ក្រុមហ៊ុន​អចលនា​ទ្រព្យ​ធំ​មួយ​បោះទុន​អភិវឌ្ឍន៍​គម្រោង​ថ្មី​នៅ​ភូមិ​ក្រាំងធ្នង់​ក្លាយជា​ទីប្រជុំជន​រីកចម្រើន​

205
ចែករម្លែក

ភ្នំពេញ​៖ ក្រុមហ៊ុន​អចលនា​ទ្រព្យ​និង​សាងសង់​ឈានមុខ​គេ​មួយ​បានប្រកាស​នូវ គម្រោង​ថ្មី​របស់ខ្លួន​ចេញមុខ​ក្នុង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ជាច្រើន​ឱ្យ​ក្នុង​តំបន់​ស្ងាត់​នៃ​ភូមិ មួយ​នៃ​សង្កាត់​ក្រាំងធ្នង់​ក្រុងភ្នំពេញ​ក្លាយជា​ទីប្រជុំជន​កាន់តែ​អ៊ូរ​អរ​និង​រីកចម្រើន​។

​បុរី​ភ្នំពេញ​ថ្មី​បានប្រកាស​នូវ​គម្រោង​សាងសង់​ផ្ទះ​ថ្មី​ដោយ​បោះទុន​ប្រាក់​យ៉ាងច្រើន​សន្ធឹក​លើ​ទំហំ​ដី​៦​ហិកតា ហើយ​ជាពិសេស​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​រាប់រយ​សិប​ម៉ឺន​ដុល្លារ ក្នុង​ការជួយ​ធ្វើ​ផ្លូវ​បេតុង និង ប្រព័ន្ធ​លូ មួយ​ខ្សែ​នៃ​ភូមិ ព្រៃ​មូល សង្កាត់ ក្រាំងធ្នង់ ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​ជូន​ដល់​អ្នកភូមិ​ន​ដើម្បី​បង្ក​ភាពងាយស្រួល​ធ្វើដំណើរ​ឆ្លង កាត់​និង​រកស៊ី​ទៅ​និង​មក ដែល​នេះ​ខុសប្លែក​ពី​គម្រោង​ផ្សេងៗ​ឬ​ក្រុមហ៊ុន​ផ្សេងៗ​។

​ថ្លែង​ក្នុង​ពិធី​បុកគ្រឹះ​ប្រកាស​គម្រោង​អភិវឌ្ឍន៍​ថ្មី​នៅ “​ក្រាំងធ្នង់​”​កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩ លោក ជា ស៊ី​មុយ ប្រធាន​ក្រុម​លក់​អចលនា​ទ្រព្យ​នៃ​ក្រុមហ៊ុន​នេះ​បាន បង្ហើប​ឱ្យដឹងថា ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍​ទីក្រុង​កាន់ តែ​ទូលំទូលាយ​និង​រីកចម្រើន​ជាង​មុន ក្រុមហ៊ុន​របស់លោក​បាន​សម្រេច​ដាក់​គម្រោង អ​ភ​វិ​ឌ្ឍ​ន៍​លំនៅដ្ឋាន​បែប​ទំនើប ឱ្យមាន​ភាព​អ៊ូរ​អរ លើ​ទំហំ​៦​ហិកតា​ក្នុងភូមិ ព្រៃ​មូល សង្កាត់ ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ដើម្បី​ទី​តាំំ​ង​តំបន់​លែងមាន​ភាព​ស្ងាត់ ច្រងំ និង លែង​ក្លាយ​ដី​វាល​ទុកចោល​អត់​អនាម័យ​ទៀតហើយ​។ ទីតាំង​ក្នុងភូមិ​នេះ ក៏​យុទ្ធសាស្ត្រ​ទីផ្សារ​មួយ​ដើម្បីឱ្យ​ប្រជាជន​នៅ​កណ្តាល​ក្រុង​ងា​មករក​តំបន់​អភិវឌ្ឍន៍​ថ្មី ក្នុង​ការជួយ​សម្រួល រាជធានី​ភ្ន​ពេញ និង​ប​ន្ទូ​រ​បន្ថយ​ភាព​កក់ស្ទះ ស្របតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​ឱ្យ​ប្រជាជនមាន​លំនៅដ្ឋាន​សមរ​ម្ស​ជម្រុញ​កំណើនសេដ្ឋកិច្ច​ប្រទេស​។

