ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបិទ​គណនី​និង​គេហទំព័រ​ដែល​គាំទ្រ​យោធា​នៅ​មី​យ៉ាន់​ម៉ា​

903
ចែករម្លែក
  • 6
    Shares

​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​(Facebook ) បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​១៩​ធ្នូ​ថា ខ្លួន​បាន​ដកចេញ​នូវ​គេហទំព័រ​ចំនួន​៤២៥​ទំព័រ​និង​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​១៣៥​គណនី នៅ​ប្រទេស​​មី​យ៉ាន់​ម៉ា​ដែលជា​ចំណាត់ការ​ចុងក្រោយ​បំផុត​របស់ខ្លួន​ប្រឆាំង​ក្រុម​អ្នកប្រើប្រាស់​ដែល​ព្យាយាម​ផ្សព្វផ្សាយ​សារ​គាំទ្រ​យោធា​។​

​នេះ​ជា​លើក​ទី​៣​ហើយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នៅ​ឆ្នាំនេះ ដែល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​លុបចោល​មាតិកា​អំពី​អ្វីដែល​គេ​ហៅថា “​ឥរិយាបថ​មិន​ត្រឹមត្រូវ​” ។ មាតិកា​ដែល​ត្រូវ​​បាន​លុបចោល គឺ​រួមមាន​ការលុបចោល​ក្រុម​ហ្វេ​ស​ប៊ុ​ក​ចំនួន​១៧​និង​គណនី​ចំនួន​១៥​នៅលើ​បណ្តាញ​ចែកចាយ​រូបថត​Instagram​ដែល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ជា​ម្ចាស់​គ្រប់​​គ្រង​ផងដែរ​។​

​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ថា​”​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ដែល​កំពុង​បន្តធ្វើ​របស់​យើង​ចំពោះ​ឥរិយា​​បថ​បែបនេះ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នោះ​យើង​បាន​រកឃើញថា ព័ត៌មាន​ហាក់ដូចជា​ឯករាជ្យភាព ការកម្សាន្ត ភាពស្រស់ស្អាត និង​របៀប​រស់នៅ​ដែល​ស្ថិត​លើ​គេហទំព័រ​​ទាំងនោះ តែ​វា​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​កងទ័ព​មី​យ៉ាន់​ម៉ា ហើយ​វា​ទាក់​ទាំង​ទៅនឹង​គេហទំព័រ​ដែល​យើង​បាន​ដកចេញ ដោយសារ​ឥរិយាបទ​មិន​ត្រឹមត្រូវ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ខែសីហា​។​

​ក្រុម​អ្នកស៊ើប​អង្កេត​ហ្វេ​ស​ប៊ុ​កបាន​តាមដាន​មើល​បណ្តាញ​ទាក់ទង​(link)​ដែល​ប្រើ​អត្តសញ្ញាណ​ផ្សេងៗ​ដើម្បី​ចូលទៅ​គណនី​និង​អាសយដ្ឋាន​អ៊ី​ធឺ​ណិ​ត (IP) ។​

​សារ​គាំទ្រ​យោធា​ត្រូវ​បានដាក់​បង្ហោះ​ផ្សាយ​នៅក្នុង​ចំណោម​ការ​បង្ហោះ​ដែល​ស្របច្បាប់​អំពី​ការកម្សាន្ត របៀប​រស់នៅ និង​សម្រស់​។​

​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​និយាយថា ឥរិយាបថ​បែបនេះ​មិនត្រូវ​បានអនុញ្ញាត​ឱ្យមាន​នៅលើ​ហ្វេ​ស​ប៊ុ​ក​នៅក្រោម​គោលនយោបាយ​ខុសឆ្គង​របស់​យើង​ទេ ព្រោះ​យើង​​មិន​ចង់ឱ្យ​មនុស្ស​ឬ​អង្គការ​បង្កើត​បណ្ដា​ញគ​ណ​នី​ដើម្បី​បំភាន់​អ្នកដទៃ​អំពី​ថា​តើ​ពួកគេ​ជា​នរណា ឬ​ពួកគេ​កំពុង​ធ្វើ​អ្វី​នោះទេ​៕​ដោយ៖សុខា/SN