ក្រុមហ៊ុនAppleបង្ហាញ iPod ថ្មី​ជា​លើកដំបូង​ក្នុង​រយៈពេល​៤​ឆ្នាំ​(វីដេអូ)

939
ចែករម្លែក

ក្រុមហ៊ុន Apple កាលពី​ថ្ងៃ​អង្គារ​ទី​២៨​ឧសភា បានបង្ហាញ​ម៉ូ​ដែល iPod ថ្មី​លើកដំបូង​របស់ខ្លួន​ក្នុង​រយៈពេល​៤​ឆ្នាំ ដោយ​ផ្តោត​សំខាន់​ទៅលើ​តន្ត្រី​និង​ហ្គេម ខណៈដែល​ក្រុមហ៊ុន​បន្ត​ផ្តោត​អាទិភាព​លើ​ការបំពេញ​តម្រូវការ​កា​រ​កម្សាន្ត​ឌីជីថល​។

iPod ជំនាន់​ថ្មី ដែល​និយាយ​ឱ្យ​ខ្លី​គឺ​ដូច iPhone តែ​មិនអាច​តេ​ចេញ​បាន​នេះ អា​ចរក​ទិញ​បាន​ក្នុងប្រទេស​ជាង​២០​នៅតាម​ផ្សារ​អន​ឡាញ​របស់ Apple ដោយ​ចាប់ផ្តើម​នៅ​តម្លៃ ១៩៩ ដុល្លារ​។

​អនុប្រធាន​ផ្នែក​ទីផ្សារ​ផលិតផល​របស់​ក្រុមហ៊ុន Apple លោក ហ្ក្រេ​ក ចូ​ស្វេ​ក និយាយថា “​យើង​កំពុង​បង្កើត​ឧបករណ៍ iOS ធូរ​ថ្លៃ​បំផុត​ជាមួយ​សមត្ថភាព​រឹតតែ​ប្រសើរ​ជាង​មុន លឿន​ជាង​មុន​ទ្វេដង​។ ម៉ូត​ដ៏​ស្រាល​បំផុត​និង​ស្តើង​បំផុត​របស់ iPod touch តែងតែ​ធ្វើឱ្យ​វា​ស័ក្តិសម​បំផុត​សម្រាប់​ហ្គេម តន្ត្រី និង​អ្វីៗ​ជាច្រើន​ទៀត នៅ​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ​”​។

iPod touch ចាប់ផ្តើម​វិ​វត្ត​ពី​ឧបករណ៍​ចាក់​តន្ត្រី​ឌីជីថល iPod ដើម ដែល​ចេញ​ដំបូង​ដោយ​ក្រុមហ៊ុន Apple នៅ​ឆ្នាំ ២០០១​។

​ក្រុមហ៊ុន​និយាយថា សេវា Apple TV+ ក៏​នឹង​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ប្រទេស​ចំនួន ១០០ នៅ​ឆ្នាំនេះ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស