ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​តំលៃ​១,២៤​ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​យន្តហោះ​Airbus១០​គ្រឿង​

519
ចែករម្លែក
  • 72
    Shares

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបាននិយាយកាលពីថ្ងៃពុធទី១០តុលាថា​ក្រុមហ៊ុនអាកាសចរណ៍វៀតណាម​Vietjet​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរួម ដែលមានទឹកប្រាក់សរុប១,២៤ពាន់លានដុល្លារដើម្បីទិញយន្​តហោះAirbus ចំនួន១០គ្រឿង។

ក្រុមហ៊ុនអាកាសចរណ៍Vietjet បានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានជាមួយក្រុមហ៊ុន​Mitsubishi​ UFJ Lease & Finance និង ធនាគារBNP Paribas Bankដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនេះដើម្បីទិញយកយន្តហោះថ្មីចំនួន៥គ្រឿងដែលមានតម្លៃសរុប៦១៤ លានដុល្លារ ។ នេះបើយោយតាមក្រុមហ៊ុនVietjet ។

ក្រុមហ៊ុនVietjet បាននិយាយថា ក្រុមហ៊ុនវៀតណាមVietjet នេះ ក៏បានចុះហត្ថលេខាផងដែរលើអនុស្សរណៈនៃការយោគយល់ដែលមានទឹកប្រាក់៦២៥លានដុល្លារសម្រាប់ការផ្តល់ហិរញ្ញប្បទាននិងភាពជាម្ចាស់កម្មសិទ្ធិនាពេលអនាគតនៃយន្តហោះ៥គ្រឿងផ្សេងទៀតជាមួយធនាគារ banking group Natixisនិងជាមួយក្រុមហ៊ុនធានាទិញមូលធនមួយចំនួនទៀតរបស់ជប៉ុន។

ការទិញយន្តហោះនេះគឺជាផ្នែកមួយនៃកិច្ចសន្យាដែលបានចុះហត្ថលេខាកាលពីពេលមុនជាមួយក្រុមហ៊ុនយន្តហោះ​Airbus និងរួមបញ្ចូលទាំង ក្រុមហ៊ុនយន្តហោះ A321neo ៕ដោយ៖សុខា/sn

យន្តហោះVietjet ត្រៀមចុះចតនៅអាកាសយានដ្ឋានTan Son Nhat នៅទីក្រុងហូជីមីញកាលពីថ្ងៃទី១៩ខែសីហាឆ្នាំ២០១៨