ក្រុមហ៊ុន ASUS ផលិត​មនុស្ស​យន្ត​តម្លៃ​៥៩៩​ដុល្លារ ចេះ​លេង​ជាមួយ​ក្មេង និង​ថែទាំ​ចាស់ជរា​

1640
ចែករម្លែក

ទីបំផុត មនុស្ស​យន្ត​នៅតាម ផ្ទះ​ដែល​លោកអ្នក​ស្រមៃ​ចង់​បានជា​យូរ មកហើយ​នោះ ពេលនេះ​បានមក​ដល់ ហើយ ហើយ​មនុស្ស​យន្ត​ដ៏​ពិសេស​នេះ​មាន​សមត្ថភាព​អាចធ្វើឱ្យ​ក្មេងៗ ស្ងៀមស្ងាត់ និង​ថែមទាំង​អាចជួយ​ទិញ​ទំនិញ តាម​អ៊ិន​ធឺ​ណេ​ត​បាន​ទៀតផង​។​
​ ​
​យោងតាម​ប្លក់​បច្ចេកវិជ្ជា The Leaker បានឱ្យដឹងថា មនុស្ស​យន្ត​តម្លៃ​ត្រឹមតែ​៥៩៩​ដុល្លារ​ដែល មានឈ្មោះ ថា Asus Zenbo ខាងលើនេះ​បានជា​ប់ ការធ្វើ​តេស្ត​បញ្ជាក់​គុណភាព និង​ត្រូវ បានអនុញ្ញាត​ឱ្យ​ផលិត​ទ្រង់ទ្រាយ​ជា ឧស្សាហកម្ម​។
​ ​
​មនុស្ស​យន្ត​ដែល​ត្រូវបាន បង្ហាញ​លើក​ទី​១ កាលពី​ឆ្នាំ​មុននេះ​បាន ចាប់ផ្តើម​ល្បី​ដោយសារ​វា​ខូ​វើ (Cover) បទ​ចម្រៀង​មាន​ចំណងជើង​ថា “All I Want For Christmas Is You” របស់​តារា ចម្រៀង​ស្រី​អាមេរិក Mariah Carey ក្នុង​ពិធី​មួយ​។
​ ​
​សូមបញ្ជាក់ថា យើង​អាចដាក់ កម្មវិធី​លើ​មនុស្ស​យន្ត​នេះ​បាន​ដើម្បីឱ្យ វា​មាន​មុខងារ​ជា​កាមេរ៉ា​។ មិន​តែ ប៉ុណ្ណោះ​វា​ថែម​ចេះ​និទានរឿង​ឱ្យ​ក្មេងៗ ស្តាប់​អមដោយ​ការបង្ហាញ​រូបភាព ហើយ​វា​ក៏មាន Sensors សម្រាប់ ឃ្លាំមើល​ដើម្បី​សុំ​ជំនួយ​ក្នុងករណី​មាន អ្នកណា​ដួល ៕ ប្រែ​សម្រួលៈ ខុម​