ក្រុមហ៊ុន​អេឡិចត្រូនិក​របស់​តៃវ៉ាន់ ពិចារណា​បង្កើត​រោងចក្រ​ផលិត​អេក្រង់​ទូរទស្សន៍​នៅ​វៀតណាម​

448
ចែករម្លែក

​ក្រុមហ៊ុន​តៃវ៉ាន់​Foxconn ដែលជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​កំពុង​សិស្សា​លទ្ធភាពប​ង្កើ​ត​រោងចក្រ​ផលិត​អេក្រង់​ទូរទស្សន៍​ដែល​មាន​ទឹកប្រាក់​​សរុប​៤០​លាន​ដុល្លារ​នៅ​ប្រទេស​វៀតណាម​។​

​លោក Harry Zhuo ប្រធាន​ក្រុមហ៊ុន​Foxconn (​ឬ Hon Hai Precision Industry Co.) របស់​តៃវ៉ាន់​នេះ បាន​និយាយថា សំណើ​នេះ​គឺ​ដើម្បី​បង្កើត​រោងចក្រ​នេះ​នៅ​សួន​​ឧស្សាហកម្ម​Dong Mai នៅ​ជិត​ទីក្រុង​Ha Long​នៅ​ខេត្ត​Quang Ninh ។

​លោក Harry Zhuo បាន​និយាយប្រាប់​អាជ្ញាធរ​ខេត្ត​នេះ​កាលពី​ពេល​ថ្មីៗ​ថា រោងចក្រ​នេះ នឹង​ត្រូវការ​កម្លាំង​ក​ម្មករ​ចំនួន​៣.០០០​នាក់ ។​

​ក្រុមហ៊ុន Foxconn​ដែលជា​ក្រុមហ៊ុន​ផ្សំ​ដំឡើង​ផលិត​របស់​ក្រុមហ៊ុន​Apple​ដោយ​រួមទាំង​ទូរស័ព្ទ​iPhone ផង​ដែរ​នោះ បាន​មក​ប្រទេស​វៀតណាម​ជា​លើកទីមួយ​កាលពី​ឆ្នាំ​២០០៧ ។ រោងចក្រ​ចំនួន​៣​របស់​ខ្លួន​នៅ​ប្រទេស​វៀតណាម ផលិត​និង​ដំឡើង​កុំព្យូទ័រ គ្រឿងបំផ្លាស់​រថយន្ត​និង​គ្រឿង​អេឡិចត្រូនិ​កផ្សេងៗ​ទៀត​៕​ដោយ​៖​សុខា​/sn

កម្មករ​ចិន ដំឡើង​គ្រឿង​អេឡិចត្រូនិក នៅ​រោងចក្រ​របស់​ក្រុមហ៊ុន​Foxconn​នៅ​ទីក្រុង​Shenzhen ប្រទេស​ចិន​