ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​បើក​ដំណើរការ​ជើងហោះហើរ​ត្រង់​ដំបូង​របស់ខ្លួន​ពី​ភ្នំពេញ​ទៅកាន់ ទីក្រុង​បាងកក​

855
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​អ៊ែ​ម​មឺ​រឹត​កំពុង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​សម្រាប់​អ្នកដំណើរ​នៅ​ប្រទេស​កម្ពុជា​ដោយ​ចាប់ផ្តើម​ជើងហោះហើរ​ត្រង់​រវាង​ភ្នំពេញ​និង​បាងកក​នៅ​ថ្ងៃ​៣ ខែមិថុនា​ឆ្នាំ​២០១៩​នេះ​។

សេវាកម្ម​ពី​ទីក្រុង​ឌូ​បៃ​ទៅ​ទីក្រុង​ភ្នំពេញ​តាមរយៈ​ទីក្រុង​បាងកក​នឹង​ផ្តល់ជូន​អ្នកដំណើរ​ដែល​ធ្វើដំណើរ​រវាង​រាជធានី​នៃ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ដោយមាន​ជម្រើស​ជើងហោះហើរ​ជាច្រើន​ទៀត​។​

​អ្នកធ្វើដំណើរ​មកពី​ប្រទេស​កម្ពុជា​អាច​បន្ត​រីករាយ​ពេញ​មួយថ្ងៃ​ជាមួយនឹង​បទពិសោធន៍​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​អស្ចារ្យ​កំឡុងពេល​ធ្វើដំណើរ​តាមរយៈ​អ៊ែ​ម​មឺ​រឹត​ទៅកាន់​ជាង​១៥០​ទិសដៅ​សកល​ទាំង​នៅក្នុង​អា​ស៊ីម​ជ្ឍឹ​ម​បូព៌ា​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​។​សេវ​កម្ម​ថ្មី​រវាង​រាជធានី​ភ្នំពេញ​និង​បាងកក​នឹងត្រូវ​បាន​បើក​ដំណើរការ​ជាមួយនឹង​យន្តហោះ ប៊ូ​អ៊ីង 777 ជា​៣​ថ្នាក់​របស់​អ៊ែ​ម​មឺ​រឹត ។

​លើសពីនេះទៅទៀត​អ្នកដំណើរ​ពី​ប្រទេស​កម្ពុជា​និង​អ្នកដំណើរ​មកកាន់​ប្រទេស​កម្ពុ​ជាជាង​១០០.០០០​នាក់​តាមរយៈ​យន្តហោះ​ថ្នាក់​ពាណិជ្ជកម្ម​និង​ថ្នាក់​សន្សំសំចៃ​ដែល​បាន​រីករាយ​ជាមួយនឹង​សេវាកម្ម​ជាច្រើន​រួចមកហើយ​។​

អ្នកដំណើរ​នៅ​ប្រទេស​កម្ពុជា​ទាំងអស់​ក៏​អាច​រីករាយ​ជាមួយនឹង​បទពិសោធន៍​យន្តហោះ​ថ្នាក់ដំបូង​របស់​អ៊ែ​ម​មឺ​រឹត​ដែល​នឹងមាន​ជើងហោះហើរ​ត្រង់​ទៅកាន់​ទីក្រុង​បាងកក​ចាប់ពី​ថ្ងៃនេះ​ផងដែរ​។ នេះ​គឺជា​លើកដំបូង​ដែលមាន​ជើងយន្តហោះ​ថ្នាក់ដំបូង​ហោះហើរ​ពី​ប្រទេស​កម្ពុជា និង​មកកាន់​កម្ពុជា​។

​ជើងហោះហើរ​នឹងត្រូវ​បានចេញ​ដំណើរ​ពី​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​១១​និង​២០​នាទី​យប់​តាមរយៈ​ជើងហោះហើរ​EK371​និង​ទៅដល់​ទីក្រុង​បាងកក​នៅ​ម៉ោង​១២​និង​៤០​នាទី​ហើយនឹង​ធ្វើការ​ហោះហើរ បន្ត​ទៅកាន់​ទីក្រុង​ឌូ​បៃ​នៅ​ម៉ោង​២ និង​២៥​នាទី​ព្រឹក​ថ្ងៃ​បន្ទាប់ និង​ទៅដល់​នៅ​ម៉ោង​៥ និង​៣៥​នាទី​ព្រឹក​។

សម្រាប់​ការ​ត្រឡប់មកវិញ​គឺ​តាមរយៈ​ជើងហោះហើរ​EK370​នឹងត្រូវ​ចេញដំណើរ​ពី​អាកាស​យាន្ត​ដ្ឋា​នទី​ក្រុង​ឌូ​បៃ​នៅ​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​និង​ទៅ​ដល់ទី​ក្រុ​បាងកក​នៅ​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​។​ជើងហោះហើរ​ដដែល​នឹង​ចេញដំណើរ​ពី​ទីក្រុង​បាងកក​នៅ​ម៉ោង​៨​យប់​និង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​៩​និង​២៥​នាទី​យប់​។​បញ្ជាក់​ម៉ោង​ទាំងអស់​គឺជា​ម៉ោង​តាម​តំបន់​។​

​សម្រាប់​ព័ត៌មាន​នៃ​ការ​កក​សំបុត្រ​យន្តហោះ​អ្នកដំណើរ​ទាំងអស់​អាច​ទំនាក់ទំនង​ការិយាល័យ​អ៊ែ​ម​មឺ​រឹត​នៅ​កម្ពុជា​តាមរយៈ​ទូរ​ស័​ព្ឌ​023 998 168 ឬ​តាមរយៈ​អ៊ី​ម៉ែ​ល​ekcambodia@emirates.com ដើម្បី​ធ្វើការ​កក់​សំបុត្រ​យន្តហោះ​សូម​ចូលទៅ​កាន់​www.emirates.com/kh​ឬ​ទំនាក់ទំនង​ទៅកាន់​ភ្នាក់ងារទេសចរណ៍​៕S/

​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​បើក​ដំណើរការ​ជើងហោះហើរ​ត្រង់​ដំបូង​របស់ខ្លួន​ទៅកាន់ ទីក្រុង​បាងកក​

#