ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា​ដាក់ពង្រាយ​បង្គោល​អង់​តែ​ន​ថ្មី​ច្នៃ​ពី​កាបូន​ដំបូង​គេ​បង្អស់​នៅ​ខេត្តសៀមរាប​

55
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា​បានប្រកាស​ពី​ភាពជោគជ័យ​នៃ​ការដាក់​ពង្រាយ​បង្គោល​អង់​តែ​ន​កាបូន​ថ្មី​ដំបូង​គេ​បង្អស់​នៅ​ខេត្តសៀមរាប​។​ដែល​សបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ការ​រចនា និង​ការច្នៃប្រឌិត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​និរន្តរភាព​។​

​លោក Phillip Wong នាយក​ប្រចាំ​តំបន់​អាស៊ាន​ប៉ែក​ខាងជើង (Asean North) នៃ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប​បាន​មានប្រសាសន៍ថា​«​ខេត្តសៀមរាប​គឺជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវការ​បណ្តាញ​ទំនាក់ទំនង​គ្របដណ្តប់​កាន់តែ​ទូលំទូលាយ​និង​អាច​ទុកចិត្តបាន​។​ការច្នៃប្រឌិត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​កាបូន​ថ្មី​នេះ​វា​ពិតជា​សមស្រប​ខ្លាំងណាស់​ទៅនឹង​បរិបទ​នៃ​តម្រូវការ​ជាក់ស្តែង​មួយ​នេះ​។​

​បង្គោល​អង់​តែ​ន​កាបូន​ថ្មី​ដំបូង​គេ​បង្អស់​នេះ​ត្រូវបាន​សាងសង់ឡើង​ដោយ​ផ្អែកលើ​គុណប្រយោជន៍​សំខាន់ៗ​ពីរ​យ៉ាង​គឺ​៖​ដើម្បី​ពង្រីក​បណ្តាញ​ទំនាក់ទំនង​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​និង​ប្រសើរ​ជាង​មុន​និង​កាត់បន្ថយ​ផលប៉ះពាល់​ចំពោះ​បរិស្ថាន​ក្នុង​សហគមន៍​ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់ អ៊ី​ដ​ត​ខូ ចំពោះ​និរន្តរភាព និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​»

​លោក​បាន​បន្តថា​«​រចនាសម្ព័ន្ធ​ថ្មី​នេះ​មាន​ទម្ងន់​ស្រា​លហើយ​ត្រូវបាន​ដំឡើង​នៅលើ​ដំបូល​អាគារ​ដែលមាន​កម្ពស់​ប្រហែល​១៥​ម៉ែត្រ​។​រចនាសម្ព័ន្ធ​ទាំងនេះ​អាចដាក់​ដំឡើង​នៅលើ​ដំបូល​ដោយ​មិនចាំបាច់​បំពាក់​និង​ចងភ្ជាប់​ទៅនឹង​អាគារ​ហើយ​មិនមាន​ផលប៉ះពាល់​ដល់​អាគារ​ដូច​ការដែល​យើង​ប្រើប្រាស់​នូវ​រចនាសម្ព័ន្ធ​ធ្វើ​ពី​ដែក​នោះទេ​។​វា​អាច​ដំឡើង​បាន​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ហើយ​វា​សមស្រប​ទៅនឹង​តម្រូវការ​នៃ​ផែនការ​រៀបចំ​ទីក្រុង​ទៀតផង​»​។​

​កាលពី​ឆ្នាំមុន​ក្រុមហ៊ុន​បានប្រកាសថា​ខ្លួន​បាន​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​បាន​រហូតដល់​ទៅ​៥៤​ភាគរយ​ដែល​សម្រេចបាន​នូវ​លទ្ធផល​មួយឆ្នាំ​មុន​គោលដៅ​របស់​ក្រុមហ៊ុន​ហើយ​លើស​ផែនការ​ដែល​បាន​កម្រិត​ទុក​១៤​ភាគរយ​។​ខណៈដែល​ប្រទេស​នានា​នៅក្នុង​ពិភពលោក​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ឌីជីថល​របស់​ពួកគេ​។​

​ភាពចាំបាច់​សម្រាប់​ការតភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​នោះ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​រួម​ដែលមាន​ភាពបត់បែន​និង​ផ្តល់​ផលប៉ះពាល់​តិចតួច​បំផុត​ចំពោះ​បរិស្ថាន​ក៏​កំពុងតែ​មានការ​កើនឡើង​ផងដែរ​។​សម្រាប់​ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​និរន្តរភាព​គឺជា​គោលការណ៍​គ្រឹះ​តែមួយគត់​ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិការ​អាជីវកម្ម​ទាំងមូល​របស់​ក្រុមហ៊ុន​មួយ​នេះ​កាន់តែ​ទទួលបាន​ជោគជ័យ​ស្រប​ពេលដែល​ក្រុមហ៊ុន​បាន​នឹង​កំពុង​បំពេញបាន​នូវ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដែល​កំពុង​តែមាន​កើន​ឡើងជា​លំដាប់​នេះ​។​

