ក្រុមហ៊ុន​អាយ​អេស​អាយ​ស្ទៀល​ទទួល​ស្វាគមន៍​​និស្សិត វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ដែល​ ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ​របស់ខ្លួន​

880
ចែករម្លែក

​ដោយៈ​ក្រុមហ៊ុន​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL)​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​បណ្តុះ បណ្តាល​បច្ចេកទេស​(NTTI)​ក្នុងការ​អនុញ្ញាតអោយ​និស្សិត​ឆ្នាំ​ទី​៤​ដេ​ប៉ា​តឺ​ម៉​ង់​អគ្គិសនី​ចំនួន ៣៥​នាក់​ចុះ​ធ្វើ​ទស្សន កិច្ច​សិក្សា​រោងចក្រ​កែច្នៃ​ដែក​របស់ខ្លួន​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨​ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​និង​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​ទស្សនកិច្ច​សិក្សា​នេះ ជាការ​ផ្តល់ឱកាស​ដ៏​សំខាន់​ដល់​សិស្ស​និស្សិត​ដែល​ត្រៀម​បញ្ចប់​ការសិក្សា​ធ្វើការ​ស្វែង យល់​ដោយផ្ទាល់​នូវ​ស្ថានភាព និង​បរិយាកាស​ការងារ​ជាក់ស្តែង​ក្នុង​ក្រុមហ៊ុន ដើម្បី​ទទួលបាន​បទពិសោធន៍​បន្ថែម​លើ​ចំណេះដឹង និង​ជំនាញ​របស់ខ្លួន​។ លើសពីនេះទៅទៀត សិស្ស​និស្សិត​បាន​សិក្សា​ស្វែងយល់​ដោយ ផ្ទាល់​លើ​វិស័យ​ឧស្សាហកម្ម ដែក​ដោយ​ទទួលបាន​នូវ​បទពិសោធន៍​ការងារ​ជាក់ស្តែង​ដែលជា​គ្រឹះ​ដ៏​សំខាន់​ក្នុងការ​ពង្រឹងសមត្ថភាព​ដើម្បី​ត្រៀមខ្លួន​ទុកជាមុន​សម្រាប់​ការស្វែងរក​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការសិក្សា​។ ទស្សន​កិច្ច​សិក្សា​នេះ​ក៏បាន​បង្កើន​ទំនាក់ទំនង​កាន់តែ​ល្អ​ផងដែរ​រវាង​និស្សិត ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ក្រុមហ៊ុន ISI STEEL​ថែមទាំង​ផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ​បាន​ស្វែងយល់​លម្អិត​អំពី​ស្ថានភាព​និង​លក្ខខណ្ឌ​ការងារ​ជាក់ស្តែង​មុនពេល​ចេញ​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រុមហ៊ុន និង​រោងចក្រ​ឧស្សា ហ​កម្ម​ផ្សេងៗ​។​


​កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ បានទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក កៅ ម៉េង​ឆួ​ន នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ISI STEEL​ដោយផ្ទាល់​រួមជាមួយ​បុគ្គលិក​ក្រុមហ៊ុន​ផងដែរ​ហើយក៏​មានការ​ធ្វើ​បទ​បង្ហាញ​អំពី​លក្ខ ខណ្ឌ​ការងារ និង​ផលិតផល​ដែក​របស់​ក្រុមហ៊ុន ការណែនាំ​អំពី​ខ្សែសង្វាក់​ផលិតកម្ម​ដែក និង​ប្រព័ន្ធ​ស្តង់ដា​សុវត្ថិភាព ៥​ស​(5S)​សម្រាប់​បុគ្គលិក​បម្រើ​ការងារ​ក្នុង​រោងចក្រ ISI STEEL ផងដែរ​។


​សូម​ជំរាប​ផងដែរ​ថា​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ISI STEEL​បាន​ក៏​កើតឡើង​នៅ​ឆ្នាំ​១៩៩៧ បច្ចុប្បន្ន​បានក្លាយ​ទៅជា​ក្រុមហ៊ុន​កែច្នៃ​និង​ចែកចាយ​ផលិតផល​ដែក​ធំជាងគេ​និង​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន សមត្ថភាព ផលិត​ជាច្រើន​ពាន់​តោន​ក្នុង​មួយខែ ហើយ​ផលិតផល​ទាំងនោះ​រួមមាន ដែក​ទីប​មូល ទីប​ជ្រុង ដែក​C ដែក​U ដែក​Z ដែក​កំរាលព្រុំ​IDECK ស​ង្ក័​សី​ញូ​ម​,​ស​ង្ក័​សី​ពណ៌​និង ស​ង្ក័​សី​បិទ​ស្នោរ​PU​។​គ្រប់​ផលិត​ផល​ISI STEEL​ទាំងអស់​ត្រូវ បានទទួល​ស្គាល់​ជឿជាក់​និង​ទុកចិត្ត​ពី​សំណាក់​អតិថិជន​ដោយសារ​ផលិត​ផល​មាន​គុណ​ភាព​ខ្ពស់​ដែល​ទាំងនេះ ស្តែង ចេញពី​ភាព​ឧស្សាហ៍​ព្យាយាម សុចរិត​ភាព និង​គំនិត​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​។

​ព័ត៌មាន​បន្ថែម​ទាក់ទង​និង​កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ​សូម​ទាក់ទង​លោក សា​មិត្ត វឌ្ឍនៈ​ឧ​ត្ត​ម ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាធារណៈ ក្រុមហ៊ុន​អាយ​.​អេស​.​អាយ ស្ទៀល តាមរយៈ​ទូរស័ព្ទ​លេខ 015-777-305 និង​អ៊ី​ម៉ែ​ល​vatnakoudom.samith@isisteel.com.kh
– ឬ​ចូលទៅ​កាន់​គេហទំព័រ​http://www.isisteel.com.kh/​ឬ​ទំព័រ​ហ្វេ​ក​ប៊ុ​ក ISI STEEL៕សរន