ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែរ​អេ​ស៊ា ត​ភ្ជាប់​ប្រទេស​កម្ពុជា​ទៅកាន់​គោលដៅ​ផ្សេងៗ​ចំនួន​១៣០

435
ចែករម្លែក

ដោយ:សុផល​/ភ្នំពេញ ៖ ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​តម្លៃ​ទាប​បំផុត​នៅលើ​ពិភពលោក​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ បាន​បន្ត​ណែនាំ​ជើងហោះហើរ​ទៅកាន់​ប្រទេស​កម្ពុជា និង​បាន​ភ្ជាប់​ប្រទេស​នេះ​ទៅកាន់​១៣០ គោលដៅ​ផ្សេងៗ​គ្នា​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ និង​ទ្វីបអាស៊ី ។​

បច្ចុប្បន្ននេះ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ធ្វើការ​ហោះហើរ​ពី​ទីក្រុង​ចំនួន​៣ ពី​ប្រទេស​កម្ពុជា គឺ​ពី​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ទៅកាន់​គោល​ដៅ​ចំនួន​៦​គោលដៅ​ពី ក្រុងភ្នំពេញ – បាងកក (​ដន​មឿង​),​ក្រុង ភ្នំពេញ – កូ​ឡា ឡាំ​ពួរ​, ពី​ខេត្តសៀមរាប – បាងកក (​ដន​មឿង​), ខេត្តសៀមរាប – កូ​ឡា​ឡាំ​ពួរ​, ខេត្តសៀមរាប-ភូ​កេ​ត និង ខេត្ត​ព្រះសីហនុ-កូ​ឡា ឡាំ​ពួរ​។ លើសពីនេះទៅទៀត ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​បានផ្តល់​នូវ​ការតភ្ជាប់​ជាង​ជើងហោះហើរ​ទៅកាន់​គោលដៅ​ជាច្រើន​ទៀត​រហូតដល់​១១០ គោលដៅ ដូចជា កូរ៉េខាងត្បូង ជប៉ុន កោះ​បាលី ហុងកុង និង​សិង្ហ​បុរី ជាដើម​។​

នៅ​ឆ្នាំ​២០១៨ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​ដឹកជញ្ជូន​អ្នកដំណើរ​ជាង ១.២៦​លាន​នាក់​ទៅ​និង​មកកាន់​ប្រទេស​កម្ពុជា ដោយ​រក្សាបាន​នូវ​កត្តា​ផ្ទុក​ជា​មធ្យម ៧៨​ភាគរយ ដែល​បានបង្ហាញ​សុទ្ធតែ​សញ្ញា​នៃ​ការកើនឡើង​នៃ​អ្នកដំណើរ​របស់ខ្លួន​បានធ្វើ​ដំណើរ​ក្នុង​គោលដៅ​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការវិនិយោគ ព្រមទាំង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ទាំង​៣ រួមមាន​ប្រទេស​កម្ពុជា ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​។​

នៅក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នក​សារពត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែ មករា ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​១ លោកស្រី Laddawan Meesupwatana ប្រធាន​ផ្នែក​ផលិតផល​ប្រចាំ​ទីផ្សារ​ឥណ្ឌូចិន​បាន​កត់សម្គាល់ថា​នាពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន​អាកាស​ចរណ៍ AirAsia បន្ត​ផ្ដល់​សេវា​លំដាប់ថ្នាក់​ពិភពលោក និង​បន្ថែម​ការតភ្ជាប់​ទៅកាន់​ថ្មីៗ​ទៀត​ទូទាំង​អាស៊ីអាគ្នេយ៍​។ បច្ចុប្បន្ននេះ ប្រទេស​ថៃ​នៅតែ​ជា​គោលដៅ​កំពូល​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការដើរ​ទិញ​ឥ​វ៉ាន់ និង ម្ហូបអាហារ​ចំណែក​ប្រទេស​ម៉ាឡេស៊ី​វិញ​គឺជា​គោលដៅ​ពេញនិយម​សម្រាប់​ឱកាស​ពាណិជ្ជកម្ម និង​វិនិយោគ​។​

លោកស្រី Laddawan បាន​មានប្រសាសន៍​បន្តទៀតថា “​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ភូមា និង​ប្រទេស​វៀតណាម មាន​សក្តានុពល ដ៏​អស្ចារ្យ ហើយ​យើង​គួរតែ​មើល​ឃើញ​ផ្លូវ​ថ្មី និង​សកម្មភាព​សប្បាយរីករាយ​ជាច្រើន​ពី​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia នៅ​កម្ពុជា​។ យើង​សង្ឃឹមថា យើង​នឹង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​”៕B/