យក​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ធ្វើជា​ស្ពាន សម្រាប់​ការផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្នា​ទៅវិញទៅមក​នៅក្នុង​វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ការអប់រំ ទេសចរណ៍ និង​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​ពង្រឹង​ជា​បន្តបន្ទាប់​ហើយ​ទទួល​សមិទ្ធិផល​គួរ​ជាទី​មោទនភាព​។

លោក​បាន​សង្កត់ធ្ងន់​ជាពិសេស​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​បាន​ផ្តល់នូវ​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​ក្នុង​តំបន់ និង​បានធ្វើអោយ​ប្រសើរឡើង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​វា​ក៏បាន​បើក​គំនិត​ថ្មីៗ​សម្រាប់​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន​នៅ​ខេត្ត​ព្រះសីហនុ​និង​ខេត្ត​ជាំ​ង​ស៊ូ ម្យ៉ាងវិញទៀត​ក៏បាន​លើកកម្ពស់​យ៉ាង​ទូលាយ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្ដរជាតិ​ផងដែរ​។​ក្នុងនាម​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំ​មួយ​និង​រីកចម្រើន​ឆាប់រហ័ស​បំផុត​នៅ​ខេត្ត​ព្រះសីហនុ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​បាន​ទាក់ទាញ​ក្រុមហ៊ុន​ធំ ៗ ជាច្រើន​ឱ្យមក​បណ្តាក់ទុន​នៅក្នុង​តំបន់​នេះ​ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​ដ៏​រីកចម្រើន​នៃ​សេដ្ឋកិច្ច​នៅ​ក្រុងព្រះសីហនុ​។

ឯកឧត្តម​បាន​កោតសរសើរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​កាត​អាជីវកម្ម​ដ៏​ស្រស់បំព្រង​មួយ និង​លើក​កំពស់​ឥទ្ធិពល​អន្តរជាតិ​នៃ​ខេត្ត​ព្រះសីហនុ​។ លោក​ជឿជាក់ថា​ការកសាង “​សួនច្បារ​មិត្តភាព ព្រះសីហនុ​-​ហូ​ដូ​” នឹង​ធ្វើឱ្យ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា – ចិន​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​និង​ធ្វើឱ្យ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា – ចិន​កាន់តែ​ប្រសើរឡើង​។​លោក​ក៏បាន​សន្យា​ម្តង​ទៀតថា​លោក​នឹង​បន្ត​ធ្វើតាម​បណ្តាំ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុនសែន​ហើយ​និង​បន្ត​គាំទ្រ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុងព្រះសីហនុ​។

លោក Gao Yunlong បាន​ថ្លែងថា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ជា​គម្រោង​បង្ហាញ​អំពី​គំនិត​ផ្តួចផ្តើម​នៃ​គោលការណ៍ “​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​” រវាង​ចិន​និង​កម្ពុជា ហើយ​វា​បាន​ដើរតួនាទី​ជា​វិជ្ជមាន​ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​ក្នុងស្រុក​និង​បង្កើន​ការងារ​របស់​ប្រជាជន​ក្នុង​តំបន់​។ ​គាត់​បាន​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ HODO GROUP សម្រាប់​ការទទួលខុសត្រូវ​ក្នុងសង្គម​របស់គាត់​។​ គាត់​ជឿជាក់ថា​គម្រោង “​សួនច្បារ​មិត្តភាព ព្រះសីហនុ​-​ហូ​ដូ​” គឺជា​គម្រោង​មួយ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ក្នុង​តំបន់​ហើយនឹង​ជួយ​បង្កើន​សុភមង្គល​របស់​ប្រជាជន​។ វា​ក៏​អាច​បង្កើន​ទំនាក់ទំនង​ដ៏​រឹងមាំ​មួយ​ទៅនឹង​មិត្តភាព​ប្រពៃណី​រវាង​ចិន​និង​កម្ពុជា​ផងដែរ​។ គាត់​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ក្រុម HODO GROUP និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​នឹង​អភិវឌ្ឍ​យ៉ាង​រីកចម្រើន​ជា​បន្តបន្ទាប់ ហើយ​និង​បន្ត​ប្រើ​វិធានការ​ជាក់ស្តែង​ដើម្បី​ធ្វើឱ្យ​មិត្តភាព​កម្ពុជា​-​ចិន កសាង​ស្ពាន​មិត្តភាព​រវាង​ប្រជាពលរដ្ឋ​ចិន​និង​កម្ពុជា​។​

វា​គួរឱ្យ​កត់សម្គាល់ថា​នៅ​ថ្ងៃមុន​ព្រឹត្តិការណ៍​នេះ ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន ​បាន​ជួប​ជាមួយ​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក Gao Yunlong នៅក្នុង​រាជធានី​ភ្នំពេញ​ហើយ​បាន​កោតសរសើរ​ជាពិសេស​ចំពោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​និង​បាន​សង្កត់ធ្ងន់​ទៅលើ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុងព្រះសីហនុ​ជា​”​កូនបង្កើត ” របស់គាត់​។ ក្នុងពេល​ជាមួយគ្នានេះដែរ​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​ចាត់ទុកថា​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ដែលមាន​សក្តានុពល​ធំធេង​បំផុត​សម្រាប់​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា​។​

វា​ត្រូវបាន​គេ​រាយការណ៍​ថា “​សួនច្បារ​មិត្តភាព​ព្រះសីហនុ​-​ហូ​ដូ​” ដែល​បាន​បរិច្ចាគ​ដោយ HODO GROUP គ្របដណ្តប់​លើ​ផ្ទៃដី​ប្រហែល 20.000 ម៉ែត្រការ៉េ​និង​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​ក្រុង​នៃ​ក្រុងព្រះសីហនុ ហើយ​វា​នឹង​ក្លាយជា​ទីកន្លែង​លំហែ​កម្សាន្ត ធ្វើ​លំ​ហាត់ប្រាណ និង សម្រាប់​ព្រឹត្តិការណ៍​វប្បធម៌​ផ្សេងៗ​។​ Ponlork


#