ក្រុមហ៊ុន ២ តាំង​បង្ហាញ​ឧបករណ៍​បូម​ដោះ​សម្រាប់​ស្ត្រី​បំបៅ​ដោះ​កូន នៅ​ពិព័រណ៍ CES នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​

160

​ក្រុមហ៊ុន​២​បានដាក់​បង្ហាញ​នូវ​ឧបករណ៍​បូម​ដោះ​ដែល​អាច​ទុកដាក់​បាន​គ្រប់កន្លែង ដើម្បី​ជួយ​ម្តាយ​បំបៅ​ដោះ​កូន​ទាំងឡាយ ដើម្បី​ប្រមូល​ទឹកដោះ ខណៈ​កំពុង​បំពេញ​កិច្ចការងារ​ផ្សេងៗ​។​

​ស្ត្រី ដែល​ប្រើ​ឧបករណ៍​បូម​ដោះ​ជាទូទៅ តែងតែ​ប្រើ​វា​ច្រើនដង​ក្នុង​មួយថ្ងៃ និង​ប្រើពេល​ប្រហែល ២០ នាទី ឬ​ច្រើនជាង​នេះ​។​

​ទោះយ៉ាងណា ឧ​បរ​ណ៍​បូម​ទូទៅ ត្រូវតែ​ដោត​ចូល​រន្ធ​ព្រី​ភ្លើង ហើយ​យន្តការ​បូម​ដោះ​គឺមាន​សំឡេង​រំខាន​ខ្លាំងណាស់​។​

​ក៏ប៉ុន្តែ​ឧបករណ៍​បូម​ដោះ​របស់​ក្រុមហ៊ុន Willow និង Freemie Liberty ត្រូវបាន​រចនា​ឡើង​ដើម្បី​ពាក់​ក្នុង​អាវទ្រនាប់ ដោយ​មិនឱ្យ​លៀន​ចេញ​រញ៉េរញ៉ៃ​ទេ​។​

​ខុសពី​ម៉ាស៊ីន​បូម​ជា​ទម្លាប់​ដទៃ ឧ​បរ​ណ៍​បូម​របស់​ក្រុមហ៊ុន​ទាំង ២ ដើរ​ដោយ​ថាមពល​ថ្មពិល និង​មាន​សំឡេង​ស្ងាត់​ល្អ​ណាស់​។​

​ឧ​បរ​ណ៍​បូម​ទាំង​២​នេះ​កំពុង​ដាក់​បង្ហាញ​នៅ​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក (CES) នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​។​

​ឧ​បរ​ណ៍​បូម​របស់​ក្រុមហ៊ុន Willow មានតម្លៃ ៤៧៩ ដុល្លារ ចំណែកឯ​របស់​ក្រុមហ៊ុន Freemie Liberty មានតម្លៃ ៣០០ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Willow និង Freemie Liberty បង្ហាញ​ឧបករណ៍​បូម​ដោះ​សំឡេង​ស្ងាត់​ល្អ​នៅ​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស