ក្រុមហ៊ុន​អឺរ៉ុប បណ្តុះបណ្តាល​ជំនាញ ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ និង​លើកស្ទួយ​សិល្បៈ​សិប្បកម្ម​

852
ចែករម្លែក
  • 8
    Shares

ដោយ​: សុផល / សៀមរាប​: ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ​(Artisan Angkor)​នៅ​ខេត្តសៀមរាប ជា​ក្រុមហ៊ុន​អឺរ៉ុប​មួយ​ដែល​បាន​បណ្តុះបណ្តាល​ជំនាញ និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់នាក់ ជាពិសេស​នោះ បាន​ជួយ​លើកកម្ពស់​សិល្បៈ​សិប្បកម្ម និង​វប្បធម៌​ចម្លាក់​របស់​ប្រទេស​កម្ពុជា​។​

​ក្នុងឱកាស​ដែល​លោក​បានធ្វើ​បទ​បង្ហាញ​ពី​ក្រុមហ៊ុន​របស់លោក ទៅកាន់​លោ​កច​ច អេ​ដ​ហ្គា​រ (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ដែល​បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​១៤​ស្ថាប័ន ចុះ​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ នៅក្នុង​ទឹកដី​ខេត្តសៀមរាប​កាលពីពេល​ថ្មីៗ​នេះ លោក Pierre-Andre Romano នាយក​ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ បានឱ្យដឹងថា ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ ជា​ក្រុមហ៊ុន​ដែល​បានផ្តល់​ឱកាស​ការងារ ដល់​និយោជិត​ច្រើនជាងគេ​បំផុត នៅក្នុង​ទឹកដី​ខេត្តសៀមរាប ហើយ​ក្រុមហ៊ុន​នេះ​គឺមាន​និន្នាការ​សំខាន់បំផុត​នោះ​គឺ​ចូលរួម​លើកស្ទួយ សិល្បៈ សិប្បកម្ម និង​រក្សា​ការពារ បេតិកភណ្ឌ​ដ៏​សំបូរបែប​របស់​ប្រទេស​កម្ពុជា ឱ្យ​បន្តបាន​ភាព​គង់វង្ស ស្ថិតស្ថេរ​យូរអង្វែង ហើយ​ក៏បាន​ចូលរួម​លើកស្ទួយ​ជីវភាព​ដល់​និយោជិត នៅក្នុង​ខេត្ត​សៀ​បរាប ឱ្យមាន​ភាពល្អប្រសើរ​ផងដែរ​។​

​លោកនាយក​ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ បានឱ្យដឹង​ទៀតថា​៖ បេសកកម្ម​របស់​ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ គឺ​ដើម្បី​លើកស្ទួយ​ឡើងវិញ​នូវ សិល្បៈ និង​សិប្បកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ផ្តោតទៅលើ សិប្បកម្ម សិល្បៈ​របស់​ខ្មែរ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចី​រ​ភព ហើយ​បេសកកម្ម ដែល​សំខាន់បំផុត​របស់​ក្រុមហ៊ុន​នោះ​គឺ ធ្វើយ៉ាងណា ឱ្យ​សង្គម​ក្នុង​ខេត្តសៀមរាប​នេះ មាន​លទ្ធផល​ល្អប្រសើរ ហើយ​ក្រុមហ៊ុន​ក៏បាន​ផ្តោត​ការយកចិត្ត​ទុ​ដាក់​ទៅលើ ការរក្សា​ការពារ បេតិកភណ្ឌ​ដ៏​សំបូរបែប​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ គឺជា​ក្រុមហ៊ុន​ដែល បាន​ផ្តល់ឱ្យ​ការងារ​ដល់​និយោជិត ច្រើនជាងគេ​នៅក្នុង​ខេត្តសៀមរាប ដែលមាន​បុគ្គលិក សរុប​ចំនួន ១,១០០​នាក់ ដែលមាន​សិប្បករ និង​សិល្បករ​ចំនួន ៨០០​នាក់ មាន​រោង​ជាង ៤៨​កន្លែង និង​មាន​កសិដ្ឋាន ដើម្បី​ផលិត​សូត្រ​ផងដែរ​។ សិប្បករ​ទាំងអស់​គឺ​បានទទួល​ការបណ្តុះបណ្តាល​ដោយ​មិន​គិតថ្លៃ ពី​ក្រុមហ៊ុន ដោយ​ក្រុមហ៊ុន​បាន​សន្យាថា និង​ផ្តល់​ការងារ​ឱ្យធ្វើ​នៅក្នុង​ក្រុមហ៊ុន​តែម្តង ដោយឡែក​ពួកគេ​ក៏មាន​សិទ្ធិ​ក្នុងការ មិន​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ផងដែរ ដោយ​ពួកគេ​អាច​ទៅធ្វើ​ការ​នៅ​កន្លែង​ផ្សេងៗ ក៏បាន​ដែរ​។ លើសពីនេះ​ទៀត​នោះ ក្រុមហ៊ុន​ក៏បាន​បណ្តុះបណ្តាល​ជំនាញ​មួយចំនួនទៀត ដើម្បីឱ្យ​ពួកគាត់​អាច​បន្ត​អភិវឌ្ឍ​ជំនាញ​របស់​ពួកគាត់​បន្តទៀត ហើយ​នៅពេល​បច្ចុប្បន្ននេះ ក៏មាន​សិប្ប​ក៏​មួយចំនួន​បាន ឡើង​នៅ​កាន់​តួនាទី​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ផងដែរ​។​

