ក្រុមហ៊ុន ចា​គ័​រ និង​សំអាងការ​នួនស្រី​រួមគ្នា​លើកតម្កើង​មរតក​វប្បធម៌​ខ្មែរ​

560
ចែករម្លែក
  • 9
    Shares

​ដោយៈ​សុផល / ភ្នំពេញ​: ជា​គំនិត​ផ្តួចផ្តើម​រវាង លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​ប្រទេស​កម្ពុជា អគ្គនាយក​ក្រុមហ៊ុន Jaguar Land Rover កម្ពុជា (​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​អរ អឹម អេ គ្រុប​) និង សំអាងការ​នួនស្រី ស្ថានទូត​បារាំង​បានរៀបចំ​ការតាំងពិព័រណ៍​សិល្បៈ​មួយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​ក្នុង​គោលបំណង​រួមគ្នា​លើកតម្កើង​មរតក​វប្បធម៌​ខ្មែរ​។​

ក្រុមហ៊ុន ចា​គ័​រ និង​សំអាងការ​នួនស្រី តាំងពិព័រណ៍​សិល្បៈ​រួមគ្នា​លើកតម្កើង​មរតក​វប្បធម៌​ខ្មែរ​(​រូបៈ​សុផល​)

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​តាំងពិព័រណ៍​សិល្បៈ​នេះ​។​ ​
​ចក្ខុវិស័យ​នៃ​កិច្ចសហការ​នេះ​គឺ​ចង់បង្ហាញ​ពី​ការ ចាប់ផ្តើម​ឡើងវិញ​នូវ​ស្លាក​សញ្ញា​បេតិកភណ្ឌ​របស់ Jaguar ក្នុងប្រទេស​កម្ពុជា​។ វា​ជាការ​បង្កើត​មូលដ្ឋានគ្រឹះ ដែល​ការអភិវឌ្ឍ​ស្លាក​សញ្ញា Jaguar អាច​ត្រូវបាន​ជំរុញ​ឲ្យ​មាន អភិវឌ្ឍ និង​ថែរក្សា​។​

​កាតាលីករ​ដើម្បី​សម្រេចបាន​ចក្ខុ​វិស័យនេះ គឺ​ត្រូវ​បង្ហាញ​តាមរយៈ ភាពជា​ដៃគូ​អាជីវកម្ម រវាង​ការរួម​កំលាំង​ទ្វេភាគី​រវាង ស្លាក​សញ្ញា​ល្អ​ឯក​ពីរ គឺ “​បេតិកភណ្ឌ​របស់ Jaguar” និង “​បេតិកភណ្ឌ​របស់​សម្អាង​ការ​ខ្មែរ នួន ស្រី (​មានន័យថា​៖ សំលៀកបំពាក់​ម៉ូត​ល្អ​ប្រពៃ លាយឡំ​ជាមួយ​សំលៀកបំពាក់​បែប​ប្រពៃណី និង សម័យ​ទំនើប​)​។

​តំណាង​ឲ្យ​ស្លាក​សញ្ញា​មួយ​ជាស​កល ក្នុងប្រទេស​កម្ពុជា ការផ្តោត​ទៅលើ​ម៉ាក Jaguar បង្កើត​នូវ​វត្តមាន​ក្នុងប្រទេស​កម្ពុជា​។ ដំណើរ​របស់​យើង គឺ ប្រកាន់យក ទទួលស្គាល់ និង​មានបំណង​ផ្សព្វផ្សាយ វប្បធម៌ ប្រពៃណី និង​សិល្បៈ របស់​សង្គម​កម្ពុជា​។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​តាំងពិព័រណ៍​សិល្បៈ​នេះ​៕ ល​

#