ក្រុមហ៊ុន Apple សុំទោស​ចំពោះ​ការធ្វើឱ្យ​ទូរស័ព្ទ iPhone ចាស់ៗ​ដើរ​យឺត និង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​សម្រាប់​ថ្ម​ថ្មី​យកទៅ​ជំនួស​ថ្ម​ចាស់​

620

ក្រុមហ៊ុន Apple កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ធ្នូ បាន​សុំទោស​អតិថិជន​ខ្លួន​សម្រាប់​ការធ្វើឱ្យ​ទូរស័ព្ទ iPhone ចាស់ៗ​ដើរ​យឺត និង​និយាយថា ខ្លួន​នឹង​បញ្ចុះតម្លៃ​សម្រាប់​ថ្ម​ថ្មី​យកទៅ​ជំនួស​ថ្ម​ទូរស័ព្ទ​ចាស់ៗ​ទាំងនោះ​។

​ចំណាត់ការ​របស់​ក្រុមហ៊ុន Apple ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​កំហឹង​របស់​អ្នកប្រើប្រាស់ iPhone និង​ការ​ប្តឹងផ្តល់​ជា​បន្តបន្ទាប់ ក្រោយពី​ដំណឹង​អំពី​បញ្ហា​ថ្ម​ទូរស័ព្ទ​បាន​បង្កឱ្យមាន​ការបារ​ម្ភ​ថា ក្រុមហ៊ុន​នេះ​បញ្ឆោត​អតិថិជន​ឱ្យ​លក់​ទូរស័ព្ទ​ចាស់ ទិញ​ទូរស័ព្ទ​ស៊េរី​ថ្មី​ជំនួស​វិញ​។​

​ក្រុមហ៊ុន Apple និយាយ​ក្នុង​សារ​មួយ​ផ្ញើ​ទៅ​អតិថិជន​នៅលើ​វេ​ប​សាយ​របស់ខ្លួន​យ៉ាង​ដូច្នេះ “​យើង​ដឹងថា អ្នកមាន​អារម្មណ៍​ថា​ក្រុមហ៊ុន Apple ធ្វើឱ្យ​អ្នក​អន់ចិត្ត​។ យើង​តែងតែ​ចង់ឱ្យ​អតិថិជន​របស់​យើង​ប្រើប្រាស់ iPhone របស់​ពួកគេ​បានយូរ​តាម​ដែល​អាចធ្វើ​ទៅបាន​។ យើង​មាន​មោទនភាព​ដែល​ផលិតផល Apple ល្បីល្បាញ​ខាង​ភាព​ធន់​ប្រើ​បានយូរ និង រក្សា​តម្លៃ​ថ្លៃ​បានយូរ​ជាង​ទូរស័ព្ទ​របស់​គូប្រជែង​”​។

​ក្រុមហ៊ុន Apple និយាយថា ខ្លួន​នឹង​បញ្ចុះតម្លៃ​សម្រាប់​ថ្ម​ថ្មី​ពី​តម្លៃ ៧៩ ដុល្លារ មក​ត្រឹម ២៩ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់ iPhone 6 និង iPhone ស៊េរី​ថ្មី​លើស​នេះ​ទៀត ដោយ​ចាប់ផ្តើម​ពី​ចុងខែ​មករា រហូតដល់​ខែធ្នូ ឆ្នាំ ២០១៨​។​

​ក្រុមហ៊ុន​ក៏​ប្រាប់​ផងដែរ​ថា ខ្លួន​នឹង​ចេញផ្សាយ​អំពី “Software Update” ដើម្បីឱ្យ​អតិថិជន​ងាយស្រួល​ដឹងថា​តើ​ថ្ម​ចាស់​របស់​ពួកគេ​ប៉ះពាល់​ដល់​ដំណើរការ​ទាំងមូល​រប​ស់ទូរ​ស័ព្ទ​ឬ​អត់​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Apple និយាយថា ខ្លួន​នឹង​បញ្ចុះតម្លៃ​សម្រាប់​ថ្ម​ថ្មី​ពី​តម្លៃ ៧៩ ដុល្លារ មក​ត្រឹម ២៩ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់ iPhone 6 និង iPhone ស៊េរី​ថ្មី​លើស​នេះ​ទៀត ដោយ​ចាប់ផ្តើម​ពី​ចុងខែ​មករា រហូតដល់​ខែធ្នូ ឆ្នាំ ២០១៨