ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​ជាប់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​ដាច់​គេ​ក្នុង​ពិភពលោក​

1521
ចែករម្លែក
  • 86
    Shares

​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​បាន​ជាប់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​ដាច់​គេ​ក្នុង​ពិភពលោក​តាមរយៈ​វេ​ប​សាយ TripAdvisor​។ ក្រុមហ៊ុន​នេះ​ក៏​ត្រូវបាន​ទទួលស្គាល់ថា​ជា​ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់ថ្នាក់​ទី​១ ល្អ​ដាច់​គេ និង​លំដាប់​សន្សំសំចៃ​ល្អ​ដាច់​គេ​លើ​ពិភពលោក​ផងដែរ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​កាតា​ជាប់​ចំណាត់ថ្នាក់​លេខ​១ ខាង​លំដាប់​ធុរកិច្ច​ល្អ​ដាច់​គេ ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​នូ​វែ​សេ​ឡង់​ទទួល​ចំណាត់ថ្នាក់​ល្អ​បំផុត​សម្រាប់​លំដាប់​សន្សំសំចៃ​កាលី​ប​លើ​ល្អ​ដាច់​គេ​។​

​ជ័យលាភី​ពានរង្វាន់ “​ជម្រើស​របស់​អ្នកដំណើរ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ឆ្នាំ ២០១៨” ត្រូវបាន​ជ្រើសរើស​ដោយ​ផ្អែកលើ​ការពិនិត្យ​ដោយ​អ្នកដំណើរ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល ១២ ខែ​មកនេះ ដោយ​ផ្តោតលើ​គុណភាព សេវក​ម្ម និង​តម្លៃ​ល្អឥតខ្ចោះ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង ១០ លើ​ពិភពលោក ៖

១. ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​
២. ក្រុមហ៊ុន​អាកាសចរណ៍​នូ​វែ​ល​សេ​ឡង់​
៣. ក្រុមហ៊ុន​អាកាសចរណ៍​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​
៤. ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​
៥ ក្រុមហ៊ុន​អាកាសចរណ៍ EVA របស់​តៃវ៉ាន់​
៦. ក្រុមហ៊ុន​អាកាសចរណ៍ Southwest របស់​សហរដ្ឋអាមេរិក​
៧. ក្រុមហ៊ុន​អាកាសចរណ៍ Jet2.com របស់​ចក្រភព​អង់គ្លេស​
៨. ក្រុមហ៊ុន​អាកាសចរណ៍​កាតា​
៩. ក្រុមហ៊ុន​អាកាសចរណ៍ Azul របស់​ប្រេ​ស៊ី​ល​
១០. ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េខាងត្បូង​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​ជាប់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​ដាច់​គេ​ក្នុង​ពិភពលោក​តាមរយៈ​វេ​ប​សាយ TripAdvisor
#