ក្រុមហ៊ុន​អាកាសចរណ៍​Emirates​បញ្ចុះតម្លៃ​សំបុត្រ​យន្តហោះ​សម្រាប់​ទិសដៅ​ជាង​៥០០​កន្លែង​នា​រដូវក្តៅ​នេះ​

1305
ចែករម្លែក

ដោយៈ​សុផល​/​ទីក្រុង​ឌូ​បៃ​អារ៉ាប់​រួមៈ​អតិថិជន​របស់​អ៊ែ​ម​មឺ​រឹត​ទាំងអស់​អាច​ទទួលបាន​ការផ្តល់ជូន​ពិសេស​ពី​កម្មវិធី My Emirates Pass នៅ​ទីក្រុង​ឌូ​បៃ​ដែល​នឹង​ត្រឡប់មកវិញ​នា​រដូវ ក្តៅ​នេះ​។ ការផ្តល់ជូន​នេះ​នឹង​ប្រែក្លាយ សំបុត្រ​ហោះហើរ​តាម​អ៊ែ​ម​មឺ​រឹត ឬ ហៅថា Emirates Boarding Pass ទៅជា​បណ្ណ​សមាជិក ពិសេស​ដែល អនុញ្ញាត​ឲ្យ​អតិថិជន​ទទួលបាន​អត្ថប្រយោជន៍ ពិសេស​និង​កា​រប​ញ្ជុះ​តម្លៃ​រហូត ដល់​៥០​ភាគរយ នៅ ទីតាំង​ជាង ៥០០​កន្លែង​ទូទាំង​អារ៉ាប់​រួម​។

​អ្នកដំណើរ​ទាំងអស់​ដែល​ហោះ​ទៅកាន់​ទីក្រុង​ឌូ​បៃ ឬ​ឆ្លងកាត់​ទីក្រុង​ឌូ​បៃ​ចាប់ពី​ថ្ងៃទី​១ ឧសភា រហូតដល់​ថ្ងៃទី​៣១​សីហា​២០១៩​អាច​ទាញយក​អត្ថប្រយោជន៍​ពី​My Emirates Pass​តាម រយៈ​ការបង្ហាញ​សំបុត្រ​ហោះហើរ​របស់ អ្នក​និង​អត្តសញ្ញាណប័ណ្ណ​ដែលមាន​សុពលភាព​។

​សំបុត្រ​ហោះហើរ​នេះ​ផ្តល់ជូន​អតិថិជន​នូវ​កា​រប​ញ្ជុះ​តម្លៃ​រហូតដល់​៥០​ភាគរយ​សម្រាប់​ការ​ម៉ាស្សា​ជិត​៥០ កន្លែង ការ​ញ៉ាំ​អាហារ​នៅតាម​ភោជនីយដ្ឋាន​ទំនើបៗ​ជាង​៤០០​កន្លែង ការកម្សាន្ត​ផ្សេងៗ ដូចជា​ការ ជិះ​ស្គី ការលេង​នៅ​សួន​ទឹក និង​៣០​ភាគរយ​សម្រាប់​ការទិញ​ទំនិញ​នៅ​ហាង សំលៀកបំពាក់ ម៉ាក​ល្បីៗ ជាច្រើន​។ អតិថិជន​ទាំងអស់​អាច​រកមើល​កា​រប​ញ្ជុះ​តម្លៃ​ដ៏​សន្ធឹកសន្ធាប់​ពី My Emirates Pass តាមរយៈ https://www.emirates.com/english/experience/my-emirates-pass/​។​

​លោក​មហា​មាត អាល ហា​សុ​ី​មី (Mohammad Al Hashimi) នាយករង​ក្រុមហ៊ុន អាកាស ចរណ៍​អ៊ែ​ម​មឺ​រឹត​មានប្រសាសន៍ថា​“​កន្លែង​កម្សាន្ត​និង​បទពិសោធន៍​ជាច្រើន​នៅ​ទីក្រុង​ឌូ​បៃ​គឺ​ស្ថិតនៅក្នុង​កណ្តាប់ដៃ​រប​ស់​អ្នក​ជាមួយនឹង​សំបុត្រ​ហោះហើរ​របស់​អ៊ែ​ម​មឺ​រឹត​មិន​ថា​អ្នក​មក​ស្នាក់​នៅទីនេះ​ពេញ​មួយ​សប្តាហ៍​ឬ​ត្រឹមតែ​ចុង​សប្តាហ៍​ប៉ុណ្ណោះ​ទេ​គឺមាន​អ្វីៗ​ជាច្រើន​សម្រាប់​អ្នកដំណើរ​ទាំងអស់​ទទួល​បាន​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​”​។

​ទីក្រុង​ឌូ​បៃ​គឺជា​កន្លែង​កម្សាន្ត​នៅ​ថ្ងៃ​ឈប់សម្រាក​ដ៏​ល្អឥតខ្ចោះ​សម្រាប់​អ្នកដំណើរ​ជា​លក្ខណៈ​គ្រួសារ​និង​អ្នកដើរ​កម្សាន្ត​តែឯង​។ ភ្ញៀវទេសចរ​ទៅលេង​ទីក្រុង​ឌូ​បៃ​ទាំងអស់ អាច​រីករាយ កម្សាន្ត ជាមួយ នឹង​អាគារ​ដ៏​ប្រណិត កន្លែង​ល្បីៗ ការទិញ​ទំនេញ​លំដាប់​ពិភពលោក និង​ការ ពិសារ​អាហារ លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​។

​អ៊ែ​ម​មឺ​រឹត​ផ្តល់ជូន​តំណ​ភ្ជាប់​ត្រង់​ទៅកាន់​គោលដៅ​ជាង​១៥០​នៅ​ជាង​៨០​ប្រទេស​និង​៦​ទ្វីប​តាមរយៈ​ព្រលានយន្តហោះ​នៅ​ទីក្រុង​ឌូ​បៃ​។ អ្នកដំណើរ​របស់​ជើងហោះហើរ អ៊ែ​ម​មឺ​រឹត​អាច រីករាយ​ជាមួយ កម្មវិធី​កម្សាន្ត​ice​ក្នុង​យន្តហោះ​ដែលមាន​កម្មវិធី​កម្សាន្ត​កំពុង​ពេញនិយម​ជាង​៤.០០០​ប៉ុស្តិ៍​ជាច្រើន​ភាសា​និង Wi-Fi 20 MB ដែល​ដំណើរការ​នៅក្នុង​យន្តហោះ​អ៊ែ​ម​មឺ​រឹត​៕S/

​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន​អាកាសចរណ៍​Emirates​បញ្ចុះតម្លៃ​សំបុត្រ​យន្តហោះ​៥០​ភាគរយ​សម្រាប់​ទិសដៅ​ជាង​៥០០​កន្លែង

#