ក្រុមហ៊ុន Apple ដកចេញ​នូវ App ល្បែងស៊ីសង​ខុសច្បាប់​ចំនួន ២៥.០០០ ពី App Store របស់ខ្លួន​នៅ​ចិន បន្ទាប់ពី​រង​សម្ពាធ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​

1814
ចែករម្លែក

​ក្រុមហ៊ុន Apple បាន​ដកចេញ​នូវ App ល្បែងស៊ីសង​ខុសច្បាប់​ពី App Store របស់ខ្លួន​នៅក្នុង​ប្រទេស​ចិន ចំពេល​កំពុង​មានការ​រឹតបន្តឹង​បទបញ្ញត្តិ​និង​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​។​

​យោងតាម​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋ​បានឱ្យដឹងថា ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​លុបចោល​កម្មវិធី​ទូរស័ព្ទ (App) ចំនួន ២៥.០០០ ចេញពី Store របស់ខ្លួន​នៅ​ចិន​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សហការ​ជាមួយ​របប​ដឹកនាំ​ចិន​។​

​ក្រុមហ៊ុន Apple បាន​បញ្ជាក់ថា ខ្លួន​បាន​ដកចេញ​នូវ App ល្បែងស៊ីសង​នាពេល​ថ្មីៗ​នេះ​ពី App Store របស់ខ្លួន ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ចំនួន App ឬ កាលបរិច្ឆេទ​សម្រាប់​ការលុបចោល​នោះទេ​។​

​ក្រុមហ៊ុន Apple បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​បាន​លុបចោល App និង អ្នក​អភិវឌ្ឍន៍​ជាច្រើន​នាក់ ដែល​ព្យាយាម​ចែកចាយ App ល្បែងស៊ីសង​ខុសច្បាប់​នៅលើ App Store របស់​យើង ហើយ​យើង​កំពុងមាន​ការប្រុងប្រយ័ត្ន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ដើម្បី​ស្វែងរក​និង​បញ្ឈប់​វាពី App Store” ។​

​ទូរទស្សន៍​រដ្ឋ CCTV បាន​រិះគន់​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​សីហា ដែល​អនុញ្ញាត​ឱ្យមាន App ល្បែងស៊ីសង ដែល​ត្រូវបាន​ហាមឃាត់​នៅក្នុង​ប្រទេស​ចិន​។​

​វា​ជា​លើក​ទី ២ ហើយ​ដែល​ទូរទស្សន៍​រដ្ឋ​នេះ​បាន​តម្រង់​គោលដៅ​ទៅលើ​ក្រុមហ៊ុន​នេះ​កាលពី​ខែ​មុន​ទាក់ទង​នឹង App៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Apple លុបចោល App ល្បែងស៊ីសង​ចំនួន ២៥.០០០ ចេញពី App Store របស់ខ្លួន​នៅ​ចិន