ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ណែនាំ​សមាជិក​ទឹកបរិសុទ្ធ​ថ្មី​!

358
ចែករម្លែក
  • 11
    Shares
ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ណែនាំ​សមាជិក​ទឹកបរិសុទ្ធ​ថ្មី​!

ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​២២​ខែមីនា ឆ្នាំ​២០១៩​ទឹកបរិសុទ្ធ​កម្ពុជា ទឹក​ពិសា​ស្តង់ដារ​ខ្ពស់ ដែលជា​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ត្រូវបាន​ផលិត​ឡើង​ឆ្លងកាត់​ការ​បន្សុទ្ធ​១០០​ភាគរយ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​បន្សុទ្ធ​របស់​អាល្លឺម៉ង់ និង​អនុលោម​តាម​បទដ្ឋាន​កម្ពុជា CS009:2005 និង​អន្តរជាតិ ត្រូវបាន​ប្រកាស​ដាក់លក់​នៅលើ​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ​ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ​។
​លោកស្រី គង់ កុសល នាយក​ផ្នែក​ផ្សព្វផ្សាយ​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​ប្រសាសន៍ថា “​ទឹកបរិសុទ្ធ​កម្ពុជា​ថ្មី​នេះ ត្រូវបាន​ផលិតឡើង​ដោយ​ការយក​ចិត្តទុកដាក់​ខ្ពស់បំផុត ដើម្បី​ផ្តល់​ឲ្យ​ប្រជាជន​កម្ពុជា នូវ​ទឹក​ពិសា​ថ្មី​ដែល​មានគុណ​ភាពល្អ​បំផុត​ដោយមាន​ការ ទទួលស្គាល់​ជា​សាកល និង អនុលោម​ទៅតាម​បទដ្ឋាន​សុខាភិបាល​កម្ពុជា​។​”
​លោកស្រី​បន្តទៀតថា “​ទឹកបរិសុទ្ធ​កម្ពុជា ទឹក​ពិសា​ស្តង់ដារ​ខ្ពស់​នេះ​អាច​ប្រើប្រាស់​ជា​ជម្រើស ទីមួយ​សម្រាប់​ពិសា​ប្រចាំថ្ងៃ​ផង​ហើយ​អាច​ប្រើប្រាស់​ដើម្បី​ឆុង​ម្សៅ​ទឹកដោះ​គោ​សម្រាប់​កូនតូច​ប្រុស​ស្រី​របស់លោក​អ្នក​បាន​ផងដែរ ដោយ​ពុំមាន​ការបារម្ភ​អ្វី​ទាំងអស់​។ “
​លោក​សាស្ត្រាចារ្យ ជាន សុផល វេជ្ជបណ្ឌិត​ផ្នែក​កុមារ និង​ជា​ប្រធាន​អគារ​F នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​ទឹកបរិសុទ្ធ​កម្ពុជា ទឹក​ពិសា​ស្តង់ដារ​ខ្ពស់ កាលពី​ព្រឹក​ម៉ិ​ញ​នេះ​ថា ការប្រើប្រាស់​ទឹក​បន្សុទ្ធ​ដែលមាន​សុវត្ថិភាព​និង​គុណភាព ផ្តល់នូវ​ភាពងាយស្រួល​និង​ឆាប់រហ័ស​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាជន ជាពិសេស​មាតាបិតា​ដែលមាន​កូនតូចៗ​នៅពេល​ធ្វើដំណើរ​ទៅ​ក្រៅ​។

​សូមបញ្ជាក់​ផងដែរ​ថា ទឹកបរិសុទ្ធ​កម្ពុ​ជាមាន​២​ប្រភេទ គឺ​ទឹកបរិសុទ្ធ​កម្ពុ​ជាមាន​សារធាតុ​រ៉ែ សំបូរ​ដោយ សារធាតុ​រ៉ែ​ជំនួយ​ឆ្អឹង បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ និង​ជួយ​ឲ្យ​ស្បែ​កមាន​សំណើម រីឯ​ទឹកបរិសុទ្ធ​កម្ពុជា​ថ្មី​វិញ​គឺ​ទឹក​បន្សុទ្ធ 100% ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម ហើយ​អាច​ប្រើប្រាស់​ជា​ជម្រើស​ទឹកបរិសុទ្ធ​ដែល​មាន​​គុណភាព​ខ្ពស់​សម្រាប់​ឆុង​ជាមួយ​ម្សៅ​ទឹកដោះគោ​កុមារ​ផងដែរ​។
​ផលិតផល​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​គឺជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​តាម​បទដ្ឋាន​អន្តរជាតិ​ដែល​តែងតែ​ទទួលបាន​មេដាយ​គុណភាព​ពី​អន្តរជាតិ​។ ផលិតផល​ទាំងអស់​ត្រូវបាន​ផលិត​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ដែលមាន​គុណភាព​ល្អឥតខ្ចោះ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​និង​គ្រឿង​ម៉ាស៊ីន​ទំនើប​ចុងក្រោយ​គេ​៕សរន