ក្រុមហ៊ុន​អចលនទ្រព្យ​ពីរ​រួមគ្នា​ចាប់យក​ទីផ្សារ​នៅ​កម្ពុជា​

145
ចែករម្លែក

ភ្នំពេញ​:​ក្រុមហ៊ុន​អចលនា​ទ្រព្យ​ពីរ​រួមគ្នា ក្រុមហ៊ុន Khmer Real Estate និង ក្រុមហ៊ុន ខុន​ដូ ឌឹ សេ​វេន រេ​ហ្ស៊ី​ដិ​នស៍ ចាប់ដៃគ្នា​យក​ចំណែក​ទីផ្សារ​នៃ​ជនជាតិ​វៀតណាម និង​ថៃ មក​រស់នៅ​ប្រទេស​កម្ពុជា​។

​ក្នុង​ចុះ​អនុស្សរណៈ​យោគយល់ គ្នា​រវាង​ក្រុមហ៊ុន KW (​កម្ពុជា​) និង​ខុន​ដូ ឌឹ សេ​វេន រេ​ហ្ស៊ី​ដិ​នស៍ ក្នុង​ការប្រគល់សិទ្ធិ​លក់​ផ្ដាច់មុខ​គម្រោង​ខុន​ដូ ឌឹ សេ​វេន រេ​ហ្ស៊ី​ដិ​នស៍ ទៅ​ឲ្យ ក្រុមហ៊ុន Khmer Real Estate សម្រាប់​ទីផ្សារ​ថៃ និង​វៀតណាម​កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩​នោះ​បណ្ឌិត គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន Khmer Real Estate និង KW បាន​បង្ហើប​ថា លោក​នឹង​ដឹកនាំ​ក្រុម​របស់លោក​ខំប្រឹង​ស្វែងរក​អតិថិជន​ដែល​កាន់ ប៉ាស្ព័រ​ថៃ និង​វៀតណាម​មក​ទិញ​គម្រោង​ខុន​ដូ ឌឹ សេ​វេន រេ​ហ្ស៊ី​ដិ​នស៍​ឱ្យមក​រស់នៅ ខ្មែរ​និង​រកស៊ី​នៅ​កម្ពុជា​។

​បណ្ឌិត គីម ហ៊ាង បាន​ថ្លែងថា សម្រាប់​ខុន​ដូ ឌឹ សេ​វេន រេ​ហ្ស៊ី​ដិ​នស៍​គោលដៅ​អតិថិ ជន​ធំ​បំផុត​គឺ​អ្នក​កាន់​ប៉ាស្ព័រ​ថៃ និង​វៀតណាម​នេះឯង​។ មូលហេតុ​ដែល​ក្រុមការងារ របស់លោក​ផ្ដោត​ខ្លាំង​ទៅលើ​អតិថិជន ដែល​កាន់​ប៉ាស្ព័រ​ថៃ​និង​វៀតណាម​ដោយសារ តែ​ខ្ញុំ​ជា​អ្នកដើរ ទៅ​ក្រៅប្រទេស​ច្រើន សម្រាប់​ប្រទេស​ថៃ​លឿន​ជាង​កម្ពុជា​២០​ឆ្នាំ វៀតណាម​លឿន​ជាង​កម្ពុជា​១០​ឆ្នាំ មានន័យថា អ្វីដែល​វៀត​ណា​មាន​កាលពី​១០​ឆ្នាំមុន និង​ថៃ​មាន​កាលពី​២០​ឆ្នាំមុន គឺ​ដូច​ប្រទេស​កម្ពុជា​យើង​សព្វ​ថៃ​។​

​បណ្ឌិត​បញ្ជាក់ថា នៅក្នុង​ប្រទេស​ថៃ​កាលពី​២០​ឆ្នាំមុន​នៅពេលដែល​អ្នក​សាងសង់ ខុន​ដូ គោលដៅ​អតិថិជន​ធំ​បំផុត​គឺ​បរទេស​។​ប៉ុន្ដែ​២០​ឆ្នាំក្រោយ​អ្នក​ដែល​នៅ​ខុន​ដូ សុទ្ធសឹងតែ​ជនជាតិ​ថៃ​។ នៅក្នុង​ប្រទេស​វៀតណាម​ក៏​ដូចគ្នា​ប៉ុន្ដែ​បច្ចុប្បន្ន​អ្នក​នៅ​ខុន​ដូ សុទ្ធសឹងតែ​ជនជាតិ​វៀតណាម​។ ទីក្រុង​ភ្នំពេញ​គឺ​ដូចគ្នា​ដែរ​ទោះបីជា​មិនមាន​កុងត្រា លក់​ផ្ដាច់មុខ​ឲ្យ​ខ្មែរ​សុទ្ធ ក៏ពិតមែន​ប៉ុន្ដែ​គម្រោង ខុន​ដូ ឌឹ សេ​វេន រេ​ហ្ស៊ី​ដិ​នស៍ នេះ​ខ្ញុំ បាន​សិក្សា​ពី​ទីតាំង​, ទំហំ​, តម្លៃ និង​លក្ខខណ្ឌ​ទូទៅ​គឺ ល្អ​បំផុត​សម្រាប់​អតិថិជន​កម្ពុជា តែម្ដង​ព្រោះ ដោយសារតែ​តម្លៃ​ធូរ​ថ្លៃ​, ទំហំ​ស្រប់តាម​ប្រជាជន​វ័យក្មេង​កម្ពុជា ចំណែក​ទីតាំង​វិញ​គឺ​ល្អ​បំផុត​។

​លោក អ៊ូច ពិសាល អគ្គនាយក​នៃ​ក្រុមហ៊ុន ខុន​ដូ ឌឹ សេ​វេន រេ​ហ្ស៊ី​ដិ​នស៍ បានបញ្ជាក់ ថា ងាក​មក​មើល​វិស័យ​ខុន​ដូ​នៅពេល​បច្ចុប្បន្ន ជា​ដំណាក់កាល​ចាប់ផ្ដើម​ដំបូង​នៅ កម្ពុជា និង​ត្រូវការ​ពេល​ប្រាំ​ឆ្នាំ​ដើម្បី​ផ្លាសប្ដូរ​ផ្នត់គំនិត​អតិថិជន​ប្ដូរ​ពី​ការរស់នៅ​ផ្ទះ មក​រស់នៅ​ខុន​ដូ​។ បច្ចុប្បន្ន​ន​ប្រជាជន​កម្ពុជា មិនទាន់​យល់ច្បាស់​ពី​អត្ថ​ប្រ​យោន៍​នៃ វិស័យ​ខុន​ដូ ហើយ​ប្រសិនបើ​ពួកគាត់​យល់ច្បាស់​ពួកគាត់​នឹង​ផ្លាស់ប្ដូរ​មក​ជាក់​ជា ពុំខាន​ព្រោះ ការរស់នៅ​ខុន​ដូ​ចំណេញ​ទាំង​ពេលវេលា​, ថវិកា និង​ផ្ដល់ជូន​សុវត្ថិភាព​, ផាសុខភាព​៕ ដោយ​: បូ​រិ​ន​

#