ក្រុមហ៊ុន​ឯកជន​មួយ​ប្រកាស​ពី​សមិទ្ធផល​នៃ​ទំនួល​ខុសត្រូវ​ក្នុងសង្គម​ក្នុង​ឆ្នាំ​២០១៨

1003
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
ក្រុមហ៊ុន Socfin Cambodia ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​អភិវឌ្ឍន៍ និង​គ្រប់គ្រង​ចម្ការកៅស៊ូ​បានប្រកាស​ពី​សមិទ្ធផល​នៃ​ទំនួល​ខុសត្រូវ​សង្គម​ចំពោះ​សាជីវកម្ម​របស់ខ្លួន​ឆ្នាំ​២០១៨(CSR) ដែលជា​ការអនុវត្តន៍​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​និង​សុចរិត​ភាព​របស់​ក្រុមហ៊ុន​។​

​លោក Jef Boedt ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Socfin Cambodia មានប្រសាសន៍ថា “​យើង​មាន​មោទនភាព​ក្នុងការ​បង្ហាញ​ពី​គំរូ​ឧទាហរណ៍​ជាច្រើន​អំពី​របៀប ដែល​យើង​បន្ត​ជួយ​ពង្រឹង​និង​លើកកម្ពស់​ការអនុវត្ត​អាជីវកម្ម ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន និង​សហគមន៍​។ ការយកចិត្តទុកដាក់​របស់​យើង​ទៅលើ​សកម្មភាព CSR គឺ​ដើម្បី​អះអាង​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​សហគមន៍​ដែល​យើង​កំពុង​ធ្វើ​ប្រតិបត្តិការ ហើយ​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​បន្ត​របស់​យើង​ក្នុងការ​កែលម្អ​ជីវភាព​រស់នៅ​”​។​

​នៅ​ក្រុមហ៊ុន Socfin Cambodia ពួកយើង​កំពុង​ចូលរួមចំណែក​ជួយ​ទៅដល់​សុខុមាលភាព​ជារួម​រប​ស់​ប្រជាជន​និង​សហគមន៍​ទាំងមូល​។ តាមរយៈ​ការរួមបញ្ចូល​កម្មវិធី CSR ទៅក្នុង​អាជីវកម្ម​របស់​យើង វា​ជាការ​រួមចំណែក​ដ៏​ប្រសើរ​ក្នុង​ការកសាង​អនាគត​ប្រកបដោយ​និរន្តរភាព​។ គម្រោង CSR របស់​ពួកយើង​មិនមែន​បង្កើតឡើង​ដើម្បី​អនុវត្ត​តែមួយ​ដងនោះ​ទេ វា​គឺជា​ការអនុវត្ត​ក្នុង​រយៈពេល​វែង​។ ការប្តេជ្ញាចិត្ត​របស់​ពួកយើង​ចំពោះ​ប្រទេស​កម្ពុជា​នៅតែ​ក្លាំងក្លា​ដូច​មុន​ដដែល​។​ពួកយើង​នឹង​បន្ត​ចែករំលែក​តម្លៃ​ដែល​ពួកយើង​បាន​បង្កើត ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន​និង​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់​យើង​ប្រកបដោយ​និរន្តរភាព​”​។

​លោក​បាន​បញ្ជាក់ថា​៖Socfin Cambodia ដែលជា​ក្រុមហ៊ុន​សកម្ម​ក្នុងការ​គ្រប់គ្រង​និង​អភិវឌ្ឍ​ចម្ការកៅស៊ូ​នៅ​ប្រទេស​កម្ពុជា​តែងតែ​ខិតខំ​អភិវឌ្ឍន៍​គោលការណ៍​អាជីវកម្ម​បែប​និរន្តរភាព​ប្រកបដោយ​ទំនួល​ខុសត្រូវ​និង​និរន្តរភាព​ចំពោះ​អាជីវកម្ម​ដោយ​បង្កើត​និង​ចែករំលែក​គុណ​តម្លៃ​ដែល​ជម្រុញអោយមាន​ការវិនិយោគ​យូរអង្វែង​សម្រាប់​សេដ្ឋកិច្ច​ក្នុង​សហគមន៍​និង​ការបង្កើត​ជំនាញ​ថ្មី​សម្រាប់​ប្រជាជន​ក្នុងស្រុក​។​ការងារ​ដ៏​ទូលំទូលាយ​របស់​ក្រុមហ៊ុន​Socfin Cambodia និង​គំនិត​ផ្តួចផ្តើម​ដែល​លេចធ្លោ​ស្តីពី​កិច្ចការពារ និង​ការគ្រប់គ្រង​បរិស្ថាន ការចូលរួម​ជាមួយ​ស​ហគ​មន៍​ជនជាតិដើម​ភាគតិច និង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​មូលដ្ឋាន​បង្ហាញ​ពី​សារសំខាន់​នៃ CSR និង​ផលប៉ះពាល់​ជា​វិជ្ជមាន​រយៈពេល​វែង​របស់​វា​។ ការយកចិត្តទុកដាក់​របស់​ក្រុមហ៊ុន​ក៏​លើកទឹកចិត្ត​ផងដែរ​ដល់​ដំណើរការ​ទទួលខុសត្រូវ​សង្គម​ក្នុង​វិស័យ​សាជីវកម្ម​។​

​ភាពជោគជ័យ​នៃ​សកម្មភាព CSR ឆ្នាំ​២០១៨ របស់ខ្លួន គឺជា​ការឆ្លុះបញ្ចាំង​ដោយផ្ទាល់​ពី​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​ក្នុងការ​សម្រេច​គោលដៅ​រយៈពេល​វែង​រប​ស់​ខ្លួន ហើយ​រួមមាន​៖
•​ ​ការចូលរួម​ជាមួយ​ស​ហគ​មន៍​ជនជាតិដើម​ភាគតិច​ព្នង​៖ នៅ​ខេត្តមណ្ឌលគិរី ក្រុមហ៊ុន Socfin Cambodia កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​និង​អភិរក្ស​វប្បធម៌ និង​ទម្លាប់​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ព្រមទាំង​បង្កើន​ការពិភាក្សា​វាង​សមាជិក​សហគមន៍ ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ​ក្នុងស្រុក​ដទៃទៀត​។ ការទទួលស្គាល់​ពីសារ​សំខាន់​នៃ​ស្តង់ដារ​សិទ្ធិមនុស្ស​របស់​ក្រុមហ៊ុន Socfin Cambodia ជួយ​ឲ្យ​ក្រុមហ៊ុន​ក្លាយជា​អ្នកដឹកនាំ​ក្នុងការ​ការពារ និង​លើកកម្ពស់​វប្បធម៌ និង​ទម្លាប់​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង និង​គាំទ្រ​ដល់​ជីវភាព​រស់នៅ​យូរអង្វែង​។ ក្រុមហ៊ុន​នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ដើម្បី​គោរព​ប្រជាជន និង​សហគមន៍​មូលដ្ឋាន​ដែល​រង​ផលប៉ះពាល់​តាមរយៈ​ប្រតិបត្តិការ​របស់ខ្លួន​។​
•​ ​ការការពារ និង​ការគ្រប់គ្រង​បរិស្ថាន​៖ ក្រុមហ៊ុន Socfin Cambodia លើកកម្ពស់​ការអនុវត្ត​ការងារ បរិស្ថាន និង​ទប់ស្កាត់​ផលប៉ះពាល់​អវិជ្ជមាន​តា​មរយៈ​ការអនុវត្ត​បាន​យ៉ាង​ហ្មត់ចត់ ក្រុមហ៊ុន​បាន​បង្កើត និង​សាកល្បង​នៅក្នុង​គម្រោង​ខុសៗ​គ្នា​មួយចំនួន មាន​ចាប់ពី​ការការពារ​ទឹក និង​ការការពារ​ដី ហើយ​និង​ការគ្រប់គ្រង​កាកសំណល់​។​ក្រុមហ៊ុន Socfin Cambodia បាន​បញ្ចូល​ការទទួលខុសត្រូវ​លើ​បរិស្ថាន ចាប់តាំងពី​ការចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​ប្រទេស​នេះ​។ ដូ​ច្នះ​ហើយ ក្រុមហ៊ុន​អនុវត្ត​ការងារ​ល្អ​បំផុត​ខាង​បរិស្ថាន​នៅ​គ្រប់​សកម្មភាព​ទាំងអស់​របស់ខ្លួន ដែលមាន​ចាប់ពី​តិ​ប​ត្តិ​ការ​កសិកម្ម រហូតដល់​ការគ្រប់គ្រង​ភូមិ​នៅក្នុង​ក្រុមហ៊ុន​របស់ខ្លួន ឬ​ប្រព័ន្ធគ្រប់គ្រង​កាកសំណល់​របស់ខ្លួន​។​
•​ ​គាំទ្រ​ការអភិវឌ្ឍ​ក្នុងស្រុក​៖ តាមរយៈ​ការវិនិយោគ​រយៈពេល​វែង ក្រុមហ៊ុន Socfin Cambodia គឺជា​ដៃគូ​ដ៏​រឹងមាំ និង​អាច​ទុកចិត្តបាន​នៃ​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ តាមរយៈ​ការផ្តល់​លក្ខខណ្ឌ​ការងារ​ល្អ​ដល់​និយោជិត និង​ជីវភាព​រស់នៅ​ល្អ​សម្រាប់​គ្រួសារ​របស់​ពួកគេ ក្រុមហ៊ុន Socfin Cambodia ផ្តល់នូវ​អត្ថប្រយោជន៍​សង្គម​យ៉ាង​រឹងមាំ​ដល់​បុគ្គលិក​របស់ខ្លួន​ដែល​រួមចំណែក​ដល់​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​។​

​ចំពោះ​សហគមន៍​មូលដ្ឋាន ក្រុមហ៊ុន​បាន​អនុវត្ត​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ជោគជ័យ​ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ការអប់រំ និង​សេវា​សុខភាព​ដែលមាន​គុណភាព និង​បាន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ចម្ការ​របស់ខ្លួន​ដើម្បី​ធានាបាន​នូវ​ភាពងាយស្រួល​ក្នុងការ​ទទួល​សេវា​សុខភាព​និង​អប់រំ​សម្រាប់​និយោជិត និង​ក្រុមគ្រួសារ​របស់​ពួកគេ​។​

​ក្រុមហ៊ុន Socfin Cambodia ជឿជាក់ថា ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ក្នុងស្រុក​រយៈពេល​វែង​មិនបាន​កំណត់​ការ​ផ្តល់ជំនួយ​ដល់​សហគមន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក​ទេ​។ គោលបំណង​របស់​ក្រុមហ៊ុន​គឺ​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​រយៈពេល​វែង និង​ដើម្បី​ផ្តល់​អំណាច​ដល់​សហគមន៍​មូលដ្ឋាន​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ ដូច្នេះ ក្រុមហ៊ុន​ផ្តល់​ការគាំទ្រ​ដល់​កសិកម្ម​ខ្នាតតូច​ក្នុង​មូលដ្ឋាន និង​ការងារ ហើយ​និង​ការបណ្តុះបណ្តាល​នៅ​មូលដ្ឋាន​។ គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន Socfin Cambodia ក៏បាន​ពង្រឹង​ទីផ្សារ​កៅស៊ូ​ក្នុងស្រុក​ផងដែរ ដែល​ជួយ​បង្កើត​នូវ​ប្រភព​ការងារ និង​ឱកាស​ដែល​អាច​ទុកចិត្តបាន​។​

​តាមរយៈ​គំនិត​ផ្តួចផ្តើម​របស់ខ្លួន​ទាំងអស់​ក្រុមហ៊ុន​Socfin Cambodia បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការបង្កើត​វិធីសាស្ត្រ​ប្រកបដោយ​និរន្តរភាព​ចំពោះ​ប្រតិបត្តិការ​អាជីវកម្ម​និង​ការចូលរួម​របស់ខ្លួន​ជាមួយ​សហគមន៍​។​ក្រុមហ៊ុន Socfin Cambodia ដើរតួ​យ៉ាងសកម្ម​នៅក្នុង​ការអភិវឌ្ឍ និង​ប្រតិបត្តិ​សកម្មភាព​របស់ CSR ជា​ម៉ាស៊ីន​ថា​ម​វ័​ន្ត​នៃ​កំណើន​សម្រាប់​ប្រទេស​កម្ពុជា និង​ជា​គំរូ​មួយ​នៃ​អាជីវកម្ម​ដែលមាន​ការទទួលខុសត្រូវ ណែនាំ​ឲ្យ​ស្គាល់ ស្តង់ដារ​ថ្មី និង​ការអនុវត្ត​ដែល​ល្អ​បំផុត​៕ ល​