ក្រុមហ៊ុន​Huawei អ្នក​អភិវឌ្ឍន៍ និង​ត្រួស​ត្រាយផ្លូវ​នៃ​បច្ចេកវិទ្យា 5G ដំបូង​បំផុត​តែមួយគត់​នៅ​កម្ពុជា​

618
ចែករម្លែក
  • 59
    Shares
ក្រុមហ៊ុន​Huawei អ្នក​អភិវឌ្ឍ និង​ត្រួស​ត្រាយផ្លូវ​នៃ​បច្ចេកវិទ្យា 5G ដំបូង​បំផុត​តែមួយគត់​នៅ​កម្ពុជា​

ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញៈ​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៩​កម្មវិធី​សន្និសីទ​និង​ពិព័រណ៍​ឌីជីថល​កម្ពុជា​២០១៩​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅថ្ងៃនេះ​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(NIPTICT)​ដោយមាន​ការគាំទ្រ​ពី​សំណាក់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (MPTC) ។​

​នៅក្នុង​ឱកាស​នៃ​ការបើក​កម្មវិធី​នេះ​ផងដែរ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​អូន​ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍ថា​៖ “​នេះ​ជា​លើកទីមួយ​ដែល​យើង​រៀបចំ​សន្និសីទ​និង​ពិព័រណ៍ ឌីជីថល​កម្ពុជា​២០១៩ នៅក្នុង​ប្រទេស​ដើម្បី​ប្រមូលផ្តុំ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់ ស្រប​នឹង​អំឡុងពេល​នៃ​ការចាប់ផ្តើម​អាណត្តិ​ថ្មី ដែលជា​អាណត្តិ​ទី 6 របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​បច្ចេកវិទ្យា​ឌី​ជី ថ​ល​នឹង​ផ្តល់ឱ្យ​កម្ពុជា​នូវ​ឱកាស​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការអភិវឌ្ឍ​ចេញពី​ការអភិវឌ្ឍ​បែប​ប្រពៃណី​ប៉ុន្តែ​វា​ត្រូវការ​ពេល​យ៉ាងហោចណាស់ 10 ឆ្នាំ​ដើម្បី​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​មួយ​ដ៏​ពេញលេញ​។​”

​លោក​David Li នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​Huawei Technologies (Cambodia) Co. , Ltd. បាន​ថ្លែង​សុន្ទរ​ក ថា​នៅក្នុង​ពិធី​បើក​សន្និសីទ​និង​ពិព័រណ៍​ឌីជីថល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​15 ខែមីនា​ថា​៖“​ក្រុមហ៊ុន​Huawei បាន​ប្តេជ្ញា ចិត្ត​បន្ត​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​20 ឆ្នាំ​មកហើយ ចាប់តាំងពី​ឆ្នាំ​1999 ម្ល៉េះ​។​ឆ្នាំនេះ​គឺជា​ខួប 20​ឆ្នាំ របស់ ក្រុមហ៊ុន​Huawei នៅ​កម្ពុជា​។​វឌ្ឍនភាព​ជាមួយ​ចក្ខុវិស័យ​និង​បេសកកម្ម​ដ៏​ច្បាស់លាស់​របស់ ក្រុមហ៊ុន Huawei ដោយ​ការនាំយក​ឌីជីថល​ទៅកាន់​មនុស្ស​គ្រប់រូប​គ្រប់​គេហដ្ឋាន​និង​គ្រប់​ស្ថាប័ន​ដើម្បី​បណ្តាញ​ត ភ្ជាប់​ដ៏ ឆ្លាត​វៃ និង​កម្ពុជា​ដ៏​ឆ្លាត​វៃ​ដែល​ស្របទៅនឹង​ប្រធានបទ​នៃ​សន្និសីទ​និង​ពិព័រណ៍​ឌីជីថល​កម្ពុជា​។​”

​លោក David បាន​បន្តថា ក្នុងនាម​ជា​អ្នក​ឧបត្ថម្ភ​ធំ​ដល់ “​ឌីជីថល​កម្ពុជា​” ក្រុមហ៊ុន​Huawei ជឿជាក់ថា “​ឌីជីថល​កម្ពុជា​”​ដែល​បាន​ផ្តួចផ្តើម​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ក្លាយជា​វេទិកា​ដ៏​អស្ចារ្យ​មួយ​ដែល​ផ្តល់ឱកាស​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​ICT ដើម្បី​ផ្លាស់ប្តូរ​គំនិត និង​ក៏​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដែល​នឹង​ជួយ​ប្រទេស កម្ពុជា​ឆ្ពោះទៅរក​ឧស្សាហកម្ម​ជំនា​ន់ទី 4​។​ក្នុងនាម​ជា​អ្នកត្រួសត្រាយ​ផ្លូវ​នៃ​បច្ចេកវិទ្យា 5G ក្រុមហ៊ុន​Huawei បានចាប់ផ្តើម​ការស្រាវជ្រាវ​និង​អភិវឌ្ឍ​បច្ចេកវិទ្យា 5G នៅ​ដើមឆ្នាំ 2009 ហើយ​បច្ចុប្បន្ននេះ​Huawei គឺជា​អ្នកផ្គត់ផ្គង់​តែមួយគត់​ដែល​អាច​ផ្តល់នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា 5G នេះ​។​

“​ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​កំពុង​រីកចម្រើន ដែលជា​ថាមពល​ដ៏​អស្ចារ្យ​មួយ ក្នុងការ​ផ្សារភ្ជាប់រ​វា​ង​ការច្នៃប្រឌិត​និង​អា ជីវ​កម្ម​។​ឆ្នាំ 2019 នឹង​ក្លាយជា​ឆ្នាំ​ដ៏​សំខាន់​មួយ​សម្រាប់​បច្ចេកវិទ្យា 5G នៅ​កម្ពុជា​។​ក្រុមហ៊ុន​Huawei ដែលជា​អ្នក ផ្គត់ផ្គង់​ឈានមុខ​គេ​លើ​ពិភពលោក​នៃ​បច្ចេកវិទ្យា 5G នឹង​ជួយ​ដល់​ប្រតិបត្តិ​ករ​ទាំងអស់​ឱ្យ​សម្រេច​ក្តី​សុបិន នៃ​បច្ចេក វិទ្យា 5G របស់​ពួកគេ​។​យើង​នឹង​បន្ត​វិនិយោគ​បច្ចេកវិទ្យា 5G អ៊ីនធឺណិត​CloudAI និង​ឧបករណ៍​ឆ្លាត​វៃ ដើម្បី​ជួយ​អតិថិជន​របស់​យើង​បង្កើន​អត្ថប្រយោជន៍​ជាមួយ​បច្ចេកវិទ្យា​ដ៏​លេចធ្លោ​នេះ​។ »​លោក David បាន​បន្ថែម​។​
​នៅក្នុង​កម្មវិធី​នោះ​ផងដែរ​ក្រុមហ៊ុន​Huawei ក៏​ទទួលបាន​ពានរង្វាន់ “Best Technology Vendor of the Year 2019” ដែល​ប្រគល់​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​។​ឯកឧត្តម​ត្រាំ​អ៊ីវតឹក​រដ្ឋមន្ត្រីក្រសួង​ប្រៃ​ស ណី​យ៍​និង​ទូរគមនាគមន៍​បានធ្វើការ​វាយតម្លៃ​ខ្ពស់​លើ​ក្រុមហ៊ុន​Huawei សម្រាប់​ការប្តេជ្ញាចិត្ត​រយៈពេល​20 ឆ្នាំនេះ នៅក្នុង​ប្រទេស​កម្ពុជា​និង​បាន​សម្តែង​ការកោតសរសើរ​ចំពោះ ការឧបត្ថម្ភ​និង​ការគាំទ្រ​របស់​ក្រុមហ៊ុន​Huawei ក្នុង​កម្មវិធី​។​

​នៅ​ថ្ងៃទី​១​នៃ​កម្មវិធី គណៈប្រតិភូ​នៃ​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​ដូចជា​Smart, Metfone, Seatel, Cellcard, Kingtel, Singmeng, Cambo Tech បានធ្វើ​ទស្សនកិច្ច​ស្តង់​នៃ​ក្រម​ហ៊ុន​Huawei ហើយ​បានបង្ហាញ​ពី​ចំណាប់​អា រ​ម្មណ៍ យ៉ាងខ្លាំង​លើ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ក្រុមហ៊ុន​ដែលមាន​ដូចជា​បច្ចេកវិទ្យា​5G, Cloud Solution, VR game និង​ស្មា​ត​ហ្វូ​ន​Huawei 5G Mate X.៕សរន