​អ្នកនាង ណាំ ម៉ា​រី អ្នក​ទីផ្សារ​និង​ប្រធាន​ផ្នែក​លក់​បុរី​ភ្នំពេញ​ថ្មី បាន​បញ្ជាក់ថា ភូមិ សាស្ត្រ​តំបន់​នេះ​កំពុង​តែមាន​សន្ទុះ​ឡើង​ខ្លាំង​សមគួរ ខណៈ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន កំពុងតែ​ចាប់​ឱកាស​សង​សង់​បុរី​និង​ផ្ទះល្វែង​ដោយ​មើលឃើញ​ជុំវិញ​ភូមិ​នេះ​មាន​សាលារៀន មន្ទីរពេទ្យ និង​រោងចក្រ​។ ហេតុដូច្នេះ បុរី​ភ្នំពេញ​ថ្មី បានសម្រេច​ចិត្ត​ដាក់ គម្រោង​ថ្មី “​អេ​លី​ត ផាក​” ក្នុងភូមិ ព្រៃ​មូល សង្កាត់ ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ និង​ចាក់ ផ្លូវ​បេ​តុ​និង​ដាក់ លូ រ ក្នុងភូមិ ដើម្បី​ជួយ​អ្នកភូមិ លែងឱ្យ​លំបាក​រឿង​ធ្វើ​ដ​ណើ​រ​ឆ្លងកាត់ និង លែង​ខ្វល់​ពេល​ជន់​លិច​ទឹកភ្លៀង​ម្តងៗ​។ ក្រុមហ៊ុន​របស់​អ្នកនាង​នឹង​សម្រេច ចាក់​ផ្លូវ​បេតុង​មួយ​ខ្សែ​ក្នុងភូមិ​នេះ មាន​ទទឹង​ក្បាល​ផ្លូវ​គឺ​រហូតដល់​២០​ម៉ែត្រ​ដែលជា ការបរិច្ចាក​ក្នុង​ការជួយ​សង្គម​និង​អ្នកភូមិ ដើម្បីឱ្យ​តំបន់​នេះ​ក្លាយជា​តំបន់​រីកចម្រើន និង​អ៊ូរ​អរ​។

​អ្នកនាង ណាំ ម៉ា​រី បាន​បង្ហើប​ឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៩​ក្រុមហ៊ុន​របស់​អ្នកនាង​មាន កំណើន ការលក់​ឡើង​ខ្លាំង​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៨ ខណៈ​គម្រោង​របស់ ភ្នំពេញ​ថ្មី នឹង​ត្រៀម​អភិវឌ្ឍន៍​ក្នុង​តំបន់​នីមួយៗ​ក្នុង​រាជធានី​ភ្នំពេញ​។ តាម​របាយការណ៍​ដើម ឆ្នាំនេះ គម្រោង​ទី​៩​លើ​បណ្តោយ​ផ្លូវ​ឯ​ឧ​ត្ត​ម ជា សុផារ៉ា និង​គម្រោង​ទី​១០​នៅលើ​ផ្លូវ វត្ត​អង្គ​តា​មិញ បាន​ដាក់លក់​លំនៅដ្ឋាន​ស្ទើរ​គ្មាន​សល់​ឡើយ ។ ហេតុដូច្នេះ​គម្រោង​ថ្មី នៅ​សង្កាត់​ក្រាំងធ្នង់​នេះ ក៏​រំពឹងទុក​នឹង​មនុស្ស​ច្រើន​មក​រស់នៅ​ទីនេះ​ដូចគ្នា​៕ ដោយ បូ​រិ​ន

#