​ជាមួយនឹង​ការយកចិត្តទុកដាក់​ឥត​ឈប់​ឈរលើ​វិស្វកម្ម​បៃតង​ពោលគឺ​និរន្តរភាព​នៃ​បរិស្ថាន​ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​គ្រុប​បានដាក់​ពង្រាយ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​និង​បាន​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​យ៉ាង​ទូលំទូលាយ​ផងដែរ​។​រហូតមកដល់​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​បានដាក់​ពង្រាយ​រចនាសម្ព័ន្ធ​សរុប​ចំនួន​៣៥​ដែល​ត្រូវបាន​សាងសង់​ពី​សម្ភារ​ថ្មី​ជំនួស​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​បំពាក់​នៅតាម​ទីតាំង​សរុប​ចំនួន​១៣៩៤​ទីតាំង​ជាមួយនឹង​ថាមពល​កកើត​ឡើងវិញ​។​

​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុន​ឯករាជ្យ​មួយ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៣​។ បច្ចុប្បន្ន ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​(​ខេ​ម​បូ​ឌា​)​កំពុង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ប​ន្ថែ​ម​ទៀតហើយ​រហូតមក​ដល់ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ គ្រប់គ្រង និង​ប្រតិបត្តិការ​ដោយផ្ទាល់​លើ​បង្គោល​អង់​តែ​ន​ចំនួន ៣.៦០០ បង្គោល នៅ​ទូទាំងប្រទេស​កម្ពុជា​។​

ក្រុមហ៊ុន edotco Group បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១២ គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​រួម​ផ្នែក ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដំបូង​គេ​នៅ​អាស៊ី​។ ក្រុមហ៊ុន edotco Group ផ្តល់​សេវាកម្ម និង​ដំណោះស្រាយ​តាំងពី​ចាប់ផ្តើម​រហូតដល់​បញ្ច​ប់​លើ​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញទូរស័ព្ទ​រួមមាន​៖ ការជួល​បង្គោល​អង់​តែ​ន ការសាងសង់​បង្គោល​អ​ង់​តែ​ន​ថ្មី ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ការភ្ជាប់​បណ្តាញ​សេវា​ទូរស័ព្ទ និង​សេវា​តំហែទាំ​លើ​ស្ថានីយ​ផ្សាយ​របស់​ក្រុមហ៊ុនទូរស័ព្ទ​។​

​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ដំណើរការ និង​គ្រប់គ្រង​ផលប​ត្រ​លើ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ក្នុង​តំបន់​ជាង ៣១ .៥០០ ប្រចាំ​ទីផ្សារ​ចម្បងៗ ក្នុងប្រទេស​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន ឡាវ និង​ហ្វីលីពីន ដោយ​ក្នុងនោះ​បង្គោល​អង់​តែ​ន​ជាង ១៩ ៩៩១ ដំណើរការ​ផ្ទាល់​ដោយ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ និង​ជាង ១១.៥២១ ផ្សេងទៀត ក្រុមហ៊ុន ផ្តល់​សេវា​គ្រប់គ្រង​បង្គោល​អង់​តែ​ន​។

​ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​ខិតខំ​ផ្តល់នូវ​លទ្ធផល​ជាទី​គាប់ចិត្ត​ក្នុង​ការផ្តល់សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ដំណោះស្រាយ​។​សេវា​តម្លៃបន្ថែម​របស់​ក្រុមហ៊ុន​នេះ​ត្រូវបាន​គាំទ្រ​ដោយ​សេវា​echo​ដែល​ជំរុញ​ដល់​ប្រសិទ្ធភាព​ក្នុងការ​ត្រួតពិនិត្យ​ផ្នែក​ប្រតិបត្តិការ​នៅតាម​ស្ថានីយ​ដូចជា​ការប្រើប្រាស់​អាគុយ​ថាមពល​អគ្គិសនី និង​ប្រេងឥន្ធនៈ​សម្រាប់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ទូរគមនាគមន៍​។​

​ថ្មីៗ​នេះ​ក្រុមហ៊ុន​edotcoGroup​ទទួលបាន​ពានរង្វាន់​ក្រុមហ៊ុន​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​២០១៨ ពី​ស្ថាប័ន Frost & Sullivan (the Frost & Sullivan 2018 Southeast Asia Telecoms Tower Company) ។ ការទទួលបាន​រង្វាន់​នេះ ជា​សក្ខីភាព​បញ្ជាក់​ពី​ភាព​លូតលាស់​របស់​ក្រុមហ៊ុន edotco Group ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​៕S/​