ក្រុមហ៊ុន សេង ហាន អបអរ ឱកាសបុណ្យចូលឆ្នាំខ្មែរ នាំបុគ្គលិកជាង៦០នាក់ទៅកម្សាន្តក្រៅប្រទេស

1037
ចែករម្លែក
  • 327
    Shares

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
ជាការលើកទឹកចិត្តដល់បុគ្គលិក ក្រុមហ៊ុនលក់ដីសេងហាន បានចំណាយ ថវិកាប្រមាណជិតបួនម៉ឺនដុល្លារ ជប់លៀងជូនបុគ្គលិក ក្នុងឱកាសសម្រាប់ អបអរ បុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ ដោយធ្វើដំណើរកំសាន្តទៅប្រទេស ម៉ាឡេស៊ី និង សិង្ហបុរី។

លោក យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនសេងហានលក់ដី បានថ្លែងថា ការ ចេញទៅកម្សាន្តរបស់បុគ្គលិកក្រុមហ៊ុនរបស់លោក គឺជាលើកទឹកចិត្ត ជប់លៀងក្នុង ឱកាសឆ្នាំថ្មីដែលខិតជិតចូលមកដល់ខាងមុខនេះ។ ជាពិសេសមុនពេលដំណើរ កម្សាន្តចាកចេញទៅក្រៅប្រទេសលើកនេះ ក្រុមហ៊ុនរបស់លោកក៏ធ្លាប់មាន កម្មវិធី ដំណើរកម្សាន្តក្នុងប្រទេសជាច្រើនកន្លែងមកហើយ គ្រាន់តែការធ្វើឡើងមិនសូវ ទូលំ ទូលាយដូចលើកនេះទេ។

លោកបន្តថា អ្វីដែលលោកសប្បាយចិត្តគឺ បុគ្គលិករបស់លោកនឹងបាន ស្គាល់ពី បរិយាកាសនៅក្នុងប្រទេសទំនើប ហើយអាចយកចំណេះដឹងដែល បានពី ទស្សនកិច្ចនេះ មកធ្វើអោយមានការអភិវឌ្ឍន៍ខ្ពស់ដល់ក្រុមហ៊ុន។ លោកមានគម្រោង ដឹកនាំក្រុមការងារ និងអតិថិជនដែលចាប់ឆ្នោតត្រូវ ទៅកម្សាន្តនៅក្នុងប្រទេសចិន ហុងកុង និង ស៊ិនជិន ជាទ្រង់ទ្រាយ ធំទៀត ដើម្បីបង្កើនទំនាក់ទំនងក្រុមការងារផង និងដើម្បីអោយអតិថិជនកាន់តែមានទំនុកចិត្តលើសេវាកម្មរបស់ក្រុមហ៊ុនសេងហាន ដែលជាក្រុមហ៊ុនពុះលក់ដីឡូតិ៍របស់ខ្លួនផង៕