ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​បី គ្រោង​ហោះហើរ​មក​កម្ពុជា នៅ​ឆ្នាំ​២០១៨

1109

(​ភ្នំពេញ​) ៖ ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ពីរ​ទៀត គ្រោង​នឹង​ហោះហើរ​ត្រង់​មក​កម្ពុជា ខណៈ​អាកាសចរណ៍​ដទៃទៀត​នឹង​បង្កើន​ជើង​ហោះ​​ហើរ​ផងដែរ ដែល​ធ្វើ​ឲ្យ​វិស័យ​ទេសចរ​កម្ពុជា​នៅតែមាន​សញ្ញា​ល្អប្រសើរ​។​
​ ​
​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែងប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ថា​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​​នឹង​មិនមាន​បញ្ហា​អ្វី​នោះទេ នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ដោយសារ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​នឹង​ភ្ជាប់​ការហោះហើរ​មកកាន់​​កម្ពុជា ដូចជា អាកា ស​ចរណ៍​ភូមា ដែល​នឹង​ភ្ជាប់​ការហោះហើរ​ត្រង់​ពី​ទីក្រុង​បា​ហ្កា​ន មកកាន់​ខេត្តសៀមរាប អាកាសចរណ៍​ហ្វីលីពីន និង​អាកាសចរណ៍​ឥណ្ឌូនេស៊ី គ្រោង​ភ្ជាប់​ការហោះហើរ​ត្រង់​មក​កម្ពុជា​។​
​ ​
​លោកស្រី បន្តថា ជាមួយគ្នានេះ​អាកាសចរណ៍​មួយចំនួន ក៏បាន និង​កំពុង​គ្រោង​ពង្រីក​ជើងហោះហើរ មក​កម្ពុជា បន្ថែមទៀត​ផងដែរ ដូចជា អាកាសចរណ៍ ASIANA​របស់​កូរ៉េ និង​អាកាសចរណ៍​មកពី​ប្រទេស​ចិន​ជាដើម​៕​ដោយ​៖​វិបុល​/sn