ក្រុមហ៊ុន Apple ចេញ​កុំព្យូទ័រ MacBook Pro ថ្មី​បំពាក់​ប្រព័ន្ធ​ដំណើរការ​ថ្មី និង រ៉េ​ម​ធំ​ជាង​មុន

1285
ចែករម្លែក

​ក្រុមហ៊ុន Apple បានប្រកាស​អំពី​ការកែប្រែ​ឱ្យ​ប្រសើរឡើង​សំខាន់ៗ​ទៅលើ​កុំព្យូទ័រ​យួរដៃ​ថ្មី MacBook Pro ។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២ កក្កដា ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone នេះ​បានដាក់​បង្ហាញ​កុំព្យូទ័រ ២ ម៉ូ​ដែល គឺ ទំហំ ១៣ អ៊ី​ញ​និង ១៥ អ៊ី​ញ ដែល​បំពាក់ CPU ខ្លាំង​ជាង​មុន អេក្រង់​ប្រសើរ​ជាង​មុន និង បន្ទះក្តារ​ចុច​ថ្មី​។​

​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ក្រុមហ៊ុន Apple បានដាក់​បញ្ចូល​កម្មវិធី​សំឡេង Siri នៅលើ​កុំព្យូទ័រ​ទាំង​២​នេះ​។​

​កុំព្យូទ័រ​យួរដៃ MacBook Pro ថ្មី​នេះ​ចាប់ផ្តើម​លក់​ពី​ថ្ងៃទី​១២​កក្កដា ក្នុងតម្លៃ ១.៧៩៩ ដុល្លារ​សម្រាប់​ទំហំ ១៣ អ៊ី​ញ​ជាមួយ Touch Bar និង ២.៣៩៩ ដុល្លារ​សម្រាប់​ទំហំ ១៥ អ៊ី​ញ​ជាមួយ Touch Bar៕ ដោយ៖ កញ្ញាដាលីស

MacBook Pro ថ្មី​នេះ​ចាប់ផ្តើម​លក់​ពី​ថ្ងៃទី​១២​កក្កដា