ក្រុមហ៊ុន Apple នឹងធ្វើ​តេស្ត​សាកល្បង​នូវ​ការផលិត​កាស AirPods នៅ​វៀតណាម​

519
ចែករម្លែក

​ក្រុមហ៊ុន Apple ត្រូវគេ​និយាយថា​នឹង​ចាប់ផ្តើម​ផលិតកម្ម​សាកល្បង​នៃ​ផលិតផល​កាស AirPod នៅ​ប្រទេស​វៀតណាម​។​

​យោងតាម​សារព័ត៌មាន Nikkei Asian Review បានឱ្យដឹងថា ប្រភព​នានា​អះអាងថា រោងចក្រ​ជាប់កិច្ចសន្យា​សំខាន់​មួយ​នឹងធ្វើ​តេស្ត​សមត្ថភាព​ផលិតកម្ម​របស់ខ្លួន​នៅ​រោងចក្រ​ផលិត​ប្រព័ន្ធ​សំឡេង​របស់ខ្លួន​នេះ​នៅ​ភាគ​ខាងជើង​វៀតណាម​។ ក្រុមហ៊ុន Apple បាន​សរសេរ​ទៅកាន់​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងបន្លាស់​ផ្សេងៗ​ជាច្រើន​ទៀត​ដើម្បី​សុំ​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​ការផលិត​សាកល្បង​នៅ​វៀតណាម​។​

​ប្រភព​មួយ​ដែល​ដឹង​ផ្ទាល់​អំពី​ទំនាក់ទំនង​នេះ​បាន​និយាយថា “​ក្រុមហ៊ុន​ផ្គត់ផ្គង់​នានា​ត្រូវបាន​ស្នើសុំ​រក្សា​តម្លៃ​ដដែល​មិនមាន​ការផ្លាស់ប្តូរ​សម្រាប់​ដំណាក់កាល​ផលិត​សាកល្បង​នេះ ប៉ុន្តែ​តម្លៃ​អាច​ត្រូវ​ពិនិត្យឡើងវិញ នៅពេលដែល​ទំហំ​ផលិតកម្ម​កើនឡើង​”​។​

​ការផលិត​សាកល្បង​ផលិតផល​កាស​ម៉ាក AirPods នៅក្នុង​ប្រទេស​វៀតណាម​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដើម្បី​រើ​ទីតាំង​ផលិតកម្ម​ចេញពី​ប្រទេស​ចិន​។ ក្រុមហ៊ុន Foxconn កំពុង​ផលិត iPhone រួចជាស្រេច​នៅ​ឥណ្ឌា​។ ក្រុមហ៊ុន Pegatron បាន​ព​ន្លឿ​ន​ផែនការ​របស់ខ្លួន​ក្នុងការ​រើចេញ​នូវ​ផលិតកម្ម​មួយចំនួន​ពី​ប្រទេស​ចិន ហើយ​បាន​វិនិយោគ​រហូតដល់ ១ ពាន់​លាន​ដុល្លារ​ដើម្បី​ដំឡើង​បន្ទះ​ឈី​ប iPhone នៅ​ប្រទេស​ឥណ្ឌូនេស៊ី​៕ ដោយ៖ កញ្ញាដាលីស

ផលិតផល​កាស AirPod នឹង​ផលិត​សាកល្បង​នៅ​វៀតណាម