ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ​បាន​ឧបត្ថម្ភ​សង្វៀន​ប្រដាល់​យ៉ាង​ថ្មីស្រឡាង​ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​

925
ចែករម្លែក

ដោយ​: ISI / ភ្នំពេញ​:ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ជា​ក្រុមហ៊ុន​កែច្នៃ និង​ចែកចាយ​ដែក​ធំជាងគេ និង​ឈាន មុខ​គេ​នៅ​កម្ពុជា​បាន​ឧបត្ថម្ភ សង្វៀន​ប្រដាល់​ថ្មីស្រឡាង​មួយ​ដល់ ក្លឹប​ប្រដាល់​សាល​វ័​ន្ត​គុន​ខ្មែរ ដោយ​មើលឃើញ ពី​ការលំបាក និង​យោងទៅតាម​ការស្នើសុំ​រប​ស់លោក ឡុង សាល​វ័​ន្ត គ្រូបង្វឹក​ក្លឹប​ប្រដាល់​សាល​វ័​ន្ត​គុន​ខ្មែរ​។ សង្វៀន​ថ្មី​នេះ បានធ្វើការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី ថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព​ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​។

​ការផ្តល់ជូន​នូវ​សង្វៀន​ប្រដាល់​ដ៏​ថ្មីស្រឡាង​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​ការបណ្តុះបណ្តាល​ក៏ដូចជា​ការហ្វឹកហ្វឺន​កីឡាករ​នៅ ក្នុង​ក្លឹប​មួយ​នេះ​មាន​ភាពប្រសើរ​ជាង​មុន ព្រមទាំង​ជួយ​ជម្រុញ​សមត្ថភាព​កីឡាករ​បាន​ខ្លាំង​ជាង​មុន​ផងដែរ ។ យើង​នឹងមាន កីឡាករ​ខ្លាំងៗ​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ ២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នាពេល​ខាងមុខនេះ ។ គួរបញ្ជាក់​ផងដែរ​ថា​មកទល់នឹង​ឆ្នាំ ២០១៨ នេះ​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានធ្វើ​ការចូលរួម យ៉ាង​សស្រាក់សស្រាំ​ដើម្បី​លើកស្ទួយ​ដល់​វិស័យ​ប្រដាល់​នៅ​កម្ពុជា​។

ជាក់ស្តែង​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បាន​បង្កើត​នូវ​កម្មវិធី​ប្រកួត​ពានរង្វាន់​អន្តរជាតិ​កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ​ដែក ISI PALM ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ប្រដាល់​ទូរទស្សន៍ CNC​។ ការរួមចំណែក​នេះ​មិន​ត្រឹមតែ​ជួយ​លើកស្ទួយ​វិស័យ​កីឡា ប្រដាល់​កម្ពុជា​ឲ្យ​មាន​ភាពល្បីល្បាញ​មានឈ្មោះ​បោះ​សម្លេង​លើ​ឆាក​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ វា​ក៏បាន​ជួយ​ពង្រឹង សមត្ថភាព​កីឡាករ​ប្រដាល់​កម្ពុជា​ឲ្យ​កាន់​តែមាន​សមត្ថភាព​ស​ម្រា​ប់​ត្រៀម​ក្នុង​ការប្រកួត​ស៊ី​ហ្គេម​ក្នុង​ឆ្នាំ ២០២៣ ដែល​នឹង ឈាន​មកដល់​ក្នុងពេល​ខាងមុខ​។

​សូម​ជម្រាប​ផងដែរ​ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ISI STEEL បាន​ក៏​កើតឡើង​នៅ​ឆ្នាំ​១៩៩៧ បច្ចុប្បន្ន​បានក្លាយ​ទៅជា​ក្រុមហ៊ុន​កែច្នៃ និង​ចែកចាយ​ដែក​ធំជាងគេ និង​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​ដែលមាន​សមត្ថ​ភា ព​ផលិត​ជាច្រើន​ពាន់​តោន​ក្នុង​មួយខែ ហើយ​ផលិតផល​ទាំងនោះ​រួមមាន ដែក​ទីប​មូល ទីប​ជ្រុង ដែក​C ដែក​U ដែក​Z ដែក​កំរាលព្រុំ IDECK និង​ផលិតផល​ស័ង្កសី​គុណភាព​ខ្ពស់ ISI PALM មានដូចជា ស​ង្ក័​សី​ពណ៌ ស័ង្កសី​ញ៉ូ​ម​និង ស​ង្ក័​សី​បិទ​ស្នោរ​PU​។

គ្រប់​ផលិតផល ISI STEEL ទាំងអស់​ត្រូវ​បានទទួល​ស្គាល់ ជឿជាក់ និង​ទុកចិត្ត​ពី​សំណាក់​អតិថិជន ដោយសារ​ផលិតផល​មាន​គុណភាព​ខ្ពស់​ដែល​ទាំងនេះ​ស្តែង​ចេញពី​ភាព​ឧស្សា​ហ៏​ព្យាយាម សុចរិត​ភាព និង​គំនិត​ច្នៃប្រឌិត របស់​ក្រុមហ៊ុន​នៅ ក្នុង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ៕

​ព័ត៌មាន​បន្ថែម​ទាក់ទង​និង​កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ សូម​ទាក់ទង​៖
– លោក សា​មិត្ត វឌ្ឍនៈ​ឧ​ត្ត​ម ប្រធាន​ផ្នែក​ទីផ្សារ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តាមរយៈ​ទូរ​សព្ទ​លេខ 015-777-305 និង អ៊ី​ម៉ែ​ល vatnakoudom.samith@isisteel.com.kh
– ឬ​ចូលទៅ​កាន់​គេហទំព័រ http://www.isisteel.com.kh/ ឬ​ទំព័រ​ហ្វេ​ក​ប៊ុ​ក ISI STEEL