ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ក្លាយជា​អ្នកផ្គត់ផ្គង់​ផ្តាច់មុខនូវប្រព័ន្ធ IBS ក្នុង​អគារ “The Bridge” ទាំងមូល​

1079
ចែករម្លែក
ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ក្លាយជា​អ្នកផ្គត់ផ្គង់ប្រព័ន្ធ IBS ក្នុង​អគារ “The Bridge” ទាំងមូល​

​ដោយ​: សុផល / ភ្នំពេញ​: ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ត្រូវបានតែងតាំង និង​ផ្តល់​សិទ្ធិ ដោយ​ក្រុមហ៊ុន PixLed(​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយប្រព័ន្ធ IBS ក្នុង​អគារ “The Bridge” ទាំងមូល​។​អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) នឹង​ទទួលបន្ទុក​រៀបចំ ផ្គត់ផ្គង់​និង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ IBS ដើម្បី​ផ្តល់ជូន​នូវ​បណ្តាញ​គ្របដណ្តប់​កាន់តែ​ប្រសើរឡើង​នៅក្នុង​អគារ​នេះ ដែល​បច្ចុប្បន្ន​ត្រូវបាន​ចាត់ទុកជា​អគារ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​

​តាមរយៈ​បច្ចេកវិទ្យា​ដ៏​ទំនើប​ប្រកបដោយ​គុណភាព និង​ដំណោះស្រាយ​កម្រិត​ខ្ពស់​របស់ខ្លួន អ៊ី​ដ​ត​ខូ​(​ខេ​ម​បូ​ឌា​)​បាន​បំពាក់​បណ្តាញ​អង់​តែ​ន ដើម្បី​ពង្រីក​វិសាលភាព​បណ្តាញទូរស័ព្ ទ​និង​អ៊ីនធឺណិត​ឥត​ខ្សែ​(Wireless)​នៅក្នុង​អគារ​ទាំងមូល​ឲ្យ​កាន់តែ​ប្រសើរឡើង ដែល​អនុញ្ញាត​ឲ្យ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​អាច​ផ្តល់ សេវា 2G, 3G, 4G, និង 4.5G មាន​ល្បឿន​លឿន ស្ថិរភាព និង​ប្រកបដោយ​ទំនុកចិត្ត​។​

​គួរ​ជម្រាប​ថា​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុន​ឯករាជ្យ​មួយ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៣​និង​ជា​ផ្នែក​មួយ​នៃ ក្រុមហ៊ុន Axiata Group ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍​ឈានមុខ​គេ​មួយ​នៅ​អាស៊ី ដែល​រួមមាន​៖​ទូរស័ព្ទ​ចល័ត​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​បណ្តាញ​និង​ក្រុមហ៊ុន​អ៊ីនធឺណិត​ឌីជីថល​ជាច្រើន​ទៀត​ដែល​បាន​នឹង​កំពុង​បម្រើ​អតិថិជន​ប្រមាណ​២៩០​លាន​នាក់​នៅតាម បណ្តា​ប្រទេស​ចំនួន​១០​ក្នុង​តំបន់​។ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) កំពុង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន ហើយ រហូតមកដល់​ពេលបច្ចុប្បន្ន ក្រុមហ៊ុន​នេះ គ្រប់គ្រង និង​ប្រតិបត្តិការ​ដោយផ្ទាល់ លើ​បង្គោល​អង់​តែ​ន​ជាង ២,២០០ បង្គោល នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក​ហ្វី​លី​ព វ៉ុ​ង​( Phillip Wong) នាយក​ប្រចាំ​តំបន់​ផ្នែក​ពង្រីក​ទីផ្សារ នៃ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ​(​ខេ​ម​បូ​ឌា​)​បាន​ថ្លែងថា​៖ «​កម្ពុជា​ជាទី​ផ្សារ​មួយ​ដែលមាន​សក្តានុពល និង​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ យើង​នៅតែ​បន្ត​រិះរក​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​ពង្រីក​បណ្តាញ​គ្របដណ្តប់​តាមរយៈ​វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ផ្តល់ជូន​នូវ​រចនាសម្ព័ន្ធ​ពិសេស និង​ល្អឥតខ្ចោះ​ដែល​នឹង​បំពេញបាន​នូវ​តម្រូវការ នៃ​ការតភ្ជាប់​បណ្តាញ​មួយ​ដ៏​ជាក់លាក់​។ ការអភិវឌ្ឍ​ថ្មី​នេះ គឺជា​សញ្ញា​ដ៏​សំខាន់​មួយ​សម្រាប់​ទីផ្សារ IBS ក្នុងប្រទេស ហើយ​យើង​មាន មោទនភាព​ជាខ្លាំង​ក្នុងការ​ចាប់ផ្តើម​គម្រោង IBS ដំបូង​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​មាន​ប្រតិបត្តិ​ករ​ដែល​មានបំណង​ប្រើ​នូវ​ដំណោះស្រាយ​ថ្មី​នេះ​រួចហើយ​ដែល​រំពឹងថា នឹង​ដំណើរការ​ចាប់ពី​ខែមិថុនា​តទៅ​»​។​

​លោក​បាន​បន្ថែមទៀតថា​៖ «​កម្ពុជា​គឺជា​ប្រទេស​ទី​បី​ដែល​បាន​ពង្រីក​បណ្តាញ​ដំណោះស្រាយ​ក្នុង​អាគារ (IBS) ប្រើប្រាស់​នៅក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត​ដែល ក្រុមហ៊ុន edotco Group មាន​វត្តមាន​។ យើង​កំពុង​ដើរ​តាម​ប្រទេស​ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា ហើយ ជឿជាក់ថា ដំណោះស្រាយ IBS ដ៏​ទំនើប​របស់​យើង​នឹង​អាចបំពេញ​បាន​តាម​តម្រូវ​ការដែល​កំពុង​កើនឡើង​នេះ​»​។​

​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​ដ៏​មាន​សក្តានុពល The Bridge គឺជា​គម្រោង​ថ្មី​មួយ​ដែល​នៅ​ជិត​ចំណុចប្រសព្វ​រវាង ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់​។ គ្របដណ្តប់​នៅលើ​ផ្ទៃដី​ដែលមាន​អគារ​កម្ពស់​ជាង ៤៥ ជាន់ ការដំឡើង ប្រព័ន្ធ IBS ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ និង​កាន់តែ​ប្រសើរ​សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ទាំងអស់​នៅក្នុង​អគារ The Bridge​។​

​ចាប់តាំងពី​ការចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខែឧសភា ឆ្នាំ​២០១២​មក ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​)​បាន​នឹង​កំពុងផ្តល់ ជូន​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ ការផ្តល់ជូន​ទាំងនោះ​រួមមាន​៖ ការសាងសង់​បង្គោល​អ​ង់​តែ​លើដី ការសាងសង់​បង្គោល​អ​ង់​តែ​ន​លើដំបូល​អគារ ការសាង់សង់​បង្គោល​អ​ង់​តែ​ន​តាម​ការចង់បាន​រប​ស់​អតិថិជន​និង​មាន​ស្ថានីយ​ចល័ត (COW)៕ ល​