​លោក​បាន​ឱ្យដឹងទៀតថា ចាប់តាំងពី​ការចាប់​កំណើត​មក ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ បានរៀបចំ​បន្ថែម​នូវ គោលការណ៍​សង្គម​ថ្មីៗ ដើម្បី​ធានា​ឱ្យបាន​ប្រាក់ចំណូល​ខ្ពស់​ជា​មធ្យម ព្រមទាំង​បាន​ផ្តល់ជូន​នូវ​សេវា ថែទាំ​សុខភាព​ផងដែរ ហើយ​ក្នុងចំណោម​សិប្បករ​ទាំង​អស់ មាន​សិប្បករ​ចំនួន ៥​ភាគរយ ជា​ជនពិការ មានន័យថា ក្រុមហ៊ុន​បាន​គោរព​គោលការណ៍​សិទ្ធ​ស្មើរ​គ្នា រវាង​បុរស និង​ស្ត្រី​។ ក្រុមហ៊ុន​សិប្បករ​អង្គរ បានធ្វើឱ្យ​រស់​ឡើងវិញ​នូវ​ស្នាដៃ​សិល្បៈ​សិប្បកម្ម​ប្រពៃណី​ខ្មែរ ប្រកបដោយ​ជោគជ័យ និង​បន្ត​ខិតខំ​ឱ្យបាន​នូវ​ស្ថិរភាព​ការងារ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​រួមចំណែក​ជួយ​កាត់បន្ថយ​ភាពក្រីក្រ ក្នុង​ខេត្តសៀមរាប​ផងដែរ​។​

​លោក ឯក ហុង ដែលជា​សិប្បករ​ចម្លាក់​ឈើ​នៅក្នុង​ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ និង​ជា​អ្នករស់នៅ​ខេត្តសៀមរាប បានឱ្យ​ថា លោក​បានធ្វើការ​នៅក្នុង​ក្រុមហ៊ុន​នេះ ចំនួន​១៦​ឆ្នាំ​មកហើយ ដោយ​លោក​បានទទួល​ប្រាក់ខែ​ចំនួន ៣០០​ដុល្លារ​ក្នុង​មួយខែ ហើយ​ចំនួន​ប្រាក់ខែ​នេះ គឺ​លោក​អាច​ទទួលយកបាន ហើយ​នៅក្នុង​ក្រុមហ៊ុន​នេះ លោក​ធ្វើការ​ក្នុង​មួយថ្ងៃ​ចំនួន​៨​ម៉ោង ដោយ​ក្រុមហ៊ុន​ក៏បានផ្តល់​ឱកាស​ឱ្យមាន​ពេល​សម្រាក​ខ្លះ​ផងដែរ​។ លោក​បន្តថា សម្រាប់​ការងារ​របស់លោក នៅក្នុង​ក្រុមហ៊ុន ចម្រុះ​សិប្បករ​អង្គរ​នេះ ក៏​មិនសូវ​ជា​លំបាក​ណាស់ណា​នោះទេ ដោយ​លោក​ត្រូវ​អង្គុយ​ដាប់​ចម្លាក់​រូប​ពី​ឈើ ទៅតាម​រចនាបថ​រប​ស់​ប្រាសាទអង្គរវត្ត ហើយ​លោក​ក៏​អាច​ឆ្លាក់​រូប​បាន ជាច្រើនរូប​ខុសៗ គ្នា​ផងដែរ​។​ខាង​ក្រុមហ៊ុន ក៏បាន​ជួយ​លើ​ផ្នែក​សុខភាព និង​ប្រាក់​បំប៉ន​ផងដែរ​៕ ល​