ក្រុមហ៊ុន​Aeon​របស់​ជប៉ុន បើក​ផ្សារ​ទំនើប​ដ៏​ធំ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​

797
ចែករម្លែក

​ក្រុមហ៊ុន​លក់ទំនិញ​Aeon ដ៏​ធំ​របស់​ជប៉ុន​បាន​បើក​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​សុក្រ​ទី​១០​ឧសភា​ដើម្បី​បង្កើន​ប្រាក់ចំណូល​នៃ​ផ្នែក​លក់រាយ​​ដែល​កើន​ឡើង​របស់​ខ្លួន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កំពុង​រីកចម្រើន​នេះ​។​

​ផ្សារ​ទំនើប Aeon Orange Thanlyin Sakura នេះ​បាន​បើក​នៅ​ទីក្រុង​យ៉ាងហ្គោន ដែល​ជា​ទីក្រុង​ពាណិជ្ជកម្ម​នៃ​ប្រទេស​នេះ​ដោយ​លក់​គ្រឿង​អេឡិចត្រូនិច សម្លៀក​បំពាក់ ​និង​ផលិតផល​ផ្ទះសម្បែង​ផ្សេងៗ​ទៀត​ដោយ​បន្ថែម​លើ​ការលក់​ចំណី​អាហារ​ដែល​បាន​បើក​លក់​រួចមក​ហើយ​នៅ​ផ្សារ​ទំនើប​ចំនួន​១៤​របស់​ខ្លួន​ដែល​មាន​ស្រាប់​មកហើយ នៅ​​ប្រទេស​នេះ​។​

​សេចក្តីថ្លែងការណ៍​របស់ ក្រុមហ៊ុន​Aeon ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ បាន​និយាយថា ផ្សារ​ទំនើប​ទំហំ​២.៨០០​ម៉ែត្រការ៉េ ដែល​ជា​ផ្សារ​ទំនើប​ដំបូង​គេ​របស់​ក្រុមហ៊ុន​Aeon នៅក្នុង​តំបន់​នេះ គឺ​មាន​ទំហំ​ធំ​ជាង​ផ្សារ​ទំនើប​ទាំងនោះ រហូតដល់​ទៅ​៣​ដង​៕

Aeon បាន​និង​កំពុង​ពង្រឹង​គ្រឹះ​ឈរជើង​របស់ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ ដោយ​ពង្រីក​បណ្តាញ​ផ្សារ​របស់ខ្លួន រួម​មានម៉​លលក់ទំនិញ​ធំៗ និង​ផ្សារ​ទំនើប​នៅ​កម្ពុជា ឥណ្ឌូនេស៊ី និង​​វៀតណាម ក្នុងចំណោម​ប្រទេស​ដទៃ​ទៀត​នៅក្នុង​តំបន់​។​Aeon បាន​និយាយថា​ចំនួន​ផ្សារ​របស់ខ្លួន​នៅក្នុង​តំបន់​សរុប ៧៤​ផ្សារ​៕​ដោយ​៖​សុខា​/sn

អតិថិជន​ដើរ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​មួយ​របស់​ក្រុមហ៊ុន​Aeon នៅ​ទីក្រុង​យ៉ាងហ្គោន​ប្រទេសមី​យ៉ាន់​ម៉ា​