ក្រុមហ៊ុន និង អ្នកទេសចរ​ចាកចេញ​ពី​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​បណ្តើរៗ បន្ទាប់ពី​បញ្ហា​គ្រឿងញៀន និង ភាព​គ្មាន​ផ្ទះសម្បែង​កំពុង​លងបន្លាច​មនុស្ស​គ្រប់គ្នា​

785
ចែករម្លែក
  • 1
    Share

​ភាព​គ្មាន​ផ្ទះសម្បែង​និង​វិបត្ដិ​គ្រឿងញៀន​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​កំពុងតែ​ចាប់ផ្តើម​បណ្តេញចេញ​នូវ​ក្រុមហ៊ុន​អាជីវកម្ម​និង​អ្នកទេសចរ​ឱ្យទៅ​ឆ្ងាយ​ហើយ​សន្និបាត​ស្តីពី​វេជ្ជសាស្ត្រ​តម្លៃ ៤០ លាន​ដុល្លារ ត្រូវបាន​លុបចោល បន្ទាប់ពី​អ្នកចូលរួម​បាន​ត្អូញត្អែរថា​ពួកគេ​ភ័យខ្លាច​មិន​ហ៊ាន​ដើរ​តាមផ្លូវ​តែម្នាក់ឯង​ទេ​។​

​រូបថត​គួរឱ្យភ្ញាក់ផ្អើល​របស់​វេ​ប​សាយ DailyMail.com នៅ​ទីក្រុង​សាន់​ហ្វា​ន់​ស៊ី​ស្កូ កាលពី​ថ្ងៃ​អង្គារ​ទី​៣​កក្កដា បាន​ផ្តិត​យក​ទិដ្ឋភាព​ច្របូកច្របល់​នៅក្នុង​ទីក្រុង​នេះ ក្នុង​នោះគេ​ឃើញ​ជនអនាថា​ខ្លះ​សន្លប់​នៅលើ​ចិញ្ចើមថ្នល់ ការបាញ់បោះ​សេរី​តាម​ដងផ្លូវ និង​ការ​សុំទាន​យ៉ាង​អនាធិបតេយ្យ​ដើម្បី​រស់​។​

​បញ្ហា​នេះ​បានក្លាយ​ទៅជា​រឿង​គួរឱ្យ​ភ័យខ្លាច​រហូតដល់​ថ្នាក់​ពួក​អ្នករៀបចំ​សន្និបាត​ស្តីពី​វេជ្ជសាស្ត្រ​ប្រចាំឆ្នាំ រយៈពេល ៥ ថ្ងៃ ដែល​ទាក់ទាញ​មនុស្ស​ប្រហែល ១៥.០០០ នាក់ និង​បញ្ចូល​ប្រាក់​ប្រមាណ ៤០ លាន​ដុល្លារ​ចូលទៅក្នុង​សេដ្ឋកិច្ច​ក្នុង​តំបន់ បានប្រកាសថា ពួកគេ​នឹង​លើក​ព្រឹត្តិការណ៍​នេះ​ទៅ​រៀបចំ​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​វិញ​។​

​ពួកគេ​បាន​បន្ទោស​ទៅលើ​ស្ថានភាព​ដ៏​សាហាវ​តាម​ដងផ្លូវ​នៅ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ កន្លែង​ដែល​ការប្រើ​ថ្នាំញៀន​ដោយ​បើកចំហ និង​ឥរិយាបថ​គំរាមកំហែង​បានក្លាយ​ជា​រឿង​សាមញ្ញ​។​

​ការស្ទង់មតិ​ក្រោយ​សន្និបាត​ក៏បាន​រកឃើញថា​កម្រិត​នៃ​ការ​គ្មាន​ផ្ទះសម្បែង​និង​ប្រជាជន​ដែលមាន​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​នៅតាម​ដងផ្លូវ មានន័យថា​សមាជិក​មួ​យ​ចំនួន​មានការ​ភ័យខ្លាច​មិន​ហ៊ាន​ចាក​ចេញពី​សណ្ឋាគារ​រប​ស់​ពួកគេ​ទេ​។ សមាជិក​ក្រុមប្រឹក្សាភិបាល​ម្នាក់​ត្រូវបាន​វាយប្រហារ​នៅ​ជិត​មជ្ឈមណ្ឌល Moscone Center កាលពី​ឆ្នាំមុន​៕ ដោយ៖ កញ្ញាដាលីស

អ្នកទេសចរ​មិន​ហ៊ាន​ដើរ​តាមផ្លូវ​នៅ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​តែម្នាក់ឯង​ទេ ដោយសារ​បញ្ហា​គ្រឿងញៀន ជនអនាថា និង​ការ​សុំទាន​យ៉ាង​អនាធិបតេយ្យ