ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​យូយ​លី​បើក​ជើងហោះហើរ​អន្តរជាតិ​ក្រុង​ស៊ឺន​យ៉ាង​-​ក្រុង​ហ្វូ​ចូ​វ​-​ក្រុងព្រះសីហនុ​

465
ចែករម្លែក

​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជើងហោះហើរ​លេខ DR ៥០៣៥ បាន​ហោះហើរ​ពី​ក្រុង ស៊ឺន​យ៉ាង ប្រទេស​ចិន​ឆ្លងកាត់​ក្រុង​ហ្វូ​ចូ​វ​រួច ចុះចត​ដោយ​ជោគជ័យ​នៅ​ក្រុងព្រះសីហនុ​នៃ ប្រទេស​កម្ពុជា នៅវេលា​ម៉ោង ១៤:៣០​នាទី ថ្ងៃ​ដដែល​នោះ (​ម៉ោង​១៥:៣០​នាទី តាម​ម៉ោង ក្រុង​ប៉េកាំង​) ។​

​តាម​ការណែនាំ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​យូយ​លី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​បើក ជើងហោះហើរ អន្តរជាតិ​ស៊ឺន​យ៉ាង​-​ហ្វូ​ចូ​វ​-​ក្រុងព្រះសីហនុ​ន​ពីថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ ជើងហោះហើរ​អន្តរជាតិ​ថ្មី​នេះ​មាន​លេខ DR ៥០៣៥/៦ ហើយនឹង​ហោះហើរ​ជា​រៀងរាល់ថ្ងៃ និង​ប្រើ​យន្តហោះ​ប្រភេទ​៧៣៧-៨០០ ។ ជាង​ហោះហើរ​ថ្មី​នេះ បានផ្ដល់​ជម្រើស​ថ្មី​មួយទៀត ដល់​អ្នកដំណើរ​ក្នុងការ​ធ្វើដំណើរ​ទៅមក​រវាង​ប្រទេស​ទាំងពីរ ចិន និង​កម្ពុជា ៕ ដោយ​ទីង យី​ឈួន (​ស៊ីន​ហួ ចិន​)​

#