ក្រុមហ៊ុន សេង ហាន ធ្វើបុណ្យរាប់ បាត្រ និងចែកទានជូនពលរដ្ឋ ក្រីក្រ ជិត១០០គ្រួសារ

448
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ក្នុងឱកាសរដូវបុណ្យភ្ជុំ ក្រុមហ៊ុនសេង ហាន ជាក្រុមហ៊ុនពុះដីឡូតិ៍ លក់បាន ធ្វើបុណ្យរាប់បាត្រ នៅវត្តអង្គព្រលឹង ស្ថិតនៅខាងក្រោយផ្សារបាត់ដឹង តាមបណ្ដោយ ផ្លូវ ជាតិ៥១ ខេត្តកំពង់ស្ពឺ។ និងចែកទានដល់ពលរដ្ឋមានជីវភាពខ្វះខាតជិត ១០០ គ្រួសារ កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ២០១៩។

លោក រ៉ាយ អាប់ ប្រធានភូមិ ដំបូកស បានអះអាងថា សកម្មភាពចុះចែកអំ ណោយ របស់ក្រុមហ៊ុនសេងហាន គឺជាការគិតគូរសម្រួលដល់ការលំបាករបស់ពលរដ្ឋ ក្នុងភូមិរបស់លោក គួរអោយសរសើរ ដោយលោកក៏បន្តស្នើអោយមាន សកម្មភាព បែបនេះ អោយបានកាន់តែច្រើនតាមតែអាចធ្វើទៅបាន ដើម្បីសម្រួលកង្វៈខាត របស់ ពលរដ្ឋក្រីក្រក្នុងភូមិដំបូកសទាំងមូល។ លោកក៏បានបន្ថែមថា កន្លងមក ក្រុមហ៊ុន សេង ហាន ក៏បានឈូសឆាយផ្លូវចូលក្នុងបរិវេណវត្ត ដែលមានចំងាយ ៥គីឡូម៉ែត្រ ផងដែរ។

លោក យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនសេងហាន បានអះអាងថា ដោយសារ តែ លោកទទួលបានជោគជ័យ ក្នុងការពុះលក់ដីឡូតិ៍នៅជាប់របងវត្តអង្គព្រលឹង ក្រោយការប្រកាសគម្រោងកាលពីពេលថ្មីៗ ទើបលោកសម្រេចដឹកនាំក្រុម ការងារ ទៅធ្វើបុណ្យនៅក្នុងវត្តនោះ ហើយបានរៀបចំជាអំណោយជូនដល់គ្រួសារ ក្រីក្រ ចំនួន៣ភូមិស្មើនឹង៧៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១ប៊េ មី១កេះ ត្រីខ១យួរ ក្រម៉ា១ សារ៉ុង១ និងថវិកាមួយចំនួន។ នេះជាការចែករំលែកក្ដីស្រលាញ់ ដែលលោកតែងតែដឹកនាំក្រុមការងារឲ្យរួមគ្នាធ្វើទាន ខណៈដែល ការចែក អំណោយ ជូនដល់ពលរដ្ឋខ្វះខាតនេះ គឺលោក និងក្រុមការងារ ធ្វើឡើងជាច្រើនលើកមកហើយ។ លោកក៏បានប្រកាសថានឹងបន្តជួយដល់ភូមិទាំង៣ អាស្រ័យទៅតាម លទ្ធភាពជាក់ ស្ដែងបន្តបន្ទាប់ទៀត ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ នៅក្នុង តំបន់នោះផងដែរ៕