ក្រុមហ៊ុន Audi បង្ហាញ​រថយន្ត​ប្រភេទ SUV ថ្មី​ម៉ាក Q8 ដើម្បី​ប្រជែង​ជាមួយ BMW, Mercedes និង Range Rover

1358
ចែករម្លែក
  • 52
    Shares

​សូម​ស្វាគមន៍​មកកាន់​រថយន្ត Q8 ដែលជា​ចម្លើយ​របស់​ក្រុមហ៊ុន Audi សម្រាប់​ឆ្លើយតប​ទៅនឹង​រថយន្ត BMW X6 រថយន្ត Mercedes-Benz GLE Coupe និង​រថយន្ត Range Rover Velar ។​

​កាលពី​ឆ្នាំ បង្ហាញខ្លួន​លើកដំបូង​ជា​រថយន្ត​គំរូ ឥឡូវ​រថយន្ត​ប្រភេទ SUV ថ្មី​មកពី​ទីក្រុង Ingolstadt របស់​អាល្លឺម៉ង់​នេះ ត្រូវបាន​បំពាក់​ជាមួយ​ប្រដឹស​របាំងមុខ​រចនា​ឡើង​ដោយមាន​មុំ​ចំនួន ៨ ជ្រុង ដែល​គេ​លើកសរសើរ​ថា​ជា​រថយន្ត​ស្ព័​រ​ប្រភេទ SUV អនាគត ដែល​អាច​បំពាក់​ស្លាក​លេខ​ដល់​ទៅ ១១ ខ្ទង់​។​

​ក្រៅពី​មាន​ចង្កៀង​ផ្នែក​ខាងក្រោយ​លយ​ចេញ​ដល់​ទទឹង​សងខាង រថយន្ត Q8 ក៏មាន​កង់​ទំហំ​រហូតដល់ ២២ អ៊ី​ញ​ផងដែរ​។​

​ដោយមាន​បណ្តោយ​ជិត ៥ ម៉ែត្រ​និង​ទទឹង ២ ម៉ែត្រ រថយន្ត Q8 គឺ​យក​ម៉ូត​តាម​រថយន្ត Q7 បច្ចុប្បន្ន​។ ប៉ុន្តែ​ខណៈ Q7 មាន​រូបរាង​វែង​ជាង​អាចដាក់​កៅអី ៣ ជួរ​នោះ រថយន្ត Q8 មាន​រាង​ខ្លី​ជាង ព្រោះ​វា​អាច​ផ្ទុក​មនុស្ស​បាន ៥ នាក់​ប៉ុណ្ណោះ​។

​ដូច​ម៉ូ​ដែល​ចុងក្រោយ​នៃ​រថយន្ត Audi ដទៃទៀត​ដែរ រថយន្ត Q8 មាន​ផ្ទៃ​ខាងក្នុង​បំពាក់​ដោយ​បច្ចេកវិជ្ជា​ខ្ពស់ មាន​អេក្រង់​ឌីជីថល​។​

​តើ​អ្វី​ទៅជា​បច្ចេកវិជ្ជា​ហាយ​ប្រ៊ី​ដ​កម្រិត​ស្រាល​?

​ដូច​ទៅនឹង​រថយន្ត A6 រថយន្ត A7 Sportback និង រថយន្ត A8 ដែរ រថយន្ត Q8 បំពាក់​ម៉ាស៊ីន​ហាយ​ប្រ៊ី​ដ​កម្រិត​ស្រាល 48V ចំនួន ២ មាន​ប៉ុង​២ និង កង់​ប្រភេទ Quattro ដែលមាន​សមត្ថភាព​បែ​ង​ចែក​កម្លាំង​បង្វិល​ជុំ ៤០​ភាគរយ ទៅ​កង់​មុខ និង ៦០​ភាគរយ ទៅ​កង់​ខាងក្រោយ ពេល​បើកបរ​ក្នុងស្ថានភាព​ធម្មតាៗ​។​

​ប្រព័ន្ធ​ហាយ​ប្រ៊ី​ដ​ទាំង​២​នេះ​គឺ​ប្រើ​ម៉ាស៊ីន​ប្រភេទ 3.0-litre V6​។ ម៉ាស៊ីន​ប្រភេទ​សាំង​គឺ 55 TFSI កម្លាំង ៣៤០ សេះ ខណៈ​ម៉ាស៊ីន​ប្រភេទ​ម៉ា​ស៊ូ​ត គឺ 50 TDI កម្លាំង ២៨៦ សេះ​។​

​រថយន្ត​នេះ​នឹង​ចាប់ផ្តើម​លក់​នៅលើ​សកល​លោក​នៅ​ឆ្នាំក្រោយ ប៉ុន្តែ​នឹង​មកដល់​អឺរ៉ុប​មុនគេ​នៅ​ត្រីមាស​ទី​៣ ឆ្នាំនេះ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Q8 នឹង​លក់​នៅ​អឺរ៉ុប​នៅ​ត្រីមាស​ទី ៣ ឆ្នាំនេះ
#