ក្រុមហ៊ុន ជីន ប៉ី គ្រុប ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

488
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ជាការចែករំលែក គ្រាដែលមានទុក្ខ ជាមួយនិងការរងគ្រោះដោយរលំអគារ នៅក្រុងព្រះសីហនុ ក្រុមហ៊ុន ជីន ប៉ី គ្រុប ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារអាមេរិក ដល់ កបាទក្រហមកម្ពុជាក្នុងឪកាសជួយឧបត្តមទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីបាក់ស្រុតអាគារ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ មិថុនា ២០១៩។

តំណាងក្រុមហ៊ុន ជីន ប៉ី គ្រុប បានថ្លែងប្រាប់ថា នេះជាសណ្តានចិត្តតិចតួចក្នុង ការជួយចែករំលែក គ្រាដែលអ្នករងគ្រោះ ពិតជាត្រូវការចាំបាច់ចំពោះថវិកា និងអាច យកទៅប្រើប្រាស់តាមតម្រូវការរបស់ក្រុមគ្រួសារនីមួយៗ។ តំណាងក្រុមហ៊ុនបន្ថែមថា ក្រៅពីជួយជាថវិកា ក្រុមក្រុមហ៊ុនក៏សម្តែងការសោកស្តាយ ចំពោះការបាត់បង់ សាច់ញាតិ នៃក្រុមគ្រួសាររបស់កម្មករសំណង់ទាំងអស់ ដែលបានបាត់បង់ជីវិត នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់រលំអគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២០ មិថុនា ២០១៩កន្លងមក។

សូមរំលឹកថា ក្រុមហ៊ុន ជីន ប៉ី គ្រុប បានយកថវិកា២ម៉ឺនដុល្លារអាមេរិក ទៅប្រគល់ ជូនកាកបាទក្រហមកម្ពុជា កាលពីថ្ងៃ២៤ មិថុនា ២០១៩ ក្នុងគោលបំណង បានចែកជូនដល់ជនរងគ្រោះករណី រលំបាក់អគារនៅក្រុងព្រះសីហនុ៕