ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី​នាំ​ការប្រគុំ​តន្ត្រី​ផ្ទាល់ៗ​ទៅដល់​លើ​មេឃ​

247
ចែករម្លែក

​ក្រុមហ៊ុន​អាកាសចរណ៍​ដោត​ទង់ជាតិ​ឥណ្ឌូនេស៊ី Garuda បានឱ្យដឹងថា ក្រុមហ៊ុន​កំពុង​នាំ​តន្ត្រី​ទៅលើ​មេឃ​ជាមួយនឹង​ការប្រគំ​តន្ត្រី​ផ្ទាល់​ជាច្រើន​នៅលើ​ជើងហោះហើរ​ក្នុងស្រុក​។​

​អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​លោក អ៊ី​ខា​សាន រ៉ូ​សាន បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ្នកដំណើរ​នឹង​បានឃើញ​ការប្រគុំ​តន្ត្រី​កំដរ​អារម្មណ៍​នៅលើ​មេឃ​កម្ពស់ ១០.៦៦៨ ម៉ែត្រ​ក្នុង​គម្រោងការ​មួយ​ដែល​ធ្វើឡើង​ក្នុង​បំណង​ទាក់ទាញ​មនុស្ស​កើត​ក្នុង​ទសវត្សរ៍​ឆ្នាំ​២០០០​ឱ្យ​ស្គាល់​បទពិសោធន៍​ហោះហើរ​ខុសប្លែក​ពីមុន​។​

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បានរៀបចំ​ការប្រគុំ​តន្ត្រី​ជា​លើកដំបូង​របស់ខ្លួន​នៅក្នុង​ការហោះហើរ​កាលពី​ថ្ងៃ​ពុធ​ទី​៩​មករា នៅពេលដែល​តន្ត្រី​ករពី​រនា​ក់បាន​សម្តែង​សម្រាប់​ទស្សនិកជន​នៅលើ​ជើងហោះហើរ​រវាង​រដ្ឋធានី​ហ្សា​ការ​តា​និង​កោះ​លំហែកាយ​បាលី​។​

​ក្រុមហ៊ុន Garuda បាន​និយាយថា ការប្រគុំ​តន្ត្រី​នេះ​នឹងមាន​រយៈពេល ១០ ទៅ ១៥ នាទី​នៅលើ​ជើងហោះហើរ​មួយចំនួន ហើយនឹង​មានការ​ផ្តោត​សំខាន់​ទៅលើ​ការលើកស្ទួយ​អ្នកចម្រៀង​មាន​ទេពកោសល្យ​នាពេលខាងមុខ​។​

​ខណៈដែល​វា​អាច​បង្ហាញ​ពីបទ​ពិសោធន៍​ហោះហើរ​មិនអាច​បំភ្លេចបាន​សម្រាប់​អ្នកខ្លះ វា​ប្រហែលជា​មិនមែន​គំនិតល្អ​សម្រាប់​មនុស្ស​គ្រប់គ្នា​នោះទេ​។​

​ក្នុង​ឆ្នាំ ២០១៧ ក្រុមហ៊ុន​អាកាសចរណ៍ Southwest របស់​អាមេរិក បាន​ណែនាំ​កម្មវិធី​ប្រគុំ​តន្ត្រី​ផ្ទាល់​នៅលើ​ជើងហោះហើរ​មួយចំនួន ដោយ​ទទួលបាន​វិញ​នូវ​ប្រតិកម្ម​ចម្រុះ​ពី​អ្នកដំណើរ​។​

​អ្នកដំណើរ​ខ្លះ​និយាយថា ពួកគេ​ចូលចិត្ត​មាន​មនុស្ស​អ៊ូអរ​តិចតួច​បំផុត​នៅលើ​យន្តហោះ ហើយ​និយាយថា តន្ត្រី​អាច​នឹង​រំខាន​ពួកគេ​ដេក​ឬ​អាន​សៀវភៅ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី Garuda បង្កើត​ការប្រគុំ​តន្ត្រី​ផ្ទាល់​នៅលើ​យន្តហោះ​តែម្តង