ក្រុមហ៊ុន BMW បង្ហាញ​រថយន្ត​ថ្មី Z4 សម្រាប់​ឆ្នាំ ២០១៩

1870
ចែករម្លែក
  • 3
    Shares

​រូបរាង​ចុងក្រោយ​នៃ​រថយន្ត​ជំនាន់​ក្រោយ​ត្រូវ​បានបង្ហាញ​ជា​លើកដំបូង មុនពេល​ការមកដល់​របស់​វា​លើទឹក​ដី​ថៃ​នៅ​ត្រីមាស​ទី​២​ឆ្នាំក្រោយ​។​

​តើ​រថយន្ត​នេះ​សហការ​ផលិត​ជាមួយ​ក្រុមហ៊ុន Toyota?

​ពិតណាស់​គឺ​មែនហើយ ទោះបីជា​ក្រុមហ៊ុន BMW និង​ក្រុមហ៊ុន Toyota ជាធម្មតា​ធ្វើ​សហប្រតិបត្តិការ​រួមគ្នា​បែបនេះ​នៅ​កម្រិត​អប្បបរមា​ក៏ដោយ​។​

​គេ​បានដឹង​ជាទូទៅ​ថា ក្រុមហ៊ុន​ទាំង​២​ជួប​ការលំបាក​ក្នុង​ការផលិត​រថយន្ត​ស្ព័​រត​ម្លៃ​សមរម្យ​ដោយ​ខ្លួនឯង ហេតុដូច្នេះ​ហើយ​ទើប​ពួកគេ​សហការគ្នា​។​

​ប៉ុន្តែ​ខណៈដែល​រថយន្ត Toyota Supra នឹង​ក្លាយជា​ប្រភេទ​រថយន្ត​មាន​ដំបូល​នោះ រថយន្ត Z4 គឺជា​ប្រភេទ​រថយន្ត​បើក​ដំបូល និង ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​ជា​ទម្រង់​ផលិតផល​សម្រេច​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នៅ​សប្តាហ៍​នេះ​។​

​ជាការ​ពិត ក្រុមហ៊ុន BMW ធ្លាប់បាន​បង្ហាញ​រថយន្ត​គំរូ Z4 កាលពី​ឆ្នាំមុន​ផងដែរ​នៅក្នុង​ទីក្រុង​ផេ​បប​ល​ប៊ី​ច តែ​ពុំ​សូវ​មាន​រូបភាព​ជាក់ស្តែង​ច្រើន​ដូច​ឃើញ​លើក​នេះ​ទេ​។​

​ទោះយ៉ាងណា រថយន្ត Z4 ថ្មី​នេះ​នៅតែ​រក្សា​ផ្ទៃមុខ​ទេរ ប្រដឹស​របាំងមុខ​មាន​ក្រឡា​ប្រឡោះ​ញឹក និង គែម​ជុំវិញ​ស្រួច​ដដែល​។​

​វិមាត្រ​នៃ​រថយន្ត​ទាំងមូល​ពុំ​ត្រូវបាន​ចេញផ្សាយ​ឱ្យដឹង​នៅឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន BMW បាន​និយាយ​លើក​មុន​ថា រថយន្ត Z4 មាន​កង់​ធំ និង​គម្លាត​ភ្លៅ​មុខ​ទៅ​ភ្លៅ​ក្រោយ​ខ្លី​ជាង​មុន​។ រថយន្ត​ស៊េរី​មុន​ឈ្មោះថា E89 មាន​គម្លាត​រវាង​កង់​មុខ​និង​កង់​ក្រោយ​ប្រវែង ២៤៩៥ មិល្លីម៉ែត្រ​។​

​ផ្ទៃ​ខាងក្នុង​នៃ​រថយន្ត Z4 ត្រូវបាន​រចនា​ឡើងវិញ​ទាំងស្រុង​ហើយ​មាន​លក្ខណៈពិសេស​ថ្មីៗ​ដូចជា ស្គ្រី​ន​ឌីជីថល​ថ្មី (​មិនមែន​រចនា​ឡើង​រាង​មូលៗ​ដូច​នាឡិកា​ទ្រនិច​ទំហំ ៥ និង ៧ អ៊ី​ញ​លើ​រថយន្ត​បច្ចុប្បន្ន​ទេ​) មុខងារ​បញ្ជា​តាម​អ៊ី​ន​ធឺ​ណេ​ត និង​អេក្រង់​ប្រភេទ​ថាច់​ស្គ្រី​ន​នៅ​ចំ​កណ្តាល​ដ៏​ស្រស់ស្អាត​។​

Z4 នឹង​បំពាក់​ជាមួយ​ម៉ាស៊ីន​ប្រើ​សាំង M40i ចំណុះ ៣,០ លីត្រ​ប្រភេទ Petrol-Turbo ៦ ស៊ីឡាំង និង​លេខ​អូ​តូ ៨ លេខ ប្រភេទ​ប៉ុង​១​ដំណើរការ​លើ​កង់​ខាង​ក្រោយ​។ រថយន្ត​កម្លាំង ៣៤០ សេះ​នេះ​មាន​សន្ទុះ​ល្បឿន​ពី ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើពេល ៤,៦ វិនាទី​។

​តម្លៃ​រំពឹងទុក​នៃ​រថយន្ត Z4 ថ្មី​នេះ​គឺ​ខ្ទង់ ៤ ទៅ ៥ លាន​បាត ឬ​ជាង​១២​ទៅ​ជាង​១៥​ម៉ឺន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​ថ្មី Z4 នឹង​មកដល់​ទីផ្សារ​ថៃ​នៅ​ត្រីមាស​ទី​២​ឆ្នាំ​២០